backup og meta

ប៉ាម៉ាក់គួរដឹង! ទាំងនេះជាសញ្ញាបញ្ជាក់ថាអាអូនបៅ ឬញ៉ាំច្រើនជ្រុល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

    ប៉ាម៉ាក់គួរដឹង! ទាំងនេះជាសញ្ញាបញ្ជាក់ថាអាអូនបៅ ឬញ៉ាំច្រើនជ្រុល

    ជា​ទូទៅ នៅ​ពេល​ដែល​អា​អូន​ញ៉ាំ​ឆ្អែត ឬ​ឃ្លាន​ កូន​តែងតែ​បង្ហាញ​ជា​តម្រុយ​ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។ ប៉ុន្តែ ជួនកាល​​ប៉ា​ម៉ាក់​ថ្មីថ្មោង ​អាច​មិន​បាន​​ចាប់អារម្មណ៍​​សញ្ញា​ទាំង​នេះ ហើយ​​ផ្ដល់​ចំណី​ដល់​កូន​ច្រើន​ជ្រុល​​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ ដើម្បី​ដឹង​ថា​អា​អូន​ញ៉ាំ​ច្រើន​ជ្រុល​ ឬ​អត់​ ប៉ា​ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    សញ្ញា​បញ្ជាក់​ថា​អា​អូន​បៅ ឬ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល

    • ក្អែ​មិន​ឈប់
    • អាការៈ​ហើម​ពោះ និង​ហ្គាស
    • ចុក​ពោះ​ញឹកញាប់

    គន្លឹះ​បញ្ចៀស​ការ​បំបៅ ឬ​ផ្ដល់​អាហារ​ច្រើន​ជ្រុល​ដល់​ទារក

    ​១. បំបៅ​ដោះ​

    គ្រូពេទ្យ​កុមារ​បាន​បញ្ជាក់​ថា​ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​អត្រា​ញ៉ាំ​ឆ្អែត​ជ្រុល​តិចតួច ​បើ​ទោះ​បី​ជា​អា​អូន​នៅ​ខាំ​​ក្បាល​សុដន់​​ម៉ាក់​ជាប់​មិន​ព្រម​លែង​ក៏​ដោយ។ នេះ​ដោយ​សារ​តែ​​ក្បាល​សុដន់​ម៉ាក់​មិន​​ហូរ​ទឹក​ដោះ​​ចេញ ដូច​ទៅ​នឹង​ដប​ទឹក​ដោះ​គោ​ឡើយ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. បង្កើត​​កាលវិភាគ​បំបៅ​ដោះ ឬ​ផ្ដល់​អាហារ

    ទន្ទឹម​នឹង​នេះ​ដែរ ម៉ាក់​គួរ​បង្កើត​កាលវិភាគ​បំបៅ​​ដោះ​​កូន ដើម្បី​ធ្វើ​ឲ្យ​អា​អូន​ឃ្លាន​នៅ​ម៉ោង​ដដែល​ និង​អាច​ញ៉ាំ​អាហារ​ទៀងទាត់​​ពេលវេលា​ ព្រម​ទាំង​បញ្ចៀស​ការ​ញ៉ាំ​ច្រើន​ជាង​ធម្មតា។

    កូនបៅ២

    ៣. សង្កេត​មើល​សញ្ញា​​កូន​ឃ្លាន

    ម៉ាក់ៗ​អាច​រក​មើល​សញ្ញា​ដែល​​បញ្ជាក់​ថា​កូន​ឃ្លាន​ ដូចជា​ជញ្ជក់​ម្រាម​ដៃ។ ជា​ទូទៅ ទារក​ដែល​ឃ្លាន នឹង​​ជញ្ជក់​​ទឹក​ដោះ​ភ្លាម​ៗ។

    ៤. ជៀសវាង​បង្ខំ​ឲ្យកូន​បៅ

    នៅ​ពេល​ដែល​កូន​​​បៅ​ឆ្អែត ម៉ាក់​មិន​គួរ​បង្ខំ​ឲ្យ​កូន​បៅ​បន្ត​ទៀត​ឡើយ។

    ការ​បំបៅ​ដោះ ឬ​ផ្ដល់​អាហារ​ឲ្យ​កូន​ច្រើន​ជ្រុល​ អាច​នាំ​ឲ្យ​ទារក​មួយ​ចំនួន​​ក្អែ​ ហើម​ពោះ ឬ​ចុក​ពោះ។ ក្នុង​ករណី​ដែល​​ម៉ាក់​ទម្លាប់​ផ្ដល់​អាហារ​លើស​ពី​តម្រូវការ​ នោះ​នឹង​ធ្វើ​ឲ្យ​អា​អូន​ធាត់​ជ្រុល ​ច្រាល​អាស៊ីដ​ និង​ប្រឈម​នឹង​បញ្ហា​សុខភាព​ដទៃ​ទៀត។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​សង្កេត​មើល​សញ្ញា​​ដែល​កូន​ញ៉ាំ​ឆ្អែត ឬ​ឃ្លាន​អាហារ​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​បរិមាណ​អាហារ​សមស្រប និង​មាន​សុខភាព​ល្អ។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម