backup og meta

ម៉ាក់ៗចូលចិត្តបំពោកម្សៅហុយឲ្យកូនតូច ប្រយ័ត្នគ្រោះថ្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 05, 2022

    ម៉ាក់ៗចូលចិត្តបំពោកម្សៅហុយឲ្យកូនតូច ប្រយ័ត្នគ្រោះថ្នាក់

    ទារក​តូចៗ ក្រោយ​ងូត​ទឹក​រួច ម៉ាក់ៗ​ចូល​លាប​ម្សៅ​ហុយ​ឲ្យ​ខ្លាំង​ណាស់ ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​មាន​បញ្ហា​កន្ទួល​រមាស់ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​អះ​អាង​ថា មាន​ផល​ប៉ះពាល់​ចំពោះ​ទារក និង​កុមារ​ទៅ​វិញទេ ដោយសារ​តែ​ម្សៅ​ហុយ​មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum។

    សារធាតុ Talcum ដែលមាន​ក្នុង​ម្សៅ​ងាយ​នឹង​ហុយ​ចូល​ច្រមុះ​ទារក ទៅ​ដល់​សួត​ច្រើន ដោយសារ​តែ​ច្រមុះ​ទារក​មិន​មាន​រោម​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ហុយ​នោះ ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកសាច់សួត រលាកបំពង់ក ជំងឺហឺត និង​ឈាន​ដល់​កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។

    លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា ម្សៅ​ហុយ​កូន​ក្មេង មាន​ក្រុម​ហ៊ុន​ខ្លះ​មិន​មាន​លាយ​សារធាតុ Talcum នេះ​ទេ ដោយ​ពួក​គេ​ផលិត​ពី​ម្សៅ​ពោត ឬ​ម្សៅ​ធម្មជាតិ​ផ្សេង​ទៀត ១០០% តែ​វា​ក៏​នៅ​តែ​ផ្តល់​ផល​ប៉ះពាល់​ដល់​សួត​ទារក បើ​ភាគ​ល្អិត​នៃ​ម្សៅ​នោះ​ហុយ​ចូល​ចម្រុះ ទៅ​ដល់​សួត ព្រោះ​សួត​របស់​មនុស្ស​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​ខ្យល់​អុកស៊ីសែន​មួយ​មុខ​គត់។

    អាលែកហ្ស៊ី
    លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

    ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ថា មិនមែន​តែ​ម្សៅ​ហ៊ុយ​នោះ​ទេ​ដែល​មាន​ផ្ទុក​សារធាតុ Talcum គឺ​គ្រប់​គ្រឿង​សម្អាង មាន​ផ្ទុក​សារធាតុ​នេះ​ទាំង​អស់។ក្នុង​ករណី​ដែល​ម៉ាក់ៗ​លាប​ម្សៅ​ហុយ​ឲ្យ​ទារក ដើម្បី​ការពារ​បញ្ហា​កន្ទួល​រមាស់​លើ​ស្បែក​កូន ចៀស​វាង​ការ​ហុយ​ចូល​ច្រមុះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​លាប​តិចៗ​បាន​ហើយ ដោយ​ចាក់​លើ​ដៃ​​យើង ហើយ​លាប​លើ​ខ្នង​ទារក​ថ្នមៗ មិន​ត្រូវ​ចាក់​បំពោក​ឲ្យ​ហុយ​ផ្អោង​ចូល​ច្រមុះ​កូន​នោះ​ទេ។

    អត្ថបទពាក់ព័ន្ធ៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម