ការគេងបានស្កប់ស្កល់មានសារៈសំខាន់ណាស់ សម្រាប់កុមារតូចៗ ទាំងរាងកាយ និងស្មារតី។ ប៉ុន្តែ ចុះបើកូនឆាប់ភ្ញាក់ពីគេង ហើយមានអាការៈហត់នឿយ និងរញ៉ាំរញ៉ូវ ប៉ាម៉ាក់គួរដោះស្រាយបែបណា?
មូលហេតុកុមារតូចៗឆាប់ភ្ញាក់ពីព្រលឹមពេក
តាមធម្មតា កុមារតូចៗតែងភ្ញាក់ពីព្រលឹម ប៉ុន្តែមូលហេតុមួយចំនួន អាចបណ្តាលឲ្យកូនភ្ញាក់កាន់តែលឿនជាងរាល់ដងទៅទៀត៖
- គេងថ្ងៃច្រើនជ្រុល
- ខោទឹកនោមសើម
- ដុះធ្មេញ ហត់នឿយខ្លាំង ឬឃ្លាន
- ឆាប់រំញោចទៅនឹងពន្លឺ សីតុណ្ហភាព ឬសំឡេង
- អាលែកហ្ស៊ី ឬតឹងច្រមុះ
- ច្រាល់អាស៊ីដ ឬឈឺក្រពះ
ប៉ាម៉ាក់គួរដោះស្រាយបែបណា?
១. កំណត់ម៉ោងគេងឡើងវិញ
បើកូនឆាប់ភ្ញាក់ពីគេងពេក អាចមកពីកូនឆាប់ចូលគេងពីព្រលប់ពេក។ ដូច្នេះហើយ ប៉ាម៉ាក់គួរពន្យារពេលគេងរបស់កូនប្រហែលជា១៥នាទីជារៀងរាល់យប់ រយៈពេល១ទៅ២សប្តាហ៍។ មួយវិញទៀត យើងមិនត្រូវផ្លាស់ប្ដូរម៉ោងគេងរបស់កូនច្រើនម៉ោងពេកឡើយ ពីព្រោះទង្វើនេះ អាចឲ្យអាអូនហត់នឿយខ្លាំង និងពិបាកគេងនៅពេលយប់។
២. កំណត់ម៉ោងគេងថ្ងៃ
ពិតណាស់ បើកូនគេងច្រើននៅពេលថ្ងៃ នោះអាចនឹងប៉ះពាល់ដល់ការគេងយប់មិនខាន។ ដូចនេះ ហើយ ប៉ាម៉ាក់គួរកំណត់ម៉ោងគេងថ្ងៃ ដូចខាងក្រោម៖
- កុមារអាយុ២ឆ្នាំ គួរគេង២ម៉ោង
- កុមារអាយុ២ឆ្នាំកន្លះ គួរគេង១ម៉ោងកន្លះ
- កុមារអាយុ៣ឆ្នាំ គួរគេង១ម៉ោង។
៣. បន្ថយពន្លឺ និងសំឡេងរំខាន
ការរៀបចំបន្ទប់ដែលមានសភាពរាងងងឹត អាចជួយឲ្យក្មេងគេងបានកាន់តែយូរម៉ោង។ មួយវិញទៀត សំឡេងរំខានខ្លះ ក៏អាចជាមូលហេតុដែលធ្វើឲ្យកូនតូចភ្ញាក់លឿនផងដែរ។ អ៊ីចឹងហើយ ប៉ាម៉ាក់គួរប្រើសម្ភារៈកាត់បន្ថយសំឡេងនៅក្នុងបន្ទប់ ដូចជាវាំងនន ឬកម្រាលឥដ្ឋក្រាស់ៗ។
៤. កាត់បន្ថយការញ៉ាំទឹក
ជាមួយគ្នានេះដែរ បើកូនភ្ញាក់លឿនជ្រុល ដោយសារតែខោទឹកនោមសើម ប៉ាម៉ាក់គួរកាត់បន្ថយការផ្តល់ជាតិទឹកដល់កូន មុនម៉ោងគេង។ បន្ថែមពីនេះ យើងក៏អាចសាកល្បងប្រើខោទឹកនោមសម្រាប់ពេលយប់ដែលមានកម្រាស់វែងជាងខោទឹកនោមធម្មតា។
[embed-health-tool-baby-poop-tool]
៥. សង្កេតមើលបញ្ហាសុខភាពក្មេង
ចំពោះកុមារតូចៗដែលដុះធ្មេញ ឬមានជំងឺគ្រុនផ្ដាសាយ ឬអាលែកហ្ស៊ី អាចនឹងភ្ញាក់ពីព្រលឹមជ្រុល។ មួយវិញទៀត ប៉ាម៉ាក់ក៏គួរតាមដានពីបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺច្រាល់អាស៊ីដក្រពះ ឬគេងមិនដកដង្ហើម។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?