ការវាយកូន ដោយសម្អាងថា ដើម្បីឲ្យកូនល្អ គឺជាប្រធានបទមួយដែលត្រូវបានលើកមកវែកញែកយ៉ាងទូលំទូលាយក្នុងចំណោមគ្នាយើងដែលជាម៉ាក់ប៉ាគេ។ អ្នកជំនាញភាគច្រើនណែនាំមិនឲ្យប្រើការដាក់ទណ្ឌកម្មលើរាងកាយកូនទេ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនជឿថា ការអប់រំកូនដោយការវាយ ឬប្រើដៃជើង គឺជាយុទ្ធសាស្ត្រវិន័យ ពត់លត់ដំកូនឲ្យត្រង់ដ៏មានប្រសិទ្ធភាព។
ម៉ាក់ប៉ាអាចពឹងផ្អែកទៅលើការវាយ ឬប្រើហិង្សាដើម្បីកែលម្អបញ្ហាអាកប្បកិរិយាមិនស្ដាប់បង្គាប់ ឬច្រឡើសបើសរបស់កូនដោយមិនទាន់ព្យាយាមប្រើវិធីសាស្ត្រផ្សេងសម្រាប់ដាក់វិន័យលើកូន។ ចុះការអប់រំកូនដោយប្រើហិង្សាពិតជាអាក្រក់ដូចដែលអ្នកជំនាញជាច្រើនលើកឡើងមែនឬអត់?
យោងតាមការស្រាវជ្រាវជាច្រើនអះអាងថា ការអប់រំកូនដោយការដាក់ទណ្ឌកម្មលើរាងកាយអាចមានប្រសិទ្ធភាពបានមួយរយៈពេលខ្លី ដើម្បីបញ្ឈប់កាយវិការមិនសមរម្យរបស់ក្មេង ព្រោះក្មេងៗខ្លាចឈឺពេលម៉ាក់ប៉ាវាយម្ដងៗ។ ប៉ុន្តែ បើគិតពីផលប៉ះពាល់រយៈពេលវែងវិញ គឺការប្រើដៃជើងកាន់តែធ្វើឲ្យកុមារឆេវឆាវ មានរបួសរាងកាយ ចរិតកោងកាច និងអាចប្រឈមកើតបញ្ហាផ្លូវចិត្តផងដែរ។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
ម៉្យាងវិញទៀត ការអប់រំកូនដោយការដាក់ទណ្ឌកម្មលើរាងកាយ នឹង បង្រៀនក្មេងៗថា ការប្រើហិង្សាមិនមែនជាបញ្ហាទេសម្រាប់មនុស្សដែលមានមាឌធំជាងខ្លួន ឬមានកម្លាំងខ្លាំងជាងខ្លួន ឬប្រើហិង្សាលើមនុស្សទន់ខ្សោយដែលពួកគេមិនចូលចិត្ត។ ការអប់រំកូនដោយប្រើហិង្សាក៏បង្កើនភាពអាម៉ាស់ និងបំបាក់ទឹកចិត្តកូនជាជាងជួយរកដំណោះស្រាយសមស្របនៃដើមចមរបស់បញ្ហា។ លើសពីនេះ ពេលកូនកាន់តែវិវត្តចូលវ័យជំទង់ ការប្រើដៃប្រើជើងដើម្បីអប់រំកូនកាន់តែលែងមានប្រសិទ្ធភាព និងអាចក្លាយជាគំរូអាក្រក់ក្នុងការចិញ្ចឹមកូនទៀតផង។
ក្នុងការចិញ្ចឹមកូនម្នាក់ៗឲ្យធំពេញវ័យពិតជាមិនស្រួលដូចបកចេកមែន ប៉ុន្តែម៉ាក់ប៉ាត្រូវតែមានភាពអត់ធ្មត់ខ្លាំង និងត្រូវស្វែងរកតិចនិកដាក់វិន័យកូនត្រឹមត្រូវដែលស័ក្ដិសមសម្រាប់ក្រុមគ្រួសារដោយមិនបង្កហិង្សា។
អានបន្ថែម៖
- ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
- ប៉ាម៉ាក់ចង់ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំរំលងតិចនិកទាំងនេះ
- អ្វីជាការ “ចិញ្ចឹមកូនដូចខ្លា”? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?
- គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”?
- ប៉ាម៉ាក់ត្រូវធ្វើរឿងទាំងនេះ ដើម្បីឱ្យកូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង
[embed-health-tool-vaccination-tool]