ពិតណាស់ ប្រសិនបើកូនមានប្រព័ន្ធភាពស៊ាំចុះខ្សោយ នោះកូនតូចងាយប្រឈមនឹងឆ្លងមេរោគ ឬជំងឺផ្សេងៗ។ ហេតុនេះហើយ ប៉ាម៉ាក់គួរតាមដាន ក៏ដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូនតាមដែលអាចធ្វើទៅបាន។
មូលហេតុអ្វីបានជាកូនមានប្រព័ន្ធភាពស៊ាំខ្សោយ
- កង្វះអនាម័យក្នុងការរស់នៅ អាចបង្កឲ្យកើតមានបញ្ហាសុខភាពជាច្រើន ដូចជាជំងឺអាសន្នរោគ រាករូស គ្រុនពោះវៀន និងជំងឺរលាកថ្លើមប្រភេទ A ដែលអាចនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ
- កង្វះអាហារូបត្ថម្ភសំខាន់ៗ
- ស្រ្តេស
- កង្វះលំហាត់ប្រាណ។ល។
[embed-health-tool-child-growth-chart]
សញ្ញាបញ្ជាក់ថាក្មេងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
ប៉ាម៉ាក់អាចសង្កេតមើលសញ្ញាទាំងនេះ ដែលអាចបញ្ជាក់ថាកូនមានប្រព័ន្ធភាពស៊ាំចុះខ្សោយ៖
- ស្រ្តេស និងមានជំងឺគ្រុនផ្ដាសាយធម្មតា
- រាករូស
- ទល់លាមក
- បន្ទោបង់មិនទៀងទាត់
- ហត់នឿយគ្រប់ពេលវេលា
- ឆ្លងមេរោគញឹកញាប់
- ការឆ្លងមេរោគស្បែក
- ដំបៅមិនងាយជាសះស្បើយ
- មិនឃ្លានអាហារ
- គ្រុនក្តៅ
- ក្មេងមានការអភិវឌ្ឍយឺតយ៉ាវ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គន្លឹះជួយដោះស្រាយបញ្ហាប្រព័ន្ធភាពស៊ាំក្មេងចុះខ្សោយ
ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ ប៉ាម៉ាក់គប្បីណែនាំឲ្យកូនប្រកាន់ខ្ជាប់នូវបែបបទរស់នៅល្អ ដូចជា៖
- ឲ្យកូនញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីន វីតាមីន ជាតិជាតិរ៉ែសំខាន់ៗ
- ណែនាំឲ្យកូនកាត់បន្ថយអាហារកែច្នៃ ហឹរ មានខ្លាញ់ច្រើន អាហារកំប៉ុង និងអាហារចៀន។
- កាត់បន្ថយការញ៉ាំអាហារ ឬភេសជ្ជៈដែលមានជាតិផ្អែម
- ឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបណ្តេញជាតិពុលចេញពីរាងកាយ
- លើកទឹកចិត្តឲ្យកូនរក្សាអនាម័យខ្លួនប្រាណ និងលាងសម្អាតដៃឲ្យបានញឹកញាប់
- ណែនាំឲ្យកូននៅឲ្យឆ្ងាយពីអ្នកជំងឺ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?