ពិតណាស់ ប៉ាម៉ាក់តែងតែខ្វល់ខ្វាយ និងព្រួយបារម្ភពីសុវត្ថិភាពរបស់ទារកគ្រប់ពេលវេលា និងព្យាយាមការពារកូនពីហានិភ័យផ្សេងៗ ជាពិសេសគឺរោគសញ្ញាស្លាប់ភ្លាមៗនៃទារក (SIDS)។ រោគសញ្ញានេះកើតឡើងលើទារកដែលមានសុខភាពល្អ និងមានអាយុក្រោម ១ឆ្នាំនៅពេលដែលកូនគេងលក់។ ថ្វីត្បិតតែគ្មានមូលហេតុច្បាស់លាស់ណាមួយដែលបណ្ដាលឲ្យទារកស្លាប់ភ្លាមៗក៏ពិតមែន ការស្រាវជ្រាវបានបង្ហាញថារោគសញ្ញានេះអាចត្រូវបានផ្សារភ្ជាប់ទៅនឹងពិការភាពខួរក្បាលដែលគ្រប់គ្រងការដកដង្ហើមអំឡុងពេលគេងរបស់ទារក។
កត្តាហានិភ័យផ្សេងទៀតនាំឲ្យទារកស្លាប់ភ្លាមៗ រួមមាន៖
ជំងឺផ្លូវដង្ហើម ឬការឆ្លងមេរោគផ្លូវដង្ហើម៖ បើកូនកើតជំងឺផ្ដាសាយ ឬជំងឺផ្លូវដង្ហើម ដែលអាចធ្វើឲ្យទារកពិបាកដកដង្ហើមនៅពេលគេង។
កើតមិនគ្រប់គីឡូ៖ ក្នុងករណីដែលទារកកើតមិនគ្រប់ខែ ឬកើតមកភ្លោះ ខួរក្បាលរបស់កូនអាចនឹងមិនទាន់អភិវឌ្ឍពេញលេញនៅឡើយ ហើយក៏មិនអាចគ្រប់គ្រងដង្ហើម និងចង្វាក់បេះដូងត្រឹមត្រូវល្អ អំឡុងពេលគេងផងដែរ។
ស្រូបផ្សែងបារី៖បើប៉ាម៉ាក់ ឬអ្នកមើលថែទារកជក់បារី កូនក៏អាចប្រឈមហានិភ័យខ្ពស់ក្នុងការកើតបញ្ហាផ្លូវដង្ហើមដូចគ្នា។
ហានិភ័យអំឡុងពេលពពោះ៖ នៅពេលដែលម៉ាក់ប្រើប្រាស់ថ្នាំញៀន ផឹកគ្រឿងស្រវឹង ជក់បារី ឬមិនទទួលបានការថែទាំមុនពេលសម្រាលត្រឹមត្រូវទេនោះ អាអូនក៏អាចមានហានិភ័យនៃរោគសញ្ញាស្លាប់ភ្លាមៗ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គន្លឹះបញ្ចៀសការស្លាប់ភ្លាមៗនៃទារក
ទោះបីជាមិនមានវិធីការពាររោគសញ្ញានេះបានទាំងស្រុងក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់អាចកាត់បន្ថយហានិភ័យបាន តាមរយៈតិចនិកខាងក្រោម៖
១. ឲ្យកូនគេងផ្ងារ
ប៉ាម៉ាក់គប្បីដាក់ឲ្យកូនគេងផ្ងារនៅលើពូករឹងល្អ អំឡុងពេលគេងថ្ងៃ និងពេលយប់ ពីព្រោះឥរិយាបថគេងបែបនេះ អាចឲ្យអាអូនស្រួលក្នុងការដកដង្ហើម។ នៅពេលដែលទារកអាចក្រឡាប់ដោយខ្លួនឯងបាន (នៅចន្លោះ៦ខែ) យើងអាចឲ្យកូនគេផ្អៀងបាន បើកូនប្រែខ្លួនទៅរកឥរិយាបថគេងបែបនោះ។
២. គេងបន្ទប់តែមួយ តែកុំគេងគ្រែតែមួយ
ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់គួរគេងក្នុងបន្ទប់តែមួយជាមួយនឹងកូន រហូតដល់អាអូនមានអាយុ៦ខែ ឬ១ឆ្នាំ ប៉ុន្តែគប្បីរក្សាគម្លាតខ្លះរវាងគ្រែទារក និងគ្រែប៉ាម៉ាក់។ បន្ថែមពីនេះ យើងត្រូវជៀសវាងប្រើប្រាស់សម្ភារៈរួមគ្នាជាមួយទារក ដូចជាខ្នើយ ភួយ ឬពូកជាដើម។
៣. បំបៅដោះកូន
ម៉ាក់គប្បីបំបៅដោះកូនរយៈពេល៦ខែដំបូង ដល់១ឆ្នាំ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការបំបៅដោះកូនអាចកាត់បន្ថយហានិភ័យនៃការស្លាប់ភ្លាមៗរបស់ទារករហូតដល់ ៥០%។
៤. ជៀសវាងការជក់បារី
មួយវិញទៀត ម៉ាក់គួរជៀសវាងការជក់បារីអំឡុងពេលពពោះ និងក្រោយពេលសម្រាលកូន ពីព្រោះផ្សែងបារីអាចបង្កើនហានិភ័យនៃការស្លាប់ភ្លាមៗរបស់ទារក។ លើសពីនេះ យើងគួរជៀសវាងការញ៉ាំគ្រឿងស្រវឹង និងមិនត្រូវប្រើប្រាស់គ្រឿងញៀនអំឡុងពេលពពោះ ឬក្រោយពេលសម្រាល ទើបជាការប្រសើរ។
៥. កុំរុំខ្លួនកូនដោយកំណាត់ច្រើនជាន់ពេក
ម៉ាក់តែងតែចង់ឲ្យអូនមានអារម្មណ៍កក់ក្ដៅ និងផាសុកភាព ប៉ុន្តែយើងមិនគួររុំខ្លួនកូនច្រើនជាន់ពេកឡើយ។ ក្នុងករណីដែលទារកបែកញើស ឬទ្រូងកូនក្ដៅខ្លាំង នេះបញ្ជាក់ថាកូនស្លៀកពាក់ច្រើនជាន់ជ្រុល។
អានបន្ថែម៖
- ចង់ផ្តាច់ដោះកូន ម៉ាក់ៗអាចសាកវិធីទាំងនេះបាន
- ចង់ដឹងកូនបៅដោះគ្រប់ ឬអត់ សង្កេតមើលសញ្ញាទាំងនេះ
- កំហុស ៣យ៉ាង ម៉ាក់ៗច្រើនធ្វើពេលឲ្យអាអូនបៅម្សៅទឹកដោះគោ
[embed-health-tool-vaccination-tool]