ម៉ាក់ៗដែលមានកូនតូច ប្រាកដជាចង់ដឹងថា អាយុប៉ុន្មានទើបក្មេងអាចញ៉ាំទឹកដោះគោឆៅ ឬទឹកដោះគោស្រស់បាន? ស្រាយចម្ងល់នេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ថា ក្មេងចាប់ពីអាយុ ២ឆ្នាំឡើងទៅ ទើបអាចឲ្យផឹកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់បាន។
ហេតុអីយើងមិនគួរឲ្យកូនតូចអាយុក្រោម២ឆ្នាំ ញ៉ាំទឹកដោះគោឆៅ ឬទឹកដោះគោស្រស់?
លោកវេជ្ជបណ្ឌិតជំនាញផ្នែកប្រដាប់រំលាយអាហារ ដែលមានសញ្ញាប័ត្រពីប្រទេសកូរ៉េ និងបារាំងរូបនេះ ពន្យល់ថា ទឹកដោះគោឆៅ ឬទឹកដោះគោស្រស់ មិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ក្មេងទេ។ ដើម្បីកូនលូតលាស់បានល្អទាំងផ្នែករាងកាយ និងបញ្ញាស្មារតី ម៉ាក់ៗគួរតែបំបៅដោះកូន ឬឲ្យកូនញ៉ាំម្សៅទឹកដោះគោរូបមន្តសម្រាប់កុមារ។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា រឿងសំខាន់ក្មេងដែលញ៉ាំទឹកដោះគោឆៅ ឬទឹកដោះគោស្រស់ គឺមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ គឺមិនទាក់ទងនឹងក្រពះពោះវៀនក្មេងនៅខ្ចីនោះទេ។
នៅពេលអាយុបាន ២ឆ្នាំ លោកវេជ្ជបណ្ឌិតថា ក្មេងអាចញ៉ាំបាយបាន ដូចមនុស្សធំ ម្លោះហើយគេអាចទទួលបានសារធាតុគ្រប់គ្រាន់ទៅចិញ្ចឹមរាងកាយតាមរយៈអាហារទាំងនោះ ឯការញ៉ាំទឹកដោះគោឆៅ ឬទឹកដោះគោស្រស់ ជាអាហារសម្រន់បន្ថែមប៉ុណ្ណោះ។
គួរអាន៖
- រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត
- នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ
- បើកូនកើតត្រអក គួរឲ្យកូនញ៉ាំទឹកដោះគោ ឬទឹកសណ្ដែក? ឬបញ្ឈប់ទាំងពីរ?
- ទឹកដោះម៉ាក់ៗល្អមែន តែបើស្ថិតក្នុងស្ថានភាពមួយចំនួន ក៏មិនគួរបំបៅដោះកូនដែរ
- កុំថាមិនអី ឲ្យកូនម៉ឹមដោះម៉ាក់លាយទឹកដោះគោ អាចមានបញ្ហា
- ដឹងថាទឹកដោះម៉ាក់ៗមានប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់?
[embed-health-tool-vaccination-tool]