ប៉ា ឬម៉ាក់ដែលចិញ្ចឹមកូនតែឯង អាចជះឥទ្ធិពលលើការអភិវឌ្ឍរបស់ក្មេងទាំងវិជ្ជមាន និងអវិជ្ជមាន។ យ៉ាងណាមិញ ប្រសិនបើយើងយកចិត្តទុកដាក់បន្ថែម នោះកូនអាចនឹងធំធាត់ប្រកបដោយភាពជោគជ័យ និងការអភិវឌ្ឍល្អនៅក្នុងសង្គម ក៏ដូចជាផ្នែកអារម្មណ៍របស់ក្មេងផ្ទាល់តែម្ដង។
តើផលប៉ះពាល់អវិជ្ជមាននៃការចិញ្ចឹមកូនតែឯងមានអ្វីខ្លះ?
១. បញ្ហាការអភិវឌ្ឍ
បញ្ហានៃការអភិវឌ្ឍរបស់ក្មេង ដែលមានតែប៉ា ឬម៉ាក់ អាចពាក់ព័ន្ធជាមួយនឹងការរៀនសូត្រ ដូចជាក្មេងទទួលបានចំណាត់ថ្នាក់ទាប និងអាចបោះបង់ចោលការសិក្សា។ ជាក់ស្ដែង ប៉ា ឬម៉ាក់ដែលចិញ្ចឹមកូនតែឯង តែងតែធ្វើការច្រើនម៉ោង និងគ្មានពេលជួយធ្វើកិច្ចការសាលារបស់កូននោះឡើយ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. បញ្ហាហិរញ្ញវត្ថុ
ជាមួយគ្នានេះដែរ ប៉ា ឬម៉ាក់ដែលចិញ្ចឹមកូនតែឯង អាចប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដែលកត្តានេះអាចធ្វើឲ្យកូនមានអារម្មណ៍ភ័យខ្លាច ស្រ្តេស និងខឹងមួម៉ៅនៅពេលដែលជីវិតរបស់ខ្លួនខុសគ្នាពីក្មេងដទៃទៀត។
៣. ឥទ្ធិពលផ្លូវចិត្ត
ក្មេងដែលមានតែប៉ា ឬម៉ាក់ក៏ងាយប្រឈមនឹងជំងឺផ្លុវចិត្តផ្សេងៗ ការប្រើគ្រឿងស្រវឹង និងការប៉ុនប៉ងធ្វើអត្តឃាតជាងកុមារដែលរស់នៅជាមួយប៉ាម៉ាក់។ ពិតណាស់ ការលែងលះរវាងប៉ាម៉ាក់អាចនាំឲ្យកូនមានអារម្មណ៍ឯកា ឬត្រូវបោះបង់ចោល និងថែមទាំងអាចគិតថាខ្លួនឯងមានកំហុសទៀតផង។
ផលវិជ្ជមាននៃការចិញ្ចឹមកូនតែឯង
១. ទំនាក់ទំនងកាន់តែរឹងមាំ
ក្រៅពីផលប៉ះពាល់អវិជ្ជមាន ការចិញ្ចឹមកូនតែឯងក៏មានផលវិជ្ជមានមួយចំនួនដូចគ្នា គឺទំនាក់ទំនងរវាងប៉ា ឬម៉ាក់ និងកូនកាន់តែស្និទ្ធស្នាល និងរឹងមាំទ្វេដង ដោយសារតែយើងបានចំណាយពេលច្រើននៅជាមួយកូនជាងការរស់នៅជួបជុំគ្នាជាមួយនឹងដៃគូទៅទៀត។
២. ចែករំលែកទំនួលខុសត្រូវ
លើសពីនេះ ក្មេងដែលរស់នៅជាមួយតែប៉ា ឬម៉ាក់ អាចជួយធ្វើការងារផ្ទះ ក៏ដូចជាយល់ដឹងពីតម្លៃនៃការងាររបស់ខ្លួនបានយ៉ាងច្បាស់ ក៏ដូចជារីករាយក្នុងការបំពេញកិច្ចការរបស់ខ្លួន។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
៣. មានភាពចាស់ទុំ
ភាគច្រើន ប៉ា ឬម៉ាក់ដែលចិញ្ចឹមកូនតែឯង ត្រូវខិតខំប្រឹងប្រែងធ្វើការ ហើយកូនក៏ចាំបាច់ត្រូវចូលរួមសហការជាមួយនឹងប៉ា ឬម៉ាក់ ដើម្បីសុភមង្គលក្នុងគ្រួសារដែរ ហើយហេតុផលមួយនេះ អាចឲ្យក្មេងរៀនប្រឈមនឹងបញ្ហាលំបាក និងការខកបំណងដែលអាចកើតមានជាហូរហែនៅក្នុងជីវិត។
[embed-health-tool-heart-rate]
គន្លឹះក្នុងការចិញ្ចឹមកូនតែឯង
ការចិញ្ចឹមកូនតែឯងពិតជាមិនស្រួលទេ ហើយយើងក៏គ្មានអ្នកជួយចែករំលែកទុក្ខកង្វល់ ឬគាំទ្រផងដែរ។ ប៉ុន្តែ ប៉ា ឬម៉ាក់អាចអនុវត្តតាមតិចនិកនេះ ដើម្បីជួយឲ្យការចិញ្ចឹមកូនតែឯងទទួលបានលទ្ធផលល្អប្រសើរ។ ពោល គឺត្រូវចេះថែទាំខ្លួនឯង ដើម្បីជៀសវាងដាក់បន្ទុកលើកូនជាមួយនឹងអារម្មណ៍អវិជ្ជមាន ដូចជាស្តេ្រស កំហឹង ឬទុក្ខព្រួយ។ កូនត្រូវការក្ដីស្រលាញ់ដោយគ្មានលក្ខខណ្ឌជាមួយនឹងការគាំទ្រ ការពារ និងលើកទឹកចិត្ត។ ដូចគ្នាដែរ យើងអាចកំណត់ច្បាប់វិន័យ ដែលអាចជួយឲ្យកូនមានអាកប្បកិរិយាល្អ និងចេះគោរពវិន័យ។