backup og meta

បើកូនទម្លាប់ខ្ជិលមិនធ្វើអ្វីសោះ ប៉ាម៉ាក់គួរដោះស្រាយបែបណា?

បើកូនទម្លាប់ខ្ជិលមិនធ្វើអ្វីសោះ ប៉ាម៉ាក់គួរដោះស្រាយបែបណា?

​តាមពិត​ទៅ ភាព​ខ្ជិល​ច្រអូស​របស់​ក្មេង​ៗ​ងាយ​នឹង​ដោះស្រាយ​ណាស់​ ប្រសិនបើ​ប៉ា​ម៉ាក់​ចាប់ផ្ដើម​បង្ហាត់បង្រៀន​កូន​ចាប់​ពី​ឥឡូវ​​នេះ​ទៅ។ ជាក់ស្ដែង ប៉ា​ម៉ាក់​អាច​ប្រើប្រាស់​វិធីសាស្ត្រ​សាមញ្ញ​ងាយ​ៗ​ ដែល​អាច​ជួយ​ដល់​ក្មេង​ឲ្យ​​យក​ឈ្នះ​ភាព​ខ្ជិលច្រអូស​របស់​ខ្លួន​ឯង​បាន​ និង​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ​ៗ​ទាំង​នោះ។

គន្លឹះ​ដោះស្រាយ​ភាព​ខ្ជិល​ច្រអូស​របស់​ក្មេង

១. កំណត់​ពេល​វេលា​

ជំហាន​ដំបូង ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ពេលវេលា ដោយ​កំណត់​ពេល​សម្រាប់​ការ​ធ្វើ​កិច្ចការ​ផ្សេង​ៗ ដូចជា​​ឲ្យ​កូន​ធ្វើ​លំហាត់​ឲ្យ​ចប់​នៅ​ក្នុង​រយៈពេល​ណា​មួយ​។ ដូច​គ្នា​នេះ​ដែរ ចំពោះ​សកម្មភាព​កម្សាន្ត​​ ដូចជា​មើល​ទូរទស្សន៍​ ឬ​លេង​ហ្គេម​ក៏​ប៉ា​ម៉ាក់​គួរ​​កំណត់​ពេល​វេលា​ឲ្យ​សមស្រប​ណា​មួយ​សម្រាប់​កូន និង​ឲ្យ​កូន​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ទម្លាប់​មួយ​នេះ។

២. ធ្វើ​ជា​គំរូ​ដល់​កូន

ប៉ា​ម៉ាក់​គឺ​ជា​គ្រូ​ដំបូង​សម្រាប់​កូន​ ហើយ​ក៏​ជា​គំរូ​ដល់​កូន​ដូច​គ្នា។ ភាគ​ច្រើន​ កូន​តែងតែ​​ធ្វើ​តាម​អ្វី​ដែល​​ប៉ា​ម៉ាក់​​ធ្វើ​ជានិច្ច អីចឹង​ហើយ​ បើ​យើង​ភ្ញាក់​ពី​ព្រលឹម​ ធ្វើ​លំហាត់​ប្រាណ ​ធ្វើ​កិច្ចការ​ផ្ទះ ញ៉ាំ​អាហារ​ល្អ​ៗ ឬ​ចូល​គេង​ពី​ក្បាល​ព្រលប់​ កូន​ក៏​យក​គំរូ​តាម​ដែរ​។

ក្មេងខ្ជិល

​​៣. ឲ្យ​កូន​បង្កើត​តារាង​ការងារ​ដោយ​ខ្លួន​ឯង

ទន្ទឹម​នឹង​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​​ចេះ​រៀបចំ​កាលវិភាគ​ និង​កំណត់​ពេល​បញ្ចប់​សកម្មភាព​នីមួយ​ៗ​​ដោយ​ខ្លួន​ឯង។ ការ​ធ្វើ​បែប​នេះ​ អាច​ជួយ​ឲ្យ​កូន​ចេះ​គោរព​វិន័យ​​​បាន​​ល្អ​ទៅ​ថ្ងៃ​អនាគត។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៤. បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​តម្លៃ​នៃ​ភាពបរាជ័យ

ប្រសិនបើ​កូន​មិន​អាច​បញ្ចប់​កិច្ចការ​ណា​មួយ​តាម​ការ​កំណត់ ប៉ា​ម៉ាក់​គួរ​ពន្យល់​ណែនាំ​កូន​ថា ការ​បរាជ័យ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​​ គឺ​អាច​ក្រោក​ឈរ​ឡើង​ដោយ​ខ្លួន​ឯង​រាល់​ពេល​បរាជ័យ។

[embed-health-tool-due-date]

៥. ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​កូន​

មួយ​វិញ​ទៀត ប៉ា​ម៉ាក់​គួរ​ផ្ដល់​ជា​រង្វាន់​លើក​ទឹក​ចិត្ត​នៅ​ពេល​ដែល​កូន​ខិតខំ​ព្យាយាម​ធ្វើ​រឿងរ៉ាវ​អ្វី​មួយ​ ដូចជា​សន្យា​ថា​​នឹង​ទិញ​កង់​ឲ្យ​កូន​ ប្រសិនបើ​កូន​អាច​ធ្វើ​លំហាត់​​​បាន​ពិន្ទុ​ល្អ​ ក្នុង​រយៈពេល​​ពីរ​បី​ខែ ឬ​ទិញ​សៀវភៅ​រឿង​ឲ្យ​កូន​ នៅ​ពេល​ដែល​កូន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ណា​មួយ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Fix the lazy bones – Drive Away Laziness in Kids

https://thecamford.org/good-cbse-school-fix-the-lazy-bones-drive-away-laziness-in-kids/

does your child have “lazy child syndrome?”

https://www.childrensdayton.org/the-hub/does-your-child-have-lazy-child-syndrome

Lazy Kids? Start Here.

https://pepparent.org/lazy-kids-start-here/

Children Are Not Born Bad, Stupid or Lazy

https://www.npr.org/sections/13.7/2012/11/12/164968299/there-are-no-bad-lazy-stupid-children

កំណែ​ប្រែបច្ចុប្បន្ន

23/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង គួរដឹងតិចនិចចិញ្ចឹមកូនប្រកបដោយភាពរីករាយ

ប៉ាម៉ាក់ចិញ្ចឹមកូនតែឯងជួបបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 23

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម