ការងូតទឹកឱ្យទារកទើបកើតអាចជួយសម្អាតស្នាមប្រឡាក់ឈាម ទឹកភ្លោះ និងសារធាតុពណ៌សៗដែលជាប់លើស្បែកទារក ប៉ុន្តែការងូតទឹកឱ្យទារកភ្លាមបន្ទាប់ពីកើតអាចផ្តល់ផលវិបាកដល់សុខភាព។ តើការងូតទឹកឱ្យទារកទើបកើតភ្លាម បន្ទាប់ពីសម្រាលធ្វើឱ្យប៉ះពាល់សុខភាពទារកម៉េចខ្លះ? ហើយពេលណាទើបយើងអាចងូតទឹកឱ្យទារកទើបកើតបាន?
អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា យើងគួររង់ចាំ ២៤ ម៉ោងសិនចាំងូតទឹកឱ្យទារកទើបកើត។ ការងូតទឹកឲ្យទារកភ្លាម អង្គការអន្តរជាតិមួយនេះផ្ដល់ហេតុផលមួយចំនួនដូចខាងក្រោម។
១. សីតុណ្ហភាពរាងកាយ និងកម្រិតជាតិស្ករធ្លាក់ចុះ
ប្រសិនបើយើងងូតទឹកឱ្យទារកទើបកើតភ្លាមបន្ទាប់ពីសម្រាល សីតុណ្ហភាពរាងកាយអូនតូចអាចធ្លាក់ចុះដែលធ្វើឱ្យអូនតូចរងា។ ម្យ៉ាងទៀតភាពតានតឹងនៃការងូតទឹកដំបូងអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមទារកទើបកើតមួយចំនួនធ្លាក់ចុះដែរ។
[embed-health-tool-baby-poop-tool]
២. ខ្វះភាពកក់ក្តៅ និងក្របៅទឹកដោះដំបូង
ការងូតទឹកឱ្យទារកទើបកើតបន្ទាប់ពីសម្រាលរួចអាចរំខានដល់ការបង្កើនភាពជិតស្និទរវាងម៉ាក់ និងអាអូន ព្រោះក្រោយពេលសម្រាលភ្លាម អាអូនត្រូវដាក់លើទ្រូងម៉ាក់ៗភា្លមដើម្បីឱ្យអាអូនមានភាពកក់ក្តៅ និងបៅទឹកដោះដំបូង។
តាមការសិក្សាបានឱ្យដឹងថា ទារកដែលងូតទឹកក្រោយ ២៤ ម៉ោងបន្ទាប់ពីសម្រាល ឆាប់បៅដោះម្តាយជាងទារកដែលងូតទឹកភ្លាមៗបន្ទាប់ពីសម្រាល។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៣. ស្ងួតស្បែក
សារធាតុពណ៌ស (waxy) ដែលជាប់លើស្បែកទារកទើបកើតស្រោបស្បែកទារកតាំងពីមុនសម្រាលម៉្លេះ ហើយមានតួនាទីផ្តល់សំណើម និងការពារស្បែកទារកពីការឆ្លងបាក់តេរី។
ប្រសិនបើយើងងូតទឹកឱ្យទារកទើបកើតភ្លាមបន្ទាប់ពីសម្រាលនឹងធ្វើឱ្យស្បែកទារកបាត់បង់ស្រទាប់ការពារដែលធ្វើឱ្យស្បែកទារកឆាប់ស្ងួត ប្រេះ និងអាចមានបញ្ហាសើស្បែកដោយសារឆ្លងបាក់តេរី។
យ៉ាងណាមិញ ការងូតទឹកឱ្យទារកទើបកើតអាចប្រែប្រួលតាមលក្ខខណ្ឌសុខភាពរបស់ម៉ាក់ៗ និងទារក។ ប្រសិនបើទារកទើបកើតដែលមានម៉ាក់ៗមានផ្ទុកមេរោគហ៊ីវ (HIV) ឬមេរោគរលាកថ្លើម យើងអាចត្រូវងូតទឹកឱ្យទារកបន្ទាប់ពីទារកបៅទឹកដោះដំបូង ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគដល់បុគ្គលិកមន្ទីរពេទ្យ និងសមាជិកគ្រួសារ។
អត្ថបទគួរអាន៖
- សម្រាលកូនដោយវះកាត់ អាចងូតទឹកបាននៅពេលណា?
- ស្រីៗពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?
- ចម្ងល់ម៉ាក់ប៉ាថ្មីថ្មោង ចង់ដឹងញឹកញាប់ទាក់ទងនឹងការងូតទឹកឲ្យទារកទើបកើត
- របៀបកក់សក់ឲ្យទារក កុំឲ្យទឹកចូលត្រចៀក ម៉ាក់ៗថ្មីថ្មោងគួរចេះ
- ម៉ាក់ៗដឹងអត់? សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍អ្វីខ្លះ?