ការលាងសម្អាតដបទឹកដោះគោស្អាតល្អអាចការពារអូនតូចពីការឆ្លងមេរោគដែលបណ្តាលឱ្យរាក និងក្អួត។ តើម៉ាក់ៗត្រូវធ្វើយ៉ាងណាដើម្បីលាងសម្អាតដបទឹកដោះគោឱ្យបានស្អាតល្អ និងមិនឱ្យមានក្លិនផ្អូម?
ម៉ាក់ៗត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗ បន្ទាប់ពីអូនតូចបៅរួច ដើម្បីការពារកុំឱ្យទឹកដោះគោដែលនៅជាប់ដបឡើងជូរផ្អូម។ ប្រសិនបើម៉ាក់ៗរវល់ ម៉ាក់ៗត្រូវក្រឡុកដបទឹកដោះគោជាមួយទឹកក្តៅឧណ្ហៗ និងដោះផ្នែកទាំងអស់របស់ដបទឹកដោះគោចេញត្រាំក្នុងទឹក ដើម្បីការពារទឹកដោះគោកកជាប់ក្នុងដប ឬនៅលើផ្នែកផ្សេងៗទៀតរបស់ដបទឹកដោះគោដែលធ្វើឱ្យពិបាកលាង និងអាចការពារទឹកដោះគោពីការឡើងជូរផ្អូម និងបង្កជាមេរោគ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
របៀបលាងសម្អាតដបទឹកដោះគោ៖
- ម៉ាក់ៗត្រូវលាងសម្អាតដៃឱ្យបានស្អាតល្អជាមួយសាប៊ូ និងទឹករយៈពេល ២០ វិនាទីដើម្បីការពារការចម្លងមេរោគ ឬវីរុស។
- ចាក់ទឹកដោះគោចេញឱ្យអស់ពីដបទឹកដោះគោ។
- ម៉ាក់ៗត្រូវដោះផ្នែកទាំងអស់របស់ដបទឹកដោះគោដូចជា គម្រប ក្បាលដបទឹកដោះគោ ក្បាលដោះជ័រជាដើមចេញ ព្រោះទឹកដោះគោអាចកក ឬជាប់នៅលើផ្នែកនៃដបទឹកដោះគោទាំងនេះ។
- គ្រលុកផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយទឹកស្អាតមួយសាសិន។
- ដាក់ទឹកចូលក្នុងចានដែក រួចដាក់សាប៊ូសម្រាប់លាងដបទឹកដោះគោចូលបន្តិច និងកូរទឹកឱ្យសាប៊ូរលាយសព្វល្អ។
- បន្ទាប់ម៉ាក់ៗត្រូវប្រើច្រាសលាងដបទឹកដោះគោលាងសម្អាតផ្នែកទាំងអស់របស់ដបទឹកដោះគោឱ្យសព្វ និងបន្តក់ទឹកសាប៊ូចូលរន្ធក្បាលដោះ បន្ទាប់មកលាងជម្រះទឹក ២-៣ ដងឱ្យបានស្អាត។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
- ដាក់ដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោស្រក់ទឹកឱ្យស្ងួត។ ម៉ាក់ៗមិនត្រូវយកកន្សែង ឬស្បៃមកជូតដបទឹកដោះគោឱ្យស្ងួតទេ ព្រោះនាំឱ្យឆ្លងមេរោគ។
- រួចស្រុះដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយទឹកដាំពុះ ៣ ទៅ ៥ នាទីដើម្បីសម្លាប់មេរោគបន្ថែម។
- ចុងក្រោយម៉ាក់ៗត្រូវលាងសម្អាតច្រាសសម្រាប់លាងដបទឹកដោះគោ និងព្យួរឱ្យស្រក់ទឹក។
ការលាងសម្អាតដបទឹកដោះគោឱ្យបានស្អាតត្រឹមត្រូវមានសារៈសំខាន់ណាស់ក្នុងការការពារអូនតូចពីការឆ្លងមេរោគ ព្រោះទារកមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។ ម៉ាក់ៗគួរប្រើដបទឹកដោះគោដែលបានសម្លាប់មេរោគហើយក្នុងរយៈពេល ២៤ ម៉ោង។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
[embed-health-tool-vaccination-tool]