ការបំបៅដោះកូន ជាវិធីដ៏មានប្រសិទ្ធិភាពបំផុតដែលអាចជួយការពារសុខភាពកូន និងធ្វើឲ្យអត្រារស់រានមានជីវិតកាន់តែប្រសើរ។ ក្រៅពីជាប្រភពសារធាតុចិញ្ចឹមដ៏ល្អនោះ ទឹកដោះម្ដាយក៏ដើរតួនាទីសំខាន់ជួយការលូតលាស់របស់ក្មេង។ ទឹកដោះម្តាយជួយឲ្យក្មេងពង្រឹងប្រព័ន្ធភាពស៊ាំ ភាពឆ្លាតវៃ ឬយើងហៅថា IQ ព្រមទាំងរបបអាហារដែលមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏ធ្លាប់លើជំនឿជាច្រើននៅជុំវិញរឿងនេះ។ មានមតិ មួយចំនួន ជុំវិញការបំបៅដោះកូន តើខុសគ្នាយ៉ាងម៉េច?
១- បំបៅដោះកូនធ្វើឲ្យខូចសុដន់
ស្រ្តីជាច្រើនគិតថាការបំបៅដោះកូននឹងធ្វើឲ្យសុដន់ខូចទ្រង់ទ្រាយ លែងស្អាត។ ជាការពិត ប៉ុន្តែបើឲ្យកូនបៅដោះតាមធម្មជាតិ ម៉ាក់បានគុណសម្បត្តិធ្វើឲ្យសុដន់តឹងពេលកូនកំពុងបៅ និងជៀសវាងពីការរលាក។ ប្រសិនទឹកដោះស្ទះនៅក្នុងក្រពេញទឹកដោះ វាអាចធ្វើឲ្យបាក់តេរីលូតលាស់នៅក្នុងជាលិកាសុដន់ បង្កជាការរលាក។
លើសពីនេះទៀត ការបំបៅដោះយូរអាចជួយម៉ាក់បង្ការជំងឺមហារីកសុដន់ និងជំងឺអូវែបាន។ ម្យ៉ាងទៀត ក៏បង្កភាពស្និទ្ធស្នាល ល្អជាមួយកូនដែរ។
២- ប្រយោជន៍ដល់ក្មេង
កុមារដែលបៅទឹកដោះម្ដាយមានប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារល្អជាងកុមារបៅដបទឹកដោះគោ។ ចំពោះទឹកដោះម្ដាយដែលបូមទុកទោះជាសុទ្ធ ក៏នៅតែមិនអាចប្រៀប នឹងការឲ្យបៅ(ដោះ)ផ្ទាល់។ កុមារដែលបៅដោយដបអាចមានបញ្ហាក្នុងការចំណាំនៅពេលពួកគេឆ្អែតដោយសារតែភាពខ្សោយនៃការបញ្ជូនសញ្ញារបស់ក្រពះ។ ដូចនេះពួកគេនឹងបន្តបៅរហូតដែលបណ្តាលឲ្យលើសទម្ងន់។
៣- ទឹកដោះម្តាយសុទ្ធតែដូចគ្នា?
រាងកាយយើងម្នាក់ៗ សុទ្ធតែអត់ដូចគ្នា ទាំងសារជាតិចិញ្ចឹម និងស្ថានភាពសុខភាព កុំថាឡើយដល់ម្ដាយ ដែលផលិតទឹកដោះ សម្រាប់កូនបៅ។ អ៊ីចឹងទឹកដោះរបស់ស្ត្រីដែលទើបឆ្លងទន្លេហើយ ក៏អត់ដូចគ្នាដែរ។ ទឹកដោះផ្លាស់ប្ដូរជាញឹកញាប់អាស្រ័យលើថ្ងៃកូនបៅ ហើយ មានគុណភាពដូចអត់គ្នាទេ បន្ទាប់ពី ៨ ម៉ោងក្រោយក្នុងបន្ទប់សីតុណ្ហភាពធម្មតា។ សម្រាប់ទឹកដោះដំបូងផ្ទុកសំខាន់គឺ ឡាក់តូស និង ប្រូតេអ៊ីន។ រួចនៅជិតឈប់បំបៅ កូននឹងផឹកទឹកដោះបន្ទាប់ ដែលផ្ទុកច្រើននូវសារធាតុខ្លាញ់និងកាឡូរី។
៤- ទុកទឹកដោះក្នុងទូទឹកកកខូចគុណភាព?
ឥឡូវដោយសារកត្តាម្ដាយចេញទឹកដោះច្រើន ឬរវល់ពេក ម៉ាក់ៗមួយចំនួនសម្រេចបូមទឹកដោះទុកបាន។ តែសំខាន់ទុកក្នុងទូរទឹកកក ពិតជាខូចគុណភាពមែន អត់? បើកូនបៅធ្វើទុក្ខកូនអត់? បើទុកក្នុងទូរ ទឹកកក មានសុវត្ថិភាពរហូតដល់ទៅ ៤ ថ្ងៃ និង ៦ ខែក្នុងទូរកកសីតុណ្ហភាព ០ អង្សារសេ។
យោងទៅតាមស្ថិតិសកល មានទារកអាយុក្រោម ៦ ខែតិចជាង ៤០% ដែលបានបៅដោះម្ដាយ។
សំណាងល្អដែលអត្រានេះកើនឡើងជាបណ្ដើរៗដោយការយល់ដឹងពីតួរនាទីនៃការបំបៅដោះលើសុខភាពកូននិងសុខភាពម្ដាយ។
អត្ថបទពាក់ព័ន្ធ៖
- ដឹងអត់? នេះជាបញ្ហាឧស្សាហ៍កើតលើស្រីៗពពោះ និងបំបៅដោះកូន
- បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់
- ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ
- បំបៅដោះកូន នាំឲ្យសុដន់លែងស្អាតដូចមុន?
- ត្រូវតមអីខ្លះ បើម៉ាក់ៗបំបៅដោះកូន
[embed-health-tool-vaccination-tool]