backup og meta

កុំគិតច្រើនពេក! ទោះចិញ្ចឹមកូនតែម្នាក់ឯងក៏មានគុណសម្បត្តិដែរ

កុំគិតច្រើនពេក! ទោះចិញ្ចឹមកូនតែម្នាក់ឯងក៏មានគុណសម្បត្តិដែរ

គ្នា​យើង​តែង​គិត​ថា​ ការ​ចិញ្ចឹម​កូន​តែ​ឯង​ ច្រើន​តែ​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ក្មេង ​ទាំង​បញ្ហា​​រឿង​លុយ​កាក់ និង​ការ​ផ្ដល់​វេលា​ដល់​កូន​ជា​ដើម​។ ប៉ុន្តែ​ តាម​ពិត​ទៅ​​ កូន​ដែល​ធំធាត់​ឡើង​ក្រោម​​ការ​ចិញ្ចឹម​បីបាច់​តែ​​ពី​ម៉ាក់​ ឬ​ប៉ា​តែ​ម្នាក់​​​ ក៏​អាច​​ទទួល​បាន​គុណប្រយោជន៍​មួយ​ចំនួន​ដូច​គ្នា។

១. បង្កើន​ភាព​ជិតស្និទ្ធ​រវាង​កូន​នឹង​ប៉ា ឬ​ម៉ាក់​

ជាក់ស្ដែង ការ​ចំណាយ​ពេល​នៅ​​តែ​ពីរ​នាក់​កូន​ អាច​ជួយ​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ និង​រឹងមាំ ជាង​ការ​ចិញ្ចឹម​កូន​​​ជាមួយ​នឹង​ដៃគូ​ទៅ​ទៀត ពី​ព្រោះ​ថា​ប៉ា ឬ​ម៉ាក់​កំពុង​ដើរ​តួនាទី​ដ៏​សំខាន់​​នៅ​ក្នុង​ជីវិត​របស់​កូន និង​មាន​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ចែក​រំលែក​ទំនួល​ខុសត្រូវ

ពិត​ណាស់​ ការ​បែងចែក​ភារកិច្ច និង​ទំនួល​ខុសត្រូវ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គ្រួសារ​ មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ចំណុច​នេះ អាច​ឲ្យ​កូន​ដឹង​​ពី​តម្លៃ​​នៃ​ការ​ទទួល​​ខុសត្រូវ​ទាំង​នោះ ព្រម​ទាំង​មាន​មោទកភាព​ចំពោះ​​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថែម​ទៀត​ផង។

៣. រៀន​​វិធី​ដោះស្រាយ​ជម្លោះ

ទន្ទឹម​នឹង​នេះ​ដែរ ក្មេង​ដែល​រស់នៅ​ជាមួយ​តែ​ប៉ា ឬ​ម៉ាក់​ អាច​ឃើញ​ជំនាញ​សម្របសម្រួល​ជម្លោះ​ដោយ​ផ្ទាល់​។ ដូច្នេះ​ហើយ​ ក្មេង​អាច​ចូលរួម​ និង​សហការ​នៅ​ក្នុង​ការ​សម្របសម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជាង​នេះ​ទៅ​ទៀត កូន​ក៏​អាច​ប្រឈម​នឹង​ការ​ខក​ចិត្ត​តាំង​ពី​ក្មេង​ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​មាន​ភាព​រឹងមាំ​ផ្នែក​ខាង​ផ្លូវ​ចិត្ត និង​មិន​ងាយ​បាក់​ទឹក​ចិត្ត​ ទោះ​ជា​​ជួប​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​យ៉ាង​ណា​ក្ដី។

[embed-health-tool-bmi]

អត្ថបទគួរអាន៖

៤. ដឹង​ថា​ខ្លួន​ជា​អាទិភាព​ចម្បង​ក្នុង​គ្រួសារ

មួយ​វិញ​ទៀត កូន​ដែល​ចិញ្ចឹម​បីបាច់​ដោយ​ម៉ាក់​ ឬ​ប៉ា​តែ​ឯង យល់​ដឹង​យ៉ាង​ច្បាស់​ថា​ ខ្លួន​ជា​អាទិភាព​ចម្បង​នៅ​ក្នុង​គ្រួសារ​ បើ​ទោះ​ជា​អ្នក​ផ្សេង​ទៀត​​ មិន​​ផ្ដល់​តម្លៃ​ឲ្យ​យ៉ាងណា​​ក៏​ដោយ។ គំនិត​វិជ្ជមាន​មួយ​នេះ អាច​ជួយ​ឲ្យ​ក្មេង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា ឬ​ឧបសគ្គ​នានា​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ​ ប្រកប​ដោយ​សុទិដ្ឋិនិយម​។

ចំណុចសំខាន់

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង តែងមានផលអវិជ្ជមានដល់​កូនមួយចំនួនដូចជា បញ្ហារឿងលុយកាក់ និងការផ្តល់ពេលវេលា​ដល់​កូន​ជា​ដើម។ ប៉ុន្តែ​ មិន​ថ្វីទេ ពីព្រោះ​កូន​ដែលមាន​តែ​ប៉ា​ ឬ​ម៉ាក់​តែ​ម្នាក់​ក៏​អាច​ទទួល​គុណប្រយោជន៍​មួយ​ចំនួន​ ដូចជា៖
១. បង្កើន​ភាព​ជិតស្និទ្ធរវាង​កូន និង​យើង
២. ចេះ​ចែក​រំលែក​ទំនួល​ខុសត្រូវ
៣. រៀន​វិធី​ដោះស្រាយ​ជម្លោះ
៤. ដឹង​ថា​ខ្លួន​ជា​អាទិភាព​ចម្បង​ក្នុង​គ្រួសារ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Effects of Single Parenting on Children

https://www.singleparentsuccess.org/the-effects-of-single-parenting-on-children/

How Does Single Parenting Affect Education?

https://bestrongintl.org/articles/how-does-single-parenting-affect-education/

Single parenting and today’s family

https://www.apa.org/topics/parenting/single-parent

កំណែ​ប្រែបច្ចុប្បន្ន

23/01/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង គួរដឹងតិចនិចចិញ្ចឹមកូនប្រកបដោយភាពរីករាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម