ការបណ្ដុះបណ្ដាលឲ្យកូនចេះឯករាជ្យ និងពឹងលើខ្លួនឯងឲ្យបានច្រើន គួរចាប់ផ្ដើមតាំងពីកូននៅក្មេងៗ ហើយវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្រៀនកូន គឺបង្កើតគោលការណ៍សាមញ្ញៗ ដែលធ្វើឲ្យក្មេងពឹងលើប៉ាម៉ាក់កាន់តែតិចទៅៗ។
១. ឲ្យកូនចេះស្លៀកពាក់ដោយខ្លួនឯង
ពិតណាស់ ប៉ាម៉ាក់គួរឲ្យកូនរៀនស្លៀកពាក់ដោយខ្លួនឯង ទោះជាក្មេងត្រូវការពេលវេលាយូរបន្តិចក៏ដោយ។ បន្ថែមពីនេះ យើងអាចចាប់ផ្ដើម ដោយឲ្យកូនជ្រើសរើសពណ៌សំលៀកបំពាក់ដែលខ្លួនពេញចិត្ត និងលើកទឹកចិត្តកូនចំពោះអ្វីដែលកូនព្យាយាមធ្វើ។
២. បង្រៀនជំនាញដែលកូនចាប់អារម្មណ៍
តើកូនចូលចិត្តមើលប៉ាម៉ាក់ជួសជុលរបង គ្រឿងអេឡិចត្រូនិក ដេរប៉ាក់ ឬធ្វើសកម្មភាពលំហែដូចជាឡើងភ្នំដែរឬអត់? បើកូនចាប់អារម្មណ៍កិច្ចការទាំងនោះ ប៉ាម៉ាក់គួរបង្រៀនកូនពីរបៀបធ្វើ ពីព្រោះថាក្មេងអាចនឹងបង្កើនគំនិតច្នៃប្រឌិតលើសពីអ្វីដែលខ្លួនបានរៀនទៅទៀត។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ឲ្យកូនរួមចំណែកធ្វើការងារផ្ទះ
ទន្ទឹមនឹងនេះដែរ កុមារទាំងអស់ រួមទាំងក្មេងដែលទើបចេះដើរតេះតះ ក៏អាចជួយការងារនៅក្នុងផ្ទះបានដែរ។ ប៉ាម៉ាក់អាចចាប់ផ្ដើមឲ្យកូនធ្វើការងារងាយៗ ដូចជាបត់សំលៀកបំពាក់ ឬបោសសម្អាតផ្ទះជាដើម។ ការចូលរួមចំណែកក្នុងកិច្ចការទាំងនេះ អាចជួយឲ្យកូនយល់ដឹងពីសារៈសំខាន់ និងតម្លៃនៃការងាររបស់ខ្លួន។
[embed-health-tool-ovulation]
៤. ផ្ដល់ឱកាសឲ្យកូនជួយការងារផ្ទះបាយ
សកម្មភាពក្នុងការរៀបចំអាហារសម្រាប់គ្រួសារ ជាការបង្ហាញនៃក្ដីស្រលាញ់។ ហេតុនេះហើយ ប៉ាម៉ាក់គួរបង្រៀនកូនឲ្យចេះជំនាញមួយនេះ ដើម្បីឲ្យកូនអាចសាកល្បងញ៉ាំអាហារថ្មីៗ និងមានទំនុកចិត្តលើខ្លួនឯង នៅពេលដែលចម្អិនអាហារ ក៏ដូចជាបង្កើនពេលវេលាល្អៗ អំឡុងពេលធ្វើម្ហូបអាហារជាមួយប៉ាម៉ាក់។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
៥. ផ្ដល់ជម្រើសល្អៗដល់កូន
ជាមួយគ្នានេះដែរ ទោះបីជាកូនមានសេរីភាពក្នុងការធ្វើរឿងរ៉ាវដែលខ្លួនពេញចិត្តក៏ពិតមែន ប៉ុន្តែត្រូវស្ថិតក្នុងដែនកំណត់មួយ។ ការផ្ដល់ជម្រើសឲ្យកូន មិនមែនមានន័យថា ក្មេងអាចធ្វើអ្វីតាមតែអំពើចិត្តនោះទេ។ ដូច្នេះហើយ ប៉ាម៉ាក់គួរផ្ដល់ជម្រើសដ៏សមស្របឲ្យកូនក្នុងការជ្រើសរើស។