ទារកតូចៗ ក្រោយងូតទឹករួច ម៉ាក់ៗចូលលាបម្សៅហុយឲ្យខ្លាំងណាស់ ដើម្បីការពារស្បែកមិនឲ្យមានបញ្ហាកន្ទួលរមាស់ និងមានក្លិនក្រអូបប្រហើរ។ បញ្ហានេះលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅអះអាងថា មានផលប៉ះពាល់ចំពោះទារក និងកុមារទៅវិញទេ ដោយសារតែម្សៅហុយមានលាយសារធាតុគីមីម្យ៉ាងឈ្មោះថា Talcum។
សារធាតុ Talcum ដែលមានក្នុងម្សៅងាយនឹងហុយចូលច្រមុះទារក ទៅដល់សួតច្រើន ដោយសារតែច្រមុះទារកមិនមានរោមច្រើន ដើម្បីទប់ទល់នឹងការហុយនោះ ធ្វើឲ្យទារកប្រឈមនឹងជំងឺជាច្រើន ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកសាច់សួត រលាកបំពង់ក ជំងឺហឺត និងឈានដល់កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។
លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ថា ម្សៅហុយកូនក្មេង មានក្រុមហ៊ុនខ្លះមិនមានលាយសារធាតុ Talcum នេះទេ ដោយពួកគេផលិតពីម្សៅពោត ឬម្សៅធម្មជាតិផ្សេងទៀត ១០០% តែវាក៏នៅតែផ្តល់ផលប៉ះពាល់ដល់សួតទារក បើភាគល្អិតនៃម្សៅនោះហុយចូលចម្រុះ ទៅដល់សួត ព្រោះសួតរបស់មនុស្សមិនត្រូវការអ្វីទាំងអស់ ក្រៅតែពីខ្យល់អុកស៊ីសែនមួយមុខគត់។

- តិចនិកងាយៗថែទាំស្បែកទារកនៅរដូវរងា មិនឲ្យស្ងួត ប្រេះ កន្ទួលពេញមុខ
- កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរ ត្រូវធ្វើម៉េច?
- ពិតអត់ ស្បែកទារកឡើងប្រេះ និងរបកអាចបណ្ដាលមកពីការរោលទឹកភ្លោះ?
- តិចនិកថែទាំម្រាមដៃ និងម្រាមជើងទារក ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង
- ឃើញសញ្ញាទាំង៤ បញ្ជាក់ថាម៉ាក់ៗថែទាំស្បែកអាអូនត្រឹមត្រូវ
[embed-health-tool-vaccination-tool]