backup og meta

បើមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃអំឡុងពេលពពោះ អាច​ប៉ះពាល់ដល់ទារកក្នុងផ្ទៃអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

    បើមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃអំឡុងពេលពពោះ អាច​ប៉ះពាល់ដល់ទារកក្នុងផ្ទៃអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អ្នក​ជំងឺ​​ ​Crohn’s disease (រលាក​ពោះវៀន​រ៉ាំរ៉ៃ) ភាគ​ច្រើន​ នៅ​តែ​​អាច​មាន​ផ្ទៃពោះ​​ធម្មតា និង​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ ប្រសិនបើ​យើង​​អាច​គ្រប់​គ្រង​​ជំងឺ​បាន​។ ​នៅ​ពេល​ដែល​ម៉ាក់​​​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ ជាមួយ​នឹង​អាហារ​បំប៉ន​អំឡុង​ពេល​ពពោះ​ ក៏​ដូចជា​ហាត់ប្រាណ​ជា​ប្រចាំ នោះ​នឹង​​អាច​ជួយ​​បញ្ចៀស​ហានិភ័យ​ផ្សេង​ៗ​ចំពោះ​ម៉ាក់​ និង​ទារក​​។

    ​ជំងឺ​Crohn’s disease​​ជា​អ្វី​?

    ជំងឺ​Crohn’s disease គឺ​ជា​ការ​រលាក​​ពោះវៀន​រ៉ាំរ៉ៃ ដែល​ប៉ះពាល់​ដល់​​ផ្នែក​ណា​មួយ​នៃ​បំពង់​រំលាយ​អាហារ ពី​មាត់​ទៅ​រន្ធ​គូទ។ បន្ថែម​ពី​នេះ ជំងឺ​នេះ​ក៏​​ជះ​ឥទ្ធិពល​ដល់​ពោះវៀន​តូច និង​​ផ្នែក​នៃ​ពោះវៀន​ធំ។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ Crohn’s disease រួម​មាន​ ​គ្រុន​ក្តៅ មាន​ឈាម​ក្នុង​លាមក ដំបៅ​មាត់​ រាករូស និង​ឈឺ​ពោះ។ ថ្វី​ត្បិត​តែ​​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​ជំនាញ​ជឿ​ថា អ្នក​ដែល​មាន​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ ជក់​បារី ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​ប្រើ​​ពពួក​ថ្នាំ​ផ្សះ​ជាក់លាក់​មួយ​ចំនួន​ អាច​ប្រឈម​នឹង​​ហានិភ័យ​នៃ​ការ​កើត​​ជំងឺCrohn’s disease​នេះ។

    បើ​ម៉ាក់​មាន​ជំងឺ​Crohn’s disease​​ អាច​ពពោះ​ដោយ​សុវត្ថិភាព​ទេ?

    ចំពោះ​ស្ត្រី​​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​នៅ​តែ​អាច​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុវត្ថិភាព ប្រសិនបើ​ទទួល​បាន​ការ​តាមដាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ឯកទេស​ខាង​ក្រពះ​ពោះវៀន និង​សម្ភព។ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ​ពី​ផែន​ការ​យក​កូន​ ដើម្បី​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ថ្នាំ​ ក៏​ដូចជា​ចាប់ផ្តើម​ញ៉ាំ​អាហារ​បំប៉ន​អំឡុង​ពេល​ពពោះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​​ពិការភាព​ពី​កំណើត​របស់​ទារក។​​

    ​បើ​យើង​មាន​ជំងឺ​Crohn’s disease គួរ​យក​កូន​ពេល​ណា​ល្អ?

    ពេល​វេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​យក​កូន​ គឺ​អំឡុង​ពេល​ដែល​ជំងឺ​មិន​​សូវ​ធ្វើ​ទុក្ខ​ខ្លាំង​រយៈ​ពេល​ពី​៣ ទៅ​៦​ខែ និង​នៅ​ពេល​ដែល​​​​យើង​មិន​ប្រើ​ពពួក​ថ្នាំ​Steroid ពីព្រោះ​បើ​យើង​មាន​ផ្ទៃពោះ​នៅ​អំឡុង​ពេល​ដែល​ជំងឺ​សកម្ម​ខ្លាំង នោះ​នឹង​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​កាន់​តែ​អាក្រក់​ ហើយ​ក៏​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​កាន់​តែ​ច្រើន​ឡើង។ លើស​ពី​នេះ ម៉ាក់​ៗ​ក៏​អាច​ប្រឈម​នឹង​ផលវិបាក​អំឡុង​ពេល​មាន​គភ៌​ ដូចជា​៖

    • ទារក​​កើត​​មិនគ្រប់​ខែ​
    • ទម្ងន់​ខ្លួន​ទារក​ស្រាល​
    • សម្រាល​ដោយ​ការ​វះកាត់។

    ដោយ​សារ​តែ​ជំងឺCrohn’s disease អាច​បង្ក​ឲ្យ​ការ​ធ្លាយ និង​អាប់សែ​នៅ​ជុំវិញ​បរិវេណ​ចុង​ពោះវៀន​ធំ និង​ទ្វារ​មាស ទើប​​ចាំបាច់​តម្រូវ​ឲ្យ​ម៉ាក់​ធ្វើ​ការ​​សម្រាល​ដោយ​វះកាត់​ ដើម្បី​សុវត្ថិភាព​ទាំង​ម៉ាក់​ និង​កូន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម