ពិតណាស់ ការថែទាំទារក គឺមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះវាទាមទារឲ្យប៉ាម៉ាក់មានការប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ ដើម្បីឲ្យកូនចៀសផុតពីគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។ ទោះបីជាទារកទើបកើតមិនអាចផ្លាស់ទីបានក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់ក៏មិនអាចទុកកូនឲ្យគេងនៅលើគ្រែតែម្នាក់ឯងដោយពុំមានការតាមមើលនោះដែរ។ ទារកអាចមានសកម្មភាពដូចជាធាក់ជើង និងលាតសន្ធឹងដៃរបស់ពួកគេ ដែលអាចបង្កើនហានិភ័យនៃការក្រឡាប់ធ្លាក់ពីលើគ្រែបាន។
បើកូនធ្លាក់ពីលើគ្រែ តើយើងគួរធ្វើម៉េចល្អ?
ជួនកាល នៅពេលដែលយើងរវល់ទៅបន្ទប់ទឹក ឬធ្វើអ្វីមួយ ទារកអាចនឹងធ្លាក់ពីលើគ្រែ និងយំក្នុងសំឡេងយ៉ាងខ្លាំង។ អ្វីដែលប៉ាម៉ាក់ត្រូវធ្វើនោះគឺ៖
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១. ពិនិត្យរកមើលរបួសធ្ងន់ធ្ងរ
ម៉ាក់ៗត្រូវលើកកូនថ្នមៗ និងពិនិត្យរកមើលថាតើមានឈាម ឬពកក្បាលដែលឬទេ។ ទោះបីជាកូនមើលទៅមានសភាពធម្មតា ក្រោយពេលធ្លាក់ពីលើគ្រែក៏ដោយ ក៏យើងចាំបាច់ត្រូវធ្វើការព្យាបាលបន្ទាន់តាមបែបវេជ្ជសាស្ត្រ និងទាក់ទងទៅកាន់គ្រូពេទ្យផងដែរ។
២. តាមដានសភាពទារក
ជាមួយគ្នានេះដែរ ប៉ាម៉ាក់គប្បីធ្វើការតាមដានទារកនៅរយៈពេល២៤ម៉ោងបន្ទាប់ ដើម្បីធានាថាពុំមានរបួស ឬផលវិបាកធ្ងន់ធ្ងរដែលកើតឡើងពីការធ្លាក់នេះ។
[embed-health-tool-ovulation]
៣. ពេលត្រូវប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យ
ប៉ាម៉ាក់ត្រូវពិនិត្យមើលស្ថានភាពជាក់លាក់មួយចំនួន ដែលតម្រូវឲ្យមានការព្យាបាលតាមបែបវេជ្ជសាស្ត្រជាបន្ទាន់ ដែលរួមមាន៖
- សន្លប់
- ហូរឈាមខ្លាំង
- សញ្ញានៃការបាក់ឆ្អឹង
- ការបាក់ឆ្អឹងលលាដ៍ក្បាល
- របួសខួរក្បាល
- យំខ្លាំង
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- ហេតុផលទាំងនេះហើយ ប៉ាម៉ាក់គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
- តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
បន្ថែមពីនេះ ប្រសិនបើម៉ាក់ៗសម្គាល់ឃើញថា ទារកមានអាកប្បកិរិយាមិនប្រក្រតី ចូរប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ដោយសារតែទារកតូចៗមិនអាចប្រាប់យើងអំពីបញ្ហារបស់ពួកគេបាន។ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវយកចិត្តទុកឲ្យបានដិតដល់ ប្រសិនបើឃើញកូនយំខ្លាំងនៅពេលស្ថិតក្នុងជំហរណាមួយ ឬមិនអាចគេងលក់ស្រួល ឬចាប់ផ្ដើមយំខ្លាំងជាងធម្មតាជាដើម។
ចំណុចសំខាន់
១.ពិនិត្យរកមើលរបួសធ្ងន់ធ្ងរ
២.តាមដានសភាពទារក
៣. ពេលត្រូវប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យ
ប៉ាម៉ាក់គួរនាំកូនទៅជួបគ្រូពេទ្យ ក្នុងករណី៖
- សន្លប់
- ហូរឈាមខ្លាំង
- សញ្ញានៃការបាក់ឆ្អឹង
- ការបាក់ឆ្អឹងលលាដ៏ក្បាល
- របួសខួរក្បាល
- យំខ្លាំង