backup og meta

ទារកជុះមានលាយសម្បោរបណ្តាលមកពីអ្វី? ពេលណាគួរបារម្ភ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារកជុះមានលាយសម្បោរបណ្តាលមកពីអ្វី? ពេលណាគួរបារម្ភ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរិមាណ​សម្បោរ​តិចតួច​នៅ​ក្នុង​លាមក និង​គ្មាន​រោគសញ្ញា​ដទៃ​ទៀត ប៉ា​ម៉ាក់​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។ ប៉ុន្តែ​ ក្នុង​ករណី​​មាន​សម្បោរ​ច្រើន​ និង​​កើត​ឡើង​ច្រើន​ថ្ងៃ​​ជាប់​ៗ​គ្នា ឬ​មាន​រោគសញ្ញា​អម​ដូចជា​រាករូស នោះ​អាច​បញ្ជាក់​ថា​ អា​អូន​​​ប្រឈម​នឹង​​អាលែកហ្ស៊ី ការ​ឆ្លង​មេរោគ​ពោះវៀន​ ឬ​បញ្ហា​ផ្សេង​ទៀត។

មូលហេតុ​បង្ក

ប្រសិនបើ​ទារក​រាករូស លាមក​​​អាច​មាន​សភាព​រាវ​ និង​​មាន​លាយ​សម្បោរ​ខ្លះៗ​។ យ៉ាង​ណា​មិញ សម្រាប់​ទារក​ដែល​​បំបៅ​ដោះ ប៉ា​ម៉ាក់​អាច​នឹង​ពិបាក​បែងចែក​រវាង​លាមក​ធម្មតា និង​រាករូស​ ដោយ​សារ​តែ​​ការ​បំបៅ​ដោះ អាច​ធ្វើ​ឲ្យ​លាមក​កូន​​មាន​សភាព​រាវ​ដូច​ទៅ​នឹង​រាករូស​ដែរ។

រោគសញ្ញា​​មួយ​ចំនួន​​នៃ​បញ្ហា​រាករូស រួម​មាន​៖

  • បន្ទោបង់​ញឹកញាប់​ជាង​ធម្មតា
  • សញ្ញា​នៃ​ការ​ឈឺចាប់ ដូចជា​ស្រែក​យំ។
  • នោម​តិច ដែល​ជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក។

ការ​ឆ្លង​មេរោគ​ដោយ​ពពួក​បាក់តេរី ឬ​វីរុស ការ​ផ្លាស់ប្ដូរ​របប​អាហារ និង​កត្តា​ដទៃ​ទៀត អាច​បង្ក​ឲ្យ​កើត​មានអការៈ​រាករូស។ បញ្ហា​នេះ អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដោយ​ប៉ា​ម៉ាក់​គ្រាន់​តែ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បញ្ចៀស​ការ​ខ្សោះ​ជាតិ​ទឹក។ ប៉ុន្តែ ប្រសិនបើ​អា​​អូន​មាន​អាយុ​ក្រោម​៣​ខែ ការ​រាករូស​រយៈពេល​វែង អាច​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ និង​អាច​​បង្ក​ឲ្យ​បាត់បង់​ជីវិត​បាន​ក្នុង​ករណី​ធ្ងន់ធ្ងរ។ ហេតុ​ដូច្នេះ​ហើយ បើ​អាការៈ​រាករូស​មាន​រយៈពេល​លើស​ពី​១​ថ្ងៃ ទៅ​២​ថ្ងៃ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ។

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

​​អាលែកហ្ស៊ី និង​ការ​ផ្លាស់ប្ដូរ​របប​អាហារ

បញ្ហា​អាលែកហ្ស៊ី និង​រំញោច​ទៅ​នឹង​អាហារ​ ​អាច​បង្ក​ជា​បញ្ហា​រាករូស ឬ​មាន​សម្បោរ​នៅ​ក្នុង​លាមក​​កូន។ ដូចគ្នា​នេះ​ដែរ ចំពោះ​ទារក​ដែល​បំបៅ​ដោះ ការ​ប្រែប្រួល​របប​អាហារ​ម៉ាក់​ៗ​ភ្លាម​ៗ​ក៏​អាច​ជា​មូលហេតុ​បង្ក​នៃ​ការ​រាករូស​លើ​ទារក​ផង​ដែរ។ អ៊ីចឹង​ហើយ​ យើង​គួរពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​គ្រប់គ្រង​​​ការ​ផ្លាស់ប្ដូរ​របប​អាហារ និង​កាត់បន្ថយ​ហានិភ័យ​នៃ​អាការៈ​រាករូស និង​ឈឺ​ពោះ​លើ​ទារក។

[embed-health-tool-baby-poop-tool]

​ការ​ធ្លាក់​ឈាម​

ទារក​​អាច​មាន​ឈាម​ និង​សម្បោរ​នៅ​ក្នុង​លាមក​ ប្រសិនបើ​លាមក​រឹង​ខ្លាំង ដែល​នេះ​បញ្ជាក់​ថា​អា​អូន​កំពុង​ទល់​លាមក ហើយ​ឈាម​ និង​សម្បោរ​អាច​បណ្តាល​មក​ពី​ការ​ដាច់​រលាត់​តូច​ៗ​នៅ​រន្ធ​គូទ​របស់​ទារក​។ ប្រសិនបើ​កូន​បន្ទោបង់​មាន​តែ​ឈាម​ និង​សម្បោរ ឬ​មាន​ឈាម​ច្រើន​​ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

ពេល​ណា​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ?

ប្រសិនបើ​លាមក​កូន​មាន​សម្បោរ​តិចតួច ប៉ា​ម៉ាក់​អាច​តាមដាន​សិន​ តើ​ថា​បញ្ហា​នោះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដែរ​ឬ​អត់។ ប៉ុន្តែ​ ប្រសិនបើ​កូន​មាន​រោគសញ្ញា​ទាំង​នោះ គួរ​នាំទៅជួបគ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ៖

  • មាន​សម្បោរ​ច្រើន​នៅ​ក្នុង​លាមក
  • ​មាន​រោគសញ្ញា​ផ្សេង​ទៀត ដូចជា​​រាករូស គ្រុន​ក្តៅ​ ឬ​​ឈឺចាប់
  • ទារក​ដែល​កើត​មិន​គ្រប់ខែ ឬ​មាន​អាយុ​ក្រោម​៣​ខែ
  • មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ដោយ​សារ​តែ​​ជំងឺ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ
  • មាន​ឈាម​ច្រើន​នៅ​ក្នុង​លាមក
  • មាន​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ ដូចជា​ភ្នែក​រូង  មាត់​ប្រេះ ឬ​នោម​មិន​​សូវ​ញឹកញាប់
  • មិន​ញ៉ាំ​អាហារ។

ចំណុចសំខាន់

បើ​លាមក​កូន​មាន​សម្បោរ​តិចតួច ប៉ា​ម៉ាក់​អាច​តាមដាន​សិន​ តើ​ថា​បញ្ហា​នោះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដែរ​ឬ​អត់។ ប៉ុន្តែ​ បើ​កូន​មាន​រោគសញ្ញា​ទាំងនេះ គួរ​នាំទៅជួបគ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ៖
  • មាន​សម្បោរ​ច្រើន​នៅ​ក្នុង​លាមក
  • ​មាន​រោគសញ្ញា​ផ្សេង​ទៀត ដូចជា​​រាករូស គ្រុន​ក្តៅ​ ឬ​​ឈឺចាប់
  • ទារក​ដែល​កើត​មិន​គ្រប់ខែ ឬ​មាន​អាយុ​ក្រោម​៣​ខែ
  • មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ដោយ​សារ​តែ​​ជំងឺ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ
  • មាន​ឈាម​ច្រើន​នៅ​ក្នុង​លាមក
  • មាន​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ ដូចជា​ភ្នែក​រូង  មាត់​ប្រេះ ឬ​នោម​មិន​​សូវ​ញឹកញាប់
  • មិន​ញ៉ាំ​អាហារ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mucus in stool: A concern?

https://www.mayoclinic.org/mucus-in-stool/expert-answers/faq-20058262

Diarrhea (0-12 Months)
Is this your child’s symptom?

https://www.seattlechildrens.org/conditions/a-z/diarrhea-0-12-months/

All about baby poo

https://www.pregnancybirthbaby.org.au/news/all-about-baby-poo

កំណែ​ប្រែបច្ចុប្បន្ន

05/07/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 05

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម