អង្គការសុខភាពពិភពលោក WHO បានណែនាំឲ្យ ម្ដាយគ្រប់រូបបំបៅដោះកូនយ៉ាងតិចឲ្យគ្រប់ ៦ខែ ឬលើសនេះ។ ផ្ទុយទៅវិញ ដោយសារភាពមមាញឹកនឹងការងារ ឬរកស៊ី ម៉ាក់ៗសម័យនេះមិនសូវមានពេលបំបៅដោះកូនពេញលេញទេ ជួនកាលកូនកើតមកភ្លាមឲ្យបៅទឹកដោះគោម្សៅភ្លែត។ យ៉ាងណាក៏ដោយ ការបំបៅដោះកូនដោយទឹកដោះម្ដាយមានប្រយោជន៍ច្រើនយ៉ាងសម្រាប់ម្ដាយ និងកូន។
ហេតុផល ១០ យ៉ាង បំបៅដោះកូនល្អសម្រាប់ម្ដាយ និងកូន
១. ផ្ដល់សារធាតុចិញ្ចឹម និងរនាំងការពារ ដោយសារ ទឹកដោះដំបូង ជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក។ ការបំបៅដោះកូន ផ្ដល់ទាំងសារធាតុចិញ្ចឹមចាំបាច់ និងអង់ទីករការពារពីម្ដាយទៅកូន ជួយអាអូនមិនសូវឈឺនូវជំងឺតូចតាចដូចផ្ដាសាយ ឬគ្រុនជាដើម។
២. ញ៉ាំបានគ្រប់ពេល គ្រប់ទីកន្លែង និងនៅសីតុណ្ហភាពស័ក្ដិសមជានិច្ចសម្រាប់ទារក។
៣. គាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍនៃខួរក្បាលបានល្អ។
៤. បង្កើតភាពស្និទ្ធស្នាលរវាងម្ដាយ និងកូន ដោយប៉ះស្បែក នឹងស្បែក ភ្នែកសម្លឹងមុខចំ។
៥. ម៉ាក់ៗក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពខ្លួនឯង ដូចជាជួយឲ្យស្បូនកន្ត្រាក់ល្អឆាប់វិលទៅរកសភាពដើម ជួយឲ្យស្រកទម្ងន់ កាត់បន្ថយជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៦. សន្សំសំចៃប្រាស់កាសបានច្រើន ដោយសារមិនត្រូវចំណាយលើទឹកដោះសិប្បនិម្មិត។
៧. ទារកបំបៅដោះដោយទឹកដោះម្ដាយត្រូវគេជឿថាឆ្លាតជាងទារកបៅទឹកដោះសិប្បនិម្មិត។
៨. មានប្រយោជន៍ដល់ការលូតលាស់របស់កូន ទាំងផ្នែករាងកាយ សុខភាព និងស្មារតីទៅថ្ងៃអនាគត។
៩. កាត់បន្ថយហានិភ័យនៃបញ្ហាទារកស្លាប់ភ្លាមៗ(SIDS)។ CDCសហរដ្ឋអាមេរិក ណែនាំ ឲ្យបំបៅដោះកូនដោយទឹកដោះម្ដាយបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាទារកស្លាប់ភ្លាមៗ ឬ Sudden Infant Death Syndrome។
១០. ជាវិធីសាស្ត្រពន្យារកំណើតធម្មជាតិមួយ។ យោងតាម WHO ការបំបៅដោះកូនដោយទឹកដោះផ្តាច់មុខត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិធីសាស្ត្រពន្យារកំណើតធម្មជាតិដែលផ្តល់នូវការការពារ៩៨% ក្នុងរយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីសម្រាលកូន។
ទោះជាយ៉ាងណាក៏ដោយ ការបំបៅដោះកូនដោយផ្ទាល់ជាជម្រើសដ៏ល្អបំផុតសម្រាប់ទារកក៏ពិតមែន នេះមិនមែនមានន័យថា ការបំបៅកូនដោយទឹកដោះសិប្បនិម្មិតមិនល្អចំពោះកូនទេ។ ក្នុងករណីម៉ាក់ៗមានលក្ខណសុខភាពមិនអាចបំបៅដោះកូនបាន ជម្រើសល្អបន្ទាប់គឺទឹកដោះសិប្បនិម្មិតនឹង គ្រាន់តែអាអូនទទួលបានប្រយោជន៍មិនច្រើនដូចបៅទឹកដោះម្ដាយ។
[embed-health-tool-vaccination-tool]