ក្រៅពីទឹកដោះម្ដាយ អាហាររឹង គឺជាអាហារសំខាន់ និងដំបូងដែលអូនអូនបានភ្លក់រសជាតិថ្មី។ ដូចនេះគួរលើកទឹកចិត្តឲ្យកូនសំណព្វសាកអ្វីដែលថ្មី។ ថ្ងៃនេះស្វែងយល់ពី ប្រភេទចំណីរឹង និងពេលវេលា ដែលគួរឲ្យអាអូនញ៉ាំ ជាមួយ “Hello គ្រូពេទ្យ”។
១- ពេលស័ក្ដិសមឲ្យអូនអូនញ៉ាំអាហាររឹង
បណ្ឌិតសភាអាមេរិកផ្នែកជំងឺកុមារ (AAP) និងអង្គការសុខភាពពិភពលោក (WHO) ណែនាំម៉ាក់ម៉ាក់ទាំងអស់ ចាប់ផ្ដើមបញ្ចុកចំណីរឹងកូនតូចនៅចន្លោះអាយុ ៤-៥ ខែ ព្រោះជាអំឡុងពេលមួយដែលប្រព័ន្ធរំលាយអាហារកូនចាប់ផ្ដើមរំលាយអាហាររឹងបាន។ ក្នុងករណីខ្លះ អាចដល់អាយុ ៧ ខែ ក៏បាន ប៉ុន្តែមិនគួរចាប់ផ្ដើមមុនកំណត់ ឬពន្យារដល់ខែទី ៨-៩ ទេព្រោះអាចប៉ះពាល់សុខភាពអាអូន។
សញ្ញាទូទៅដែលយើងអាចចំណាំថា គេរួចរាល់ញ៉ាំអាហាររឹងបាន តាមរយៈកាយវិការទាំងនេះ៖
– ងើបក្បាល
– ងើបអង្គុយបានដោយមានជំនួយពីម៉ាក់ប៉ា
– ចង់ភ្លក់អាហារប្លែកៗ
– ចេះលេបអាហារ
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- សាច់ស្ពៃបន្លែនិងគ្រាប់ធញ្ញជាតិ ជាអាហាររឹងល្អ
មានការភាន់ច្រឡំមួយចំនួនលើកឡើង ម៉ាក់ប៉ាមិនគួរឲ្យអូនឆាប់ញ៉ាំសាច់លឿនពេកទេ ប៉ុន្តែពិតណាស់ក្រៅពីបំបៅដោះ សាច់ជាអាហារបន្ថែមដ៏ល្អ មានផ្ទុកជាតិដែក ស័ង្កសី ដែលមិនសូវមានក្នុងទឹកដោះ រីឯស៊ុត និងត្រី ក៏ជាជម្រើសល្អដូចគ្នា ចំណែកឯស្ពៃក៏មានជាតិប្រូតេអ៊ីន និងដែកផងដែរ ហើយគ្រាប់ធញ្ញជាតិ ដូចជាស្ងោរសណ្ដែករួចកិនឲ្យម៉ដ្តរឹតតែល្អ។ ផ្លែឈើពុំសូវផ្ដល់ជីវជាតិដល់អូនអូនក៏ពិតមែន ប៉ុន្តែវាជាតិទឹក និងស្ករច្រើន ជួយទ្រទ្រង់រាងកាយគេបាន ជាងផលិតផលទឹកដោះគោមួយចំនួន។
ការស្រាវជ្រាវបានបង្ហាញថា អាអូនអាចចាំរសជាតិអាហារ ដែលម៉ាក់ធ្លាប់ញ៉ាំពេលពពោះ។ ឧទាហរណ៍ បើយើងធ្លាប់ញ៉ាំទឹកការ៉ុតពេលមានផ្ទៃពោះ អាចនាំឲ្យកូនចូលចិត្តអាហារលាយជាមួយទឹកការ៉ុតជាងទឹកធម្មតា។ យ៉ាងណាអូនអូនមិនមែនសុទ្ធតែបែបនេះទាំងអស់ទេ។ ម៉ាក់ម៉ាក់គួរជ្រើសរើសអាហារមានជីវជាតិល្អ ដើម្បីឲ្យកូនធន់នឹងជំងឺ។
[embed-health-tool-child-growth-chart]
៣- កំណត់អាហារជាកត្តាសំខាន់
កុំព្យាយាមឲ្យគេញ៉ាំច្រើនមុខពេក ក្នុងរយៈពេលខ្លី។ យើងអាចឲ្យ គេភ្លក់អាហារថ្មីៗ៣ថ្ងៃម្តង ព្រោះធ្វើបែបនេះអាចជួយកុំឲ្យអូនអូនច្រឡំ (ចំណីដែលញ៉ាំ) ឬយើងអាចដឹងភ្លាមៗនៅគ្រប់ពេល កូនពុលអាហារ។
កុំបង្ខំ ឬបញ្ច្រកកូនឲ្យញ៉ាំឆ្អែតពេក ព្រោះក្នុងខ្លួនក្មេងមានមេកានិចសម្របសម្រួលការឃ្លានក្នុងខ្លួន ហើយគេដឹងខ្លួនឯងគួរញ៉ាំប៉ុនណាគ្រប់គ្រាន់។ ចំណូលចិត្តរបស់ក្មេងៗអត់ដូចគ្នាទេ ដូច្នេះយើងមិនគួរបង្ខំកូនខ្លាំងពេកទេ។ អត់ធ្មត់ជាជម្រើសដ៏ល្អអំឡុងពេលម៉ាក់ម៉ាក់ព្យាយាម ណែនាំអាហាររឹងទៅកាន់អូនអូន។
អត្ថបទគួរអាន៖