ទារកខ្លះ អាចកើតមកជួបបញ្ហាផ្អៀងមុខមួយចំហៀង ដែលជាញឹកញយ ពុំមានអារម្មណ៍ឈឺចាប់ឡើយ ហើយបញ្ហានេះ ច្រើនតែប្រសើរឡើងនៅពេលដែលអាអូនបានធ្វើលំហាត់ប្រាណពត់ពែនខ្លួន ឬមានការកែប្រែឥរិយាបថសាមញ្ញាមួយចំនួន។
ម៉េចបានទារកខ្លះប្រឈមនឹងបញ្ហាផ្អៀងមុខមួយចំហៀង?
ករណីខាងលើ ក្រុមគ្រូពេទ្យក៏មិនទាន់ដឹងច្បាស់ពីមូលហេតុបង្កដែរ។ ប៉ុន្តែ អ្នកជំនាញជឿថា បញ្ហានេះកើតឡើងនៅពេលដែលទារកត្រូវស្ថិតក្នុងឥរិយាបថចង្អៀតនៅក្នុងស្បូនម្តាយ ឬស្ថិតក្នុងទីតាំងមិនប្រក្រតី ដូចជាកើតបញ្ច្រាសជើងជាដើម ដែលអាចដាក់សម្ពាធដល់សាច់ដុំ Sternocleidomastoid របស់ទារក ជាហេតុនាំឱ្យកូនមានការពិបាកក្នុងការបង្វែរក។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
សញ្ញា និងរោគសញ្ញានៃបញ្ហាផ្អៀងមុខមួយចំហៀង
ជាទូទៅ ទារកអាចធ្វើចលនាជាច្រើនដូចទៅនឹងទារកផ្សេងទៀតដែរ លើកលែងតែសកម្មភាពពាក់ព័ន្ធនឹងការបង្វែរក។ នៅអាយុពី២ ដល់៤សប្តាហ៍ ទារកដែលមានបញ្ហាផ្អៀងមុខមួយចំហៀងអាច៖
- ផ្អៀងក្បាលក្នុងទិសដៅតែមួយ
- មិនអាចបង្វែរក្បាលទៅតាមទិសដៅរបស់ប៉ាម៉ាក់បាន
- នៅពេលបំបៅដោយទឹកដោះម្តាយ ទារកចង់បៅតែដោះម្ខាង
- ពិបាកក្នុងការងាកកទៅរកប៉ាម៉ាក់។
ទារកមួយចំនួន ដែលមានបញ្ហាផ្អៀងមុខមួយចំហៀង អាចមានក្បាលសំប៉ែត ហើយក ចង្ការ និងមុខអាអូនក៏មិនស្មើគ្នាផងដែរ។ ក្នុងករណីខ្លះទៀត កូនអាចមានដុំពកតូចមួយនៅក ហើយស្ថានភាពទាំងនេះ អាចនឹងប្រសើរឡើងនៅពេលដែលបញ្ហាផ្អៀងមុខមួយចំហៀងបានធូរស្រាល។
[embed-health-tool-child-growth-chart]
ដោះស្រាយបែបណា?
នៅពេលដែលបេប៊ីជួបបញ្ហានេះ ក្រុមគ្រូពេទ្យអាចបង្រៀនប៉ាម៉ាក់ឱ្យចេះធ្វើលំហាត់ប្រាណតម្រង់ក ឱ្យកូននៅផ្ទះ ដែលអាចជួយបន្ធូរសាច់ដុំ SCM ដើម្បីឱ្យករបស់ទារកអាចវិលត្រឡប់មកត្រង់ឡើងវិញ។
ចំណុចសំខាន់
សញ្ញា និងរោគសញ្ញានៃបញ្ហាផ្អៀងមុខមួយចំហៀង
ជាទូទៅ ទារកអាចធ្វើចលនាជាច្រើនដូចទៅនឹងទារកផ្សេងទៀតដែរ លើកលែងតែសកម្មភាពពាក់ព័ន្ធនឹងការបង្វែរក។ នៅអាយុពី២ ដល់៤សប្តាហ៍ ទារកដែលមានបញ្ហាផ្អៀងមុខមួយចំហៀងអាច៖
- ផ្អៀងក្បាលក្នុងទិសដៅតែមួយ
- មិនអាចបង្វែរក្បាលទៅតាមទិសដៅរបស់ប៉ាម៉ាក់បាន
- នៅពេលបំបៅដោយទឹកដោះម្តាយ ទារកចង់បៅតែដោះម្ខាង
- ពិបាកក្នុងការងាកកទៅរកប៉ាម៉ាក់។
អត្ថបទគួរអាន៖
- វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?
- កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ