ប៉ាម៉ាក់ដឹងអត់ថា សូម្បីតែក្មេងថ្នាក់មត្តេយ្យក៏អាចបញ្ចេញឥរិយាបថហិង្សាដែរ? កត្តានេះ អាចបង្កផលប៉ះពាល់ដល់អនាគតរបស់ក្មេង ដែលទាមទារឲ្យប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ និងស្វែងរកវិធីសាស្ត្រដោះស្រាយភ្លាមៗ។
អាកប្បកិរិយាហិង្សាលើកុមារ
សញ្ញាព្រមានមួយចំនួនខាងក្រោមនេះ អាចជួយឲ្យប៉ាម៉ាក់កំណត់ហានិភ័យថាតើកូនអាចមានទំនោរប្រើហិង្សាដែរឬទេ?
- ផ្ទុះកំហឹង
- អាកប្បកិរិយាកោងកាច
- ចូលចិត្តវាយគ្នា
- គំរាមកំហែង ឬប៉ុនប៉ងធ្វើបាបអ្នកដទៃ
- ប្រើប្រាស់អាវុធ
- ឃោរឃៅចំពោះសត្វ
- ដុតភ្លើង
- បំផ្លាញទ្រព្យសម្បត្តិដោយចេតនា។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
កត្តាអ្វីខ្លះដែលនាំឲ្យក្មេងចេះប្រើហិង្សា?
កត្តាដែលនាំឲ្យក្មេងចេះប្រើហិង្សា អាចមកពីអាអូនមិនទាន់ចេះគ្រប់គ្រងអារម្មណ៍ ឬដោះស្រាយបញ្ហាតាមសន្តិវិធី។ ក្នុងករណីខ្លះ ក្មេងអាចប្រឈមនឹងបញ្ហាផ្សេងៗ ដូចជាស្រ្តេស បញ្ហាពិបាកគ្រប់គ្រងអារម្មណ៍ ការផ្ដោតអារម្មណ៍ថយចុះ ជំងឺអូទីស្សឹម ឬពិបាកផ្ចង់អារម្មណ៍ជាដើម។
គន្លឹះដោះស្រាយបញ្ហាកូនមានចរិតកោងកាច ឬប្រើហិង្សា
១. ស្វែងយល់ពីឫសគល់នៃភាពកោងកាច
ពិតណាស់ កុមារមិនអាចបង្ហាញអារម្មណ៍អស់សង្ឃឹម ព្រួយបារម្ភ ឬខឹងទៅកាន់ប៉ាម៉ាក់ដោយរបៀបសមរម្យឡើយ។ ជាលទ្ធផល ក្មេងចាប់ផ្តើមបញ្ចេញចរិតកោងកាច ទាត់ ឬស្រែកឡូឡា។ ដូច្នេះហើយ វិធីសាស្ត្រដ៏ល្អបំផុតដើម្បីជួយដល់កូន គឺប៉ាម៉ាក់គួរបង្រៀនកូនឲ្យចេះប្រើអារម្មណ៍តាមរយៈពាក្យសំដី។
២. ជំរុញឲ្យកូនបញ្ចេញកំហឹងតាមរយៈចំណង់ចំណូលចិត្ត
ជាមួយគ្នានេះដែរ យើងគួរជំរុញឲ្យកូនធ្វើអ្វីដែលខ្លួនពេញចិត្ត ដូចជាជិះស្គី ជិះកង់ ហែលទឹក និងអានសៀវភៅជាដើម ដើម្បីជួយឲ្យកំហឹង ឬអារម្មណ៍មិនពេញចិត្តរបស់ក្មេង ឲ្យរលាយបាត់ដោយខ្លួនឯង។
[embed-health-tool-child-growth-chart]
៣. ជៀសវាងឲ្យកូនមើលកម្មវិធីមានសកម្មភាពហិង្សា
នៅពេលដែលកុមារមើលទូរទស្សន៍ ឬលេងកុំព្យូទ័រហ្គេម ដែលមានសកម្មភាពហិង្សា ក្មេងងាយនឹងអភិវឌ្ឍអត្តចរិតកោងកាចទាំងនោះ។ ហេតុនេះហើយ ប៉ាម៉ាក់ចាំបាច់ដាក់កំហិតមិនឲ្យកូនមើលកម្មវិធីទាំងនោះ ទើបជាការប្រសើរ។ ជំនួសមកវិញ យើងគួរតែណែនាំឲ្យកូនមើលកម្មវិធីណាដែលមានភាពកំសាន្ត និងអប់រំ ដើម្បីជួយឲ្យក្មេងអាចទទួលបានចំណេះដឹងបន្ថែម។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ