ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]

ស្វែងរក ទារក

ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២៣ សប្តាហ៍៖ អាយុប៉ុណ្ណឹង ម៉ាក់ប៉ា​បង្រៀនកូនពីអី ទើបល្អ?

ការលូតលាស់ និងអាកប្បកិរិយាកូន​យើង​ចាប់​ផ្តើម​ចេះ​សម្គាល់​របស់​តូចៗ និង​តាម​ដាន​​វត្ថុ​​មាន​ចលនា។ ចំណុច​នេះ​មាន​ន័យ​ថា អាអូន​អាច​​ចាប់​អារម្មណ៍​វត្ថុ​ទាំង​នោះ​ ទោះ​ជា​បាន​ឃើញ​តែ​ផ្នែក​ណា​មួយ​ក៏​ដោយ ប្រៀប​បាន​នឹង​តុក្កតា​សំណព្វ​នៅ​ក្រោម​ភួយ​របស់​គេ។ ម៉ាក់ប៉ា​ច្បាស់​ជា​ប្លែក​មិន​ខាន ពេល​ឃើញ​អាអូន​ព្យាយាម​ទៅ​ជិត​វត្ថុ​​នៅ​ជិត​ខ្លួន ប៉ុន្តែ​កូន​យើង​នឹង​កាន់​របស់​នោះ​តែ​ប៉ុន្មាន​វិនាទី​​ប៉ុណ្ណោះ។ នៅ​សប្តាហ៍ទី​ ២៣​ នេះ កូន​យើង​អាច​ធ្វើ​រឿង​មួយ​ចំនួន​ដូចជា​៖ – អង្គុយ​ដោយ​មិន​បាច់​ជំនួយ – អង្កេត​​វត្ថុ​តូចៗ និង​តាម​ដាន​វត្ថុ​ដែល​មាន​ចលនា – ចំណាំ​វត្ថុ ទោះ​ឃើញ​តែ​ផ្នែក​ណា​មួយ​ក៏ដោយ – ព្យាយាម​ទៅ​ជិត​វត្ថុ​ដែល​នៅ​ជិត​ខ្លួន។ ១- បង្រៀនកូនពីអីខ្លះ? នៅ​សប្តាហ៍ទី​ ២៣ នេះ​ ទារក​នឹង​ចាប់​ផ្តើម​ស្គាល់​ពណ៌​ ដូចនេះ​ការ​អាន​សៀវភៅ​ដែល​មាន​ពណ៌​ច្រើន ឬ​លេង​ជាមួយ​ឈើ​ដែល​មាន​ពណ៌ ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​កូន​​​យើង​រៀនពី​ការ​លាយ​ពណ៌។ ម៉ាក់ប៉ា​គួរ​តែ​ឲ្យរបស់​អ្វី​មួយទៅកូន​ដើម្បី​កាន់ ឬ​ជញ្ជក់ ធ្វើ​បែប​នេះ​អាអូន​អាច​រៀន​ពី​វត្ថុ​ថ្មី​នេះ ចំណាំពណ៌ និង​រូប​រាង​របស់​វា។   សុខភាព​ និង​សុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? បើ​យើង​មិន​មាន​ការ​ណាត់​ជួប​គ្រូពេទ្យ​នៅ​សប្តាហ៍​នេះ ដូច្នេះ​អាច​មាន​ពេល​ត្រៀម​​សំណួរ​មួយ​ចំនួន​សម្រាប់​ការ​ជួប​លើក​ក្រោយ។ ទោះ​យ៉ាង​ណា​យើង​ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ បើ​ឃើញ​​មាន​ប្រែប្រួល​ការ​គេង ការ​ញ៉ាំ​អាហារ​របស់​កូន ពីព្រោះ​ក្នុង​ករណី​ខ្លះ សញ្ញា​ទាំងនេះ​អាច​បាត់ ទៅ​វិញ​ដោយ​ខ្លួន​ឯង ហើយ​ក្នុង​ករណី​កម្រ​ខ្លះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​​ធ្ងន់​ធ្ងរ។ ៣- ត្រូវដឹងពីអីខ្លះ? -តារាង​នៃ​ការ​លូតលាស់៖ គ្រូពេទ្យ​នឹង​សន្និដ្ឋាន​ពី​ការ​លូតលាស់​របស់​​កូន​យើង​ដោយ​ការ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​ទំហំ​ក្បាល​ហើយ​ប្រៀប​ធៀប​​​ជាមួយ​ទិន្នន័យ​រួម​មួយ ក៏​ដូចជា​លទ្ធផល​នៃ​ទារក​ពី​មុន​ៗ​មក។ ប្រសិន​បើ​មាន​ភាព​ខុស​គ្នា នេះ​បង្ហាញថា​កូន​យើង​កំពុង​​រង​បញ្ហា​សុខភាព​ដែល​អាច​ប៉ះពាល់​ដល់​​ការ​ទ្រ​ទ្រង់ និង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ មួយវិញទៀត​គ្រូពេទ្យ​​នឹង​ប្រើ​អត្រា​លូតលាស់​គិតជា​ភាគរយ​ដើម្បី​ប៉ាន់ប្រមាណ​ថា អូនតូច​មាន​ការ​លូត​លាស់​ប្រក្រតី​ដែរ​ឬទេ? ទារក​មាន​អត្រា​នៃ​ការ​លូត​លាស់​ផ្សេង​ៗ​គ្នា​ ដូចនេះ​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ពី​ការ​មិន​ឡើង​គីឡូ ឬ​លូត​កម្ពស់​របស់​កូន​ពេក​នោះ​ទេ។ ទារក​ខ្លះ​អាច​លូតលាស់​យឺត​ក្នុង​វ័​យនេះ ប៉ុន្តែ​ពួក​គេ​អាច​លូតលាស់​លឿន​នៅ​ដំណាក់​កាល​ក្រោយៗ​ទៀត។ ពិត​ណាស់​ការ​លូតលាស់​នេះ​ផ្អែក​ទៅ​លើ​ហ្ស៊ែន​ពី​កំណើត​របស់​ម៉ាក់ប៉ា លើស​ពី​នេះ​ទៀត សុខភាព​កូន​យើង​ក៏​អាច​ទទួល​ផល​រំខាន​ពី​កត្តា​​មួយ​ចំនួន​ដែរ រួមមាន​​ ​បរិស្ថាន ធម្មជាតិ និង​កម្រិត​នៃ​សកម្មភាព​របស់​ពួក​គេ។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២២ សប្តាហ៍៖ ធ្វើម៉េចទៅ បើកូនខ្លាចមនុស្សមិនស្គាល់មុខ?

ការលូតលាស់ និងអាកប្បកិរិយាអារម្មណ៍​ដំបូង​របស់​កូន​យើង​អាច​ខ្លាច​មនុស្ស​​មិន​ស្គាល់ ​យំ​នៅ​ពេល​អ្នក​ទាំង​នោះ​ព្យាយាម​ប៉ះ ឬ​ព។ ប៉ុន្តែ​ការ​ខ្លាច​នេះ​មិន​មាន​ន័យ​ថា ម៉ាក់​ប៉ា​ដាច់​ខាត​មិន​ឲ្យ​កូន​ជួប ឬ​លេង​​ជាមួយ​អ្នក​ខាង​ក្រៅ​នោះ​ទេ។ ​ការ​ដែល​ឲ្យ​កូន​បាន​ជួប ឬ​លេង​ជាមួយ​មនុស្ស​ដទៃ​ច្រើន​អាច​ធ្វើ​ឲ្យ​កូន​ទទួលអ្វីល្អៗ​ច្រើន​ជាង​នៅ​ជាមួយ​យើង ឬ​សមាជិក​គ្រួសារ​សុទ្ធ។ យើង​ត្រូវ​ចាំ​ថា​ក្មេងៗ ត្រូ​វ​ការ​ភាព​អត់ធ្មត់ និង​ការយោគយល់​ពី​ម៉ាក់​​ប៉ា ដើម្បី​ឆ្លង​កាត់​ដំណើរ​ការ​លូតលាស់​​សំខាន់ៗរបស់​ខ្លួន​ជា​ច្រើន​ទៀត។ នៅ​សប្តាហ៍​ទី ២២ នេះ កូន​យើង​នឹង​អាច៖​ – រមៀល​នៅ​ក្នុង​ទិស​មួយ​​ – ទ្រ​នឹង​ទម្ងន់​ធ្ងន់​លើ​ជើង​ – និយាយ​ពាក្យ​មួយ​ចំនួន​ដែល​មាន​ការ​ផ្សំ​ព្យញ្ជនៈ និង​ស្រះ​ – បញ្ចេញ​សំឡេង​បែប​​កំប្លែង​​ជាមួយ​ការ​លេង​ទឹក​មាត់​ – ងាក​ទៅ​រក​ប្រភព​នៃ​សំឡេង​។ ១- បង្រៀនកូនពីអីខ្លះ? ម៉ាក់ប៉ា​គួរ​តែ​មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​កូន​​​ពេល​ញ៉ាំ​អាហារ ពីព្រោះ​​អូនតូច​អាច​​មើល​​​ការ​ញ៉ាំ​របស់​យើង​ ហើយអាអូនក៏ញ៉ាំអាហារ​បាន​ច្រើន​ជាង​មុន។​ នៅ​វ័យ​នេះ​កូន​យើង​​អាច​ចេះ​អង្គុយ​បាន​ខ្លះៗ ដូចនេះ​ម៉ាក់ប៉ា​​គួរ​តែ​នៅ​ជិត​កូន​ដើម្បី​ជួយ​ទប់ ទោះ​បី​មាន​​ដាក់​ខ្នើយ​ពី​ខាង​ក្រោម​ក៏​ដោយ ដើម្បីកុំឲ្យកូន​​​អស់​អារម្មណ៍​ក្នុង​ការ​អង្គុយ ធ្វើ​ឲ្យ​ងាយ​ដួល។   សុខភាព​ និង​សុវត្ថិភាព​២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ​ជា​រឿង​មួយ​ប្រពៃ​ដែល​យើង​ថែទាំ​កូន​បាន​ល្អ មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​វ័យ​នេះ ផ្ទុយ​មក​វិញ​ម៉ាក់ប៉ា​អាចនឹង​មិន​​ដឹង​ថា​កូន​យើង​​​​លូតលាស់​ដូច​ម្តេច​ឡើយ ដូច្នេះគួរ​តែ​ត្រៀម​សំណួរ​សម្រាប់​​ជួប​គ្រូពេទ្យ ហើយ​កុំ​ស្ទាក់​ស្ទើរ​​ក្នុង​ការ​​ទាក់ទង​​​​គ្រូពេទ្យ​ភ្លាមៗ នៅ​ពេល​​ឃើញ​សញ្ញា​មិន​ប្រក្រតី​នៅ​លើ​កូន​។ ៣- ត្រូវដឹងពីអីខ្លះ? ទល់​លាមក៖ ការ​ទល់​លាមក​កើត​ឡើង​នៅ​ពេល​លាមក​​ក្នុងពោះវៀន​ព្យាយាម​ពន្យារ​ចលនា​ពោះវៀន។ខាង​ក្រោម​នេះ​ជា​រោគសញ្ញា​ដែល​សង្ស័យ​ថា​កូន​​ទល់​លាមក​៖​ – លាមក​​រឹង​​ ស្ងួត​​ ឬ​មាន​ឈាម​ – មិន​មាន​ចលនា​ពោះ​វៀន​លើស​ពី ៣ ថ្ងៃ​ – បង្ហាញកាយវិការ​ចលនា​​​ពោះវៀន​​មិន​ស្រួល។ អូនតូច​ដែល​ម៉ឹម​ដោះ​ម្តាយ កម្រ​មាន​បញ្ហា​ទល់​លាមក​ណាស់។ ការ​ទល់​លាម​ក​អាច​កើត​មាន​ចំពោះ​ក្មេង​បៅ​​ទឹកដោះ​គោ​ម្សៅ​មួយ​ចំនួន ដូចនេះ​យើង​គួរសុំ​យោបល់​ពី​គ្រូ​ពេទ្យ​ដើម្បី​ផ្លាស់ប្តូរ​ម៉ាក​ទឹកដោះ​គោ​កូន​បៅ។ បបរ​ម្សៅក៏​ជា​មូល​ហេតុ​​អាច​ឲ្យ​ទារក​មាន​បញ្ហា​ទល់​លាមក​ដែរ ព្រោះ​វាផ្ទុក​នូវ​សារជាតិ​សរសៃ​តិច។ ដូចនេះ​យើង​គួរ​តែ​បន្ថែម​ផ្លែឈើ ឬ​បន្លែ​ដែល​មានជាតិ​សរសៃ​ទៅ​ក្នុង​អាហារ​កូន។ ការទល់​លាម​ក​ក៏​អា​ច​បណ្តាល​មកពី​កង្វះ​សារ​ធាតុ​ចិញ្ចឹម​មួយ​ចំនួន ឬកង្វះជាតិ​ទឹក​​ដូចនេះ​យើងគួរតែ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន។ ប្រសិន​បើ​អាអូន​កំពុង​ស្ថិត​ក្នុង​វ័យ​ផ្តាច់​ទឹក​ដោះ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២១ សប្តាហ៍៖ កំពុងពេញរពឹស ទុកដាក់របស់ទាំងនេះឲ្យផុតដៃក្មេង

បម្រែបម្រួលរាងកាយ និងអាកប្បកិរិយាឈាន​ចូល​ដល់​សប្តាហ៍ទី ២១ កូន​យើង​កាន់​តែចំណាប់ អាអូន​អាច​ទប់​លំនឹង​ក្បាល​ដោយ​ខ្លួន​ឯង​ នៅ​ពេល​យើង​ទ្រ​ដោយ​ដៃ​ទាំង ២។ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ទុកដាក់​របស់​តូចៗ​ឲ្យ​ផុត​ពី​ដៃ​កូន ព្រោះ​ពេល​នេះ​អូនតូច​ចាប់​អារម្មណ៍​នឹង​របស់​តូចៗ ថា​មិន​ត្រូវ​ដាក់​ចូល​ក្នុង​មាត់ អាច​បង្ក​ឲ្យ​ស្លាក់​បាន។ នៅ​សប្តាហ៍​​ទី ២១​ កូន​​យើង​អាច​នឹង​៖ – ពេល​​​ផ្អែក​ខ្នង​ត្រង់ ​អាច​ទប់​លំនឹង​ក្បាល​ដោយ​ខ្លួន​ឯង – ចាប់​អារម្មណ៍​ទៅ​​លើ​​វត្ថុ​តូច​ៗ – សើច​ឮៗ និងសើច​ពេល​យើង​សើច​ – យំ​ពេល​​ចេញ​ពី​បន្ទប់​ និង​សប្បាយ​ចិត្ត​​​ពេល​យើង​ត្រលប់​មក​វិញ​ – សើច​ពេល​​ឃើញ​កាយវិការ​កំប្លែង – ឈោង​យក​វត្ថុ​​នៅ​ជិត​ខ្លួន។ ១- បង្រៀនកូនពីអីខ្លះ? វិធី​មួយ​ស្រួល​បំផុត​ធ្វើ​ឲ្យ​ទារក​ចាប់​អារម្មណ៍​ គឺ​ការ​បង្កើត​សំឡេង​ចេញ​ពី​កូនសោរ ឬ​កណ្តឹង​ខ្យល់ ឮសូរ​​គ្រឹកៗ ព្រោះ​អាអូន​អាយុ​ប៉ុណ្ណេះ​អាច​ដឹង​ពី​ប្រភព​នៃ​សំឡេង ហើយ​​ងាក​ទៅ​រក​សំឡេង​នោះ​ភ្លាម​ៗ។ មួយវិញទៀត​ ដើម្បី​អភិវឌ្ឍ​​​ផ្នែក​ភាសា​​ និង​ការ​និយាយ​របស់​កូន ម៉ាក់ប៉ា​គួរ​តែ​​និយាយ​​ជាមួយ​កូន​ដោយ​ផ្ទាល់ ជៀសវាង​ឲ្យ​អាអូន​រៀន​តាម​វិទ្យុ ទូរទស្សន៍ ឬ Youtube ព្រោះ​នៅ​វ័យ​នេះ​កូន​យើង​​ពុំ​អាច​រៀន​តាម​វិធី​នេះ​បាន​ឡើយ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? សប្តាហ៍​នេះ​យើង​មិន​ទៅ​ជួប​គ្រូពេទ្យ​ទេ ដូច្នេះ​យើង​ត្រៀម​សំណួរ​មួយ​ចំនួន​សម្រាប់​ការ​ទៅ​ជួប​គ្រូពេទ្យ​លើក​ក្រោយ។ ទោះ​យ៉ាង​ណា ម៉ាក់ប៉ាត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើមាន​សញ្ញា​ណាមួយ​ខុស​ប្រក្រតី។ ៣- ត្រូវដឹងពីអីខ្លះ? ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​យល់​ដឹង៖ ជំងឺផ្តាសាយ៖ អាយុ ១ ឆ្នាំ​ដំបូង​នេះ កូន​យើង​​ជៀស​មិន​ផុត​ឡើយ​ពី​ជំងឺ​ផ្តាសាយ ដោយសារ​តែ​មាន​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ជា​ច្រើន​ប្រភេទ។ តាម​រយៈ​ការ​ប៉ាន់​ស្មាន​មួយ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​កុមារ កើត​ជំងឺ​ផ្តាសាយ​ យ៉ាងតិច ៨ ដង​/ឆ្នាំ។ វីរុស​ទាំងនេះ​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៤ សប្តាហ៍៖ ប៉ាម៉ាក់ប្រើតិចនិកនេះ អូនតូចឆាប់ស្គាល់បំផុត

ការលូតលាស់ និងអាកប្បកិរិយាឈាន​ចូល​ដល់​សប្តាហ៍​ទី ១៤ អូន​តូច​ចាប់​ផ្តើម​ចូល​ចិត្ត​ការ​បបោស​អង្កែល​ពី​ម៉ាក់​ប៉ា​បំផុត ព្រោះ​ការ​ប៉ះ​តាម​ស្បែក​ពិត​ជា​សំខាន់ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​យើង​នឹង​កូន។ វិធី​ងាយៗ​នៅ​ពេល​អូន​តូចៗ​ខឹ​ង ឬ​យំ យើង​អាច​ប្រើ​តិច​និក​លួង​​ដោយ​ពាក្យ​សម្តី​ទន់​ភ្លន់ ភ្ជាប់​ជាមួយ​កាយ​វិការ​ទៅ​ជាមួយ​ផង ដូច​ជា​អង្អែល​ក្បាល ទះ​គូទ​អូន​តិចៗ ធ្វើ​បែប​នេះ​អូន​តូច​មាន​អារម្មណ៍​កក់​ក្តៅ ឆាប់​ស្គាល់​ម៉ាក់ប៉ា។ អាយុ ១៤សប្តាហ៍ អូន​តូច​អាច​នឹង​ចាប់​ផ្តើម៖ – ចេះ​​​សើច​​​ឮ​​​ៗ – ងើប​ក្បាល​​​បាន ៩០ ដឺក្រេ ពេល​​​គេង​​​ផ្ងារ – ស្រែក​​​ពេល​​​សប្បាយ​​​ចិត្ត ឬរំភើប​ – ដាក់​​​ដៃ​​​ផ្គុំ​​​គ្នា – មើល​​​តាម​​​របស់​​​​​​មាន​​​ចម្ងាយ ១៥ សង់ទីម៉ែត្រ ពី​​​ខ្លួន – អាច​បែរ​ខ្លួន​​​ពី​​​ម្ខាង​​​ទៅ​​​ម្ខាង​​​​​​បាន ១៨០ ដឺក្រេ​​​។ ១- បង្រៀនកូនពីអី? ម៉ាក់ប៉ាគួរ​​​ចាប់​​​ផ្តើម​​​​​​បណ្តោយ​​​កូន​​​​​​ស្ទាប​​​ប៉ះ​​​របស់​​​របរ​​​ដែល​​​ធ្វើ​​ពី​​​​​​វត្ថុ​​​ធាតុ​​​ផ្សេង​​​ៗ​​​គ្នា ដូចជា​ប្រភេទ​​​សាច់​​​កំណាត់​​​រោម​​​សត្វ ឬ​​​​​​កប្បាស ព្រោះ​វា​ទន់​រលោង​គួរ​ឲ្យ​ចង់​ស្ទាប​អង្កែល។ អូន​តូចៗ​​​ក្នុង​​​វ័យ​​​នេះ​​​ចេះ​​​ឆ្ងល់ ចង់​​​ចេះ ចង់​​​ដឹង ហើយ​ងាយ​​​នឹង​​​យក​​​របស់​​​​​​របរ​​​ដាក់​​​ចូល​​​មាត់​​​ណាស់ ហេតុ​​​នេះ​យើង​មិន​​​គួរ​​​បណ្តោយ​​​ឲ្យ​​​បេប៊ី​នៅ​​​លេង​​​តែ​​​ឯង​​នោះ​​​ទេ។ ម៉ាក់​ប៉ា​អាច​​​សាក​​​ល្បង​​​យក​​​របស់​​លេង​ទៅ​លលេង​ជាមួយ​កូន ដើម្បី​ដឹង​​​ថា​​​គេ​​​អាច​​​ចាប់​​​វា​​​ជាប់ ឬអត់? ដើម្បីឲ្យ​​​ទំនាក់​​​ទំនង​​​រវាង​​​អូន​តូច និង​ម៉ាក់ប៉ា​​​កាន់​​​តែ​ស្និទ្ធស្នាល យើង​អាច​ម៉ាស្សា​​​ឲ្យ​​​កូន​​​តិច​​​ៗ​​​ដោយ​​​យក​​​​ប្រេង ឬ​​​​​​ក្រែម​​​បន្ថែម​​​សំណើម​​​ស្បែក​​​បេប៊ី​​​ មក​​​លាប​​​ដៃ​​​យើង​ជាមុន ហើយ​ត្រដុស​​​ដៃ​​​​​​ឲ្យ​​​ក្តៅ​​​ឧណ្ហ​​​ៗ​​​មុន​​​ពេល​​​ចាប់​​​ផ្តើម​ម៉ាស្សា​​​ឲ្យ​​កូន តែ​កុំ​ភ្លេច​ចាប់អារម្មណ៍​នឹង​ប្រតិតកម្ម​អាអូន​នៅ​ពេល​ម៉ាស្សា​ផង តើគួរ​​បន្ថែម បន្ថយ​ទម្ងន់​ដៃ ឬ​ឈប់​តែ​ម្តង បើ​កូន​មិន​​ចូល​ចិត្ត​នឹង​ការ​ម៉ាស្សា​របស់​យើង។ ម្យ៉ាង​ទៀ​តម៉ាក់​ប៉ា​អាច​ឱប​អូន​តូច​ស្រាលៗ ឬ​ក៏​ថើប​ច្រមុះ ព្រោះ​សកម្មភាព​ទាំង​នេះ​អាច​ជួយ​ឲ្យ​អូនៗ​មាន​អារម្មណ៍​ធូរ​ស្រាល។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ជាទូទៅ​គ្រូពេទ្យ​​​មិន​​​ណាត់​​​ជួប​​​ម៉ាក់ប៉ា​ ដើម្បីពិនិត្យ​​​ការ​​​លូតលាស់​​​អាអូន​រាល់​​​ខែ​​​​​​នោះ​​​ទេ ប៉ុន្តែ​យើង​អាច​សាកសួរ​រាល់​ចម្ងល់​ទៅ​គ្រូពេទ្យ​បាន ប្រសិន​មានការ​សង្ស័យ​អ្វី​មួយ។ ៣- […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១២ សប្តាហ៍៖ ចង់ឲ្យកូនឆាប់ចេះនិយាយ មានអីពិបាក សាកប៉ុន្មានក្បាច់នេះទៅ

ការលូតលាស់ និងអាកប្បកិរិយាបេប៊ី​ឈាន​ចូល​ដល់​អាយុ ១២ សប្តាហ៍ ម៉ាក់​ប៉ា​ច្បាស់​ជា​ប្លែក​អារម្មណ៍ សប្បាយ​ចិត្ត​មិន​ខាន ពេល​ដែល​ឃើញ​អាអូន​ចាប់​ផ្តើម​បញ្ចេញ​សំឡេង និង​ចេះ​ច្រើន​ជាង​មុន។ តើ​កូនៗ​យើង​មាន​ការ​លូត​លាស់​អ្វីខ្លះ? – សើច​​​ឥត​​​ឈប់ – សើច​ឮៗ – ផ្គុំ​​​ដៃ​​​ចូល​​​គ្នា – ស្រែក​​​ពេល​​​ចង់​​​បាន​​​អ្វី​​​មួយ – ងើប​​​ក្បាល​​​ឡើង​​បាន ៩០ ដឺក្រេ ពេល​​​គេង​​​ផ្កាប់ – មើល​​​តាម​​​របស់​​​ដែល​​​មាន ចម្ងាយ ​១៥ ស.ម ពី​​​ខ្លួន – បែរ​​​ខ្លួន​​​ពី​​​ម្ខាង​​​ទៅ​​​ម្ខាង​​​ទៀត​​​បាន ១៨០ ដឺក្រេ។ ១- បង្រៀនកូនពីអី? នៅ​ពេល​អូន​តូច​ចាប់​ផ្តើម​ប្រែ​ប្រួល​ទាំង​សំឡេង និង​សកម្មភាព​មួយ​ចំនួន​ម៉ាក់​ប៉ា​គួរ​តែ​អាន​ឲ្យកូន​ស្តាប់​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យការលូត​លាស់​បាន​ល្អ ព្រោះ​បេប៊ីអាច​ឆាប់​ចាប់​បាន​សំឡេង នៃ​ភាសា​និយាយ​បាន​បណ្តើរៗ​ហើយ។ ម្តង​ម្កាល​ម៉ាក់​ប៉ា​គួរ​តែ​ព្យាយាម​លើក​ដាក់​សំឡេង ផ្លាស់ប្តូរ​តុង​នៃ​ការ​និយាយ និង​ច្រៀង​ឲ្យ​កូន​ស្តាប់​កាន់​តែ​ប្រសើរ ធ្វើ​បែបនេះ​ជួយ​ឲ្យ​អូន​តូច​ឆាប់​ចេះ​និយាយ។ ​ម៉ា​ក់ប៉ា​គួរ​អាន​សៀវភៅ​បែប​ណា​ឲ្យ​អូនៗ​ស្តាប់? មិន​​ពិបាកសោះ យើង​អាច​ជ្រើស​រើស​សៀវភៅ​មាន​រូបភាព​ធំៗ មាន​ពាក្យ​សាមញ្ញ ល្អ​បំផុត​សម្រាប់​អាន​ឲ្យ​អូន​តូច​ស្តាប់។ ពេល​ខ្លះ​មិន​ចាំបាច់​ជ្រើស​រើស​សៀវភៅ​គិត​តាម​អាយុ​ពេក​ទេ សំខាន់​ឲ្យ​សម្បូរ​រូបភាព​ស្អាតៗ ងាយ​ឲ្យ​បេប៊ី​ចាប់​អារម្មណ៍។ ប៉ុន្តែ​មុន​នឹង​អាន​ឲ្យ​អូនៗ​ស្តាប់ ម៉ាក់​ប៉ា​កុំ​ភ្លេច​ធ្វើ​សកម្ម​ភាព​ខាង​ក្រោម​នេះ ជា​មុន​សិន៖ -​​​ ប្រឡែង ឬ​និយាយ​លេង -​​​ លេង​​​ហ្គេម​​​ផ្សេង​​​ៗ -​​​ ចាប់​ផ្តើម​អាន​​​ពេលកូន​ចាប់​​​អារម្មណ៍​​​នឹង​​យើង។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? កូន​នៅ​តូច មិន​ទាន់​ដឹង​ក្តី ម៉ាក់ប៉ា​ពិបាក​ថែទាំ​បន្តិច​ហើយ ត្រូវ​នៅ​កៀក​កិត ឃ្លាំមើល​អាអូន​គ្រប់​ពេល។ អាការៈ​របស់​​​ក្មេង​មាន​​​សភាព​​​ផ្សេង​​​ៗ​​​ពី​​​គ្នា ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចេះ​កត់​​​សម្គាល់ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១១ សប្តាហ៍៖ មុនចាប់ផ្តើមចេះវារ អូនតូចមានអីប្រែប្រួល?

បម្រែបម្រួលរាងកាយ និងអាកប្បកិរិយាប៉ា​ម៉ាក់​ថ្មី​ថ្មោង​ដែល​មាន​អូន​តូច​ដំបូង​ច្បាស់​ជា​មិន​បាន​ដឹង​ថា ពេល​អា​អូន​អាយុ​បាន ១១ សប្តាហ៍​មាន​ការ​​ប្រែ​ប្រួល​យ៉ាង​ណា​នោះ​ទេ។ ក្នុង​សប្តាហ៍​នេះ​អូន​តូច​លូត​លាស់​ផ្នែក​ចលនា​ខ្លាំង​ជាង​មុន យើង​អាច​សង្កេត​ឃើញ​អា​អូន​កម្រើក​ដៃ​ជើង ខ្លួន​ញឹក​ញាប់ ពិសេស​ឧស្សាហ៍​ធាក់​ជើង​ចេញ​ក្រៅ​នៅ​ពេល​ដាក់​ឲ្យ​គេង​លេង។ ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សាច់​ដុំ និង​ជា​ជំហាន​ដំបូង​នៃ​ចេះ​វារ​របស់​អូន​តូចៗ។ ខាង​ក្រោម​នេះ​ជា​ការ​ប្រែប្រួល ដែល​អូន​តូចៗ​ចាប់​ផ្តើម​មាន៖ – រឹងក (ពេល​លើក​ព អាច​ទប់​លំនឹង​ក​ដោយ​ខ្លូន​ឯង​) – អាច​ច្រត់​ដៃ​ងើប​ក្បាល​បាន ពេល​គេង​ផ្កាប់ – ចេះ​ក្រឡាប់​បាន​មួយ​ចំហៀង – ចេះ​កាន់​របស់​លេង – ចេះ​ឈោង​យក​របស់​ដែល​ចង់​បាន – ចេះ​បញ្ចេញ​សំឡេង​ស្រដៀង​ទៅ​នឹង​ភាសា​និយាយ។ ១- បង្រៀនកូនពីអី? ដើម្បី​ឲ្យ​កូនលូត​លាស់​បាន​កាន់​តែ​ល្អ ម៉ាក់​ប៉ា​គួរ​តែ​រក​កន្លែងមាន​ទីធ្លា​ធំ​បន្តិច ដែល​អាច​ក្រាល​កម្រាល ឬ​​ភួយ ដើម្បី​ឲ្យ​អាអូន​រវាស​រវៃ ងាយ​ស្រួល​ក្នុង​ការ​វារ​លេង និង​ធ្វើ​ឲ្យ​សាច់​ដុំ​​កាន់​តែ​រឹងមាំ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? អាការៈ​​​​​បេប៊ី​មាន​​​សភាព​​​ផ្សេង​​​ៗ​​​ពី​​​គ្នា ដូច​​​នេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​កត់​សម្គាល់ ហើយ​រួស​រាន់​យក​កូន​ទៅ​ពេទ្យ ប្រសិន​បើ​មាន​អ្វី​ខុស​ប្លែក​ពី​ធម្មតា។ ផ្លាស់ប្តូរខុស​​​ប្រក្រតី៖ បើ​កូន​យើង​ចេញ​​​អាការៈ​​​ខុស​​​ធម្មតាណាមួយ ដូច​​​ជាឡើង​កម្តៅ​​​ខុស​​​ពី​​ធម្មតា រាក ឬ​​​ក្តៀន​លាមក នោម​​​ច្រើន ឬ​​​តិច​​​ពេក មិន​​​ព្រម​​​បៅ ចេញ​​​កន្ទួល​​​មិន​​​បាត់ មាន​​​សារធាតុ​​​រាវ​​​ហូរ​​​ចេញ​​​ពី​​​ភ្នែក ត្រចៀក ឬ​​​ក៏​​​យំ​​​យូរ​​​ខុស​​​ពី​​​ធម្មតា អាច​​​ជា​​​សញ្ញា​​​ប្រាប់​​​ថា​​អាអូន​ឈឺ​ហើយ។ មួយ​​​វិញ​​​ទៀត​ប្រសិន​​បើកូន​​​ប្រកាច់ ឬ​​​ក៏​​​ពិបាក​​​ដក​​​ដង្ហើម ត្រូវ​​ប្រញាប់​​យក​​​ទៅ​​​ពេទ្យ​​​ជា​​​បន្ទាន់ ព្រោះ​​​​​​ជា​​​អាការៈ​​​ធ្ងន់​​​ធ្ងរ​​​។ ក្តៅ​​​ខ្លួន​៖ ​​​ក្តៅ​​​ខ្លួន មិន​​​មែន​​​ត្រឹម​​​តែ​​​ជា​​​សញ្ញា​​​នៃ​​​ជំងឺ​​​នោះ​​​ទេ វា​​​ជា​​​រោគ​​​សញ្ញា​​​ចម្បង​​​នៃ​​​ការ​​​បង្ហាញ​​​ប្រាប់​​​ថា​​​ខ្លួន​​​ក្មេង​​​កំពុង​​​​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​​​​មេរោគ​​​ណា​​​មួយ។ ត្រូវ​​​រៀប​​​រាប់​​​ប្រាប់​​​គ្រូពេទ្យ​​​អំពី​​​រោគ​​​សញ្ញា​​​ទាំង​​​អស់​​​របស់​​​កូន​​​​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់ រួម​​​មាន ​​​រយៈពេល​​​នៃ​​​ការ​​​ក្តៅ​​​ខ្លួន កម្រិត​​​សីតុណ្ហភាព រោគ​​​សញ្ញា​​​អម​​​ផ្សេងៗ ក៏​​​ដូច​​​ជា​​​ប្រវត្តិ​​​ជំងឺ​​​របស់​​​អាអូន​ទាក់​​​ទង​​​នឹង​​​ការ​​​នៅ​​​ជិត​​​អ្នក​​ជំងឺ​​​ណាមួយ​​​។ ៣- ត្រូវដឹងពីអីខ្លះ? ក្មេងៗ​ឆាប់​ប្រែប្រួល និង​ទទួល​ប្រតិកម្ម​ខ្លាំង​ណាស់ ម្ល៉ោះហើយ​ម៉ាក់ប៉ា​ត្រូវ​តែ​យកចិត្ត​ទុក​ដាក់​ចំពោះ​កូនតូច​ឲ្យ​បាន​ច្រើន។ នៅ​សប្តាហ៍​នេះ យើង​មក​ដឹង​ទាំងអស់​អំពី​បញ្ហា ៣ មុខ​បន្ថែម​ទៀត រួម​មាន៖ ជំងឺ​​​រលាក​​​ស្បែក​​​ក្បាល៖ ជំងឺ​​​​​​​​​នេះត្រូវ​​​បាន​​​ជួប​​​ប្រទះ​​ញឹក​​​ញាប់​​​លើ​ក្មេង​​តូចៗ។ រលាក​ស្បែក​ក្បាល​កម្រិត​ស្រាល​អាច​ព្យាបាល​ដោយ​លាប​ប្រេង​រម្ពិល […]


ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាគួរធ្វើអីខ្លះ ពេលអូនៗចាប់ផ្តើមរៀននិយាយ? (វគ្គ ២)

“Hello គ្រូពេទ្យ” ធ្លាប់​បាន​ចេញ​អត្ថបទ​មួយ​ប្រាប់​បង្ហាញ​គ្នា​យើង ពិសេស​ប៉ាម៉ាក់​ថ្មីថ្មោង ពីការ​យល់​ភាសា​ដំបូង ពេលអូនៗ​ចាប់ផ្តើម​ចេះ​និយាយ។ ជំហាន​បន្ទាន់ ហើយ​សំខាន់​នោះ គឺ​ជំរុញ​ឲ្យ​អូនៗ​កាន់តែ​ចេះ​និយាយ​លឿន។ ខាងក្រោម​នេះ ជា​រឿង​ម៉ាក់ប៉ា​ត្រូវ​ធ្វើ៖ ១- អ្វីម៉ាក់ប៉ាគួរធ្វើ -យក​ចិត្ត​ទុក​ដាក់ និង​ញញឹម​តប៖ ពេលអូនៗ​អាច​និយាយ​បាន​មួយ​ម៉ាត់ៗ ប៉ាម៉ាក់​គួរ​ឆ្លើយ​តប និង​ញញឹម​ដាក់​អូនៗឲ្យ​បាន​ច្រើន ដើម្បី​បញ្ជាក់​ថា យើង​នៅ​ក្បែរ​ជានិច្ច។ ត្រូវអត់​ធ្មត់ បើ​ដំបូង យើង​មិនទាន់​ដឹង​ថា អូនៗ​ចង់​និយាយ​ពីអ្វី​ឲ្យ​ប្រាកដ ហើយ​ព្យាយាម​ចំណាយ​ពេល​ក្បែរ​អូនៗ​ឲ្យ​បាន​​ច្រើន ទោះបី​ជា​រវល់​ក៏ដោយ។ -ធ្វើត្រាប់​តាម៖ ពេល​អូនៗ​ធ្វើ​កាយវិការ ឬ​និយាយ គួរ​ធ្វើ​ត្រាប់​ទៅ​​វិញ។ បែបនេះ ស្មើ​នឹង​យើង​កំពុង​បង្រៀន​អូនៗ​ឲ្យ​ចេះ​យល់គ្នា​ទៅ​វិញ​ទៅ​មក។ ទោះបី​យើង​មិន​ដឹងថា​អូនៗ​ចង់​ប្រាប់​ពី​អ្វី​ក៏ដោយ ព្យាយាម​ធ្វើ​តាម អាច​បង្កើត​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាងម៉ាក់ប៉ា​ជាមួយ​អូនៗ។ -និយាយ​ទៅកូន​ឲ្យ​ច្រើន៖ និយាយ​រក​អូនៗ​កាន់​តែ​ច្រើន អូនៗ​នឹង​រៀន​ចេះ​និយាយ​បាន​កាន់​តែ​ឆាប់ ព្រោះថា​ក្មេង​តូចៗ​ចូលចិត្ត​ស្តាប់​សំឡេង​ប៉ាម៉ាក់ ចឹងហើយ​យើង​គួរ​ប្រើ​សំឡេង​ពីរោះៗ​ថ្នមៗ។ គ្នា​យើង​ខ្លះ​ចូលចិត្ត​ធ្វើ​ទឹក​មុខ សំឡេង​កំប្លែងៗ ហើយ​កាន់តែ​ប្រសើរ​យើងគួរ​អភិវឌ្ឍ​ជំនាញ​ស្តាប់​របស់​អូនៗ ដោយ​ប្រើ​ភាសា​ធម្មតា ពិសេស​ពេល​បញ្ចុក​ចំណី លើកព ស្លៀកពាក់ ឬ​ងូតទឹក ព្រោះ​អូនៗ​អាច​ចាប់​បាន និង​ចងចាំ​ពាក្យថ្មីៗ​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។ -អាន​សៀវភៅ និង​ស្តាប់​ចម្រៀង៖ វា​ជួយ​ជំរុញ​ការ​វិវត្ដ​ខួរក្បាល​អូនៗ​កាន់​តែ​ល្អ។ យើង​អាច​យក​សៀវភៅ​មាន​រូប​គំនូរ​ច្រើន ហើយ​អាន​ឲ្យ​អូនៗ​ស្តាប់​រាល់​យប់ ឬ​ឲ្យ​ស្តាប់​ចម្រៀង​នៅ​ពេល​ព្រឹក។ ២- នាំអូនៗទៅជួបពេទ្យ បើ​សង្កេត​ឃើញ​អូនៗ​មាន​បញ្ហា ដូចជា ក្រចេះ​និយាយ ឬ​បញ្ហា​ស្តាប់ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ឲ្យ​បាន​ឆាប់ ដើម្បី​ដឹងថា​អូនៗ​មាន​បញ្ហា​អ្វី។     ក្នុង​ករណី​មាន​សំណួរ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤ សប្តាហ៍៖ បេប៊ីចូលចិត្តបៀម​នេះ​បៀម​នោះ គួរធ្វើម៉េច?

ការលូតលាស់ និងអាកប្បកិរិយាដល់ពេលរពឹសហើយ  ​អាអូន​​ចាប់​ផ្តើម​ចូលចិត្ត​យក​របស់​ផ្សេង​ៗ​មក​​បៀម ពិសេស​ម្រាមដៃ​ម្រាម​ជើង​របស់​គេ។ ប្រាកដ​ណាស់​ម៉ាក់​ប៉ា​ឃើញ​បែប​នេះ ច្បាស់​ជា​ទាញ​ដៃ​អាអូន​មិន​​ឲ្យ​បៀម​របស់​ទាំង​នោះ​ទេ ព្រោះ​ជា​របស់​មិន​ល្អ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ឬ​​ស្លាក់​បាន។ ​​ បើអាអូន​បៀម​របស់​ដែល​មិន​ប៉ះ​ពាល់​ដល់​សុខភាព យើង​មិន​ចាំបាច់​ឃាត់​ឃាំង​នោះ​ទេ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​បេប៊ី​នៅ​ស្ងៀម​មិន​រពឹស។ អាយុ​ ៤​សប្តាហ៍បេប៊ីអាច​សំឡឹង​មើល​វត្ថុ​នៅ​ជុំវិញ​ខ្លួន​បាន​ចម្ងាយ​ប្រមាណ ២០-៣០ សង់ទីម៉ែត្រ។ ​១- បង្រៀនកូនអីខ្លះ? បេប៊ី​រឹង​ដៃ​រឹង​ជើង​ជាង​មុន​បន្តិច​មែន ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​​បន្ត​ឲ្យ​អាអូនគេង​ផ្ងារ​មុខ​ឡើង​លើ​ទោះ​បី​ជា​ភ្ញាក់​ហើយ​ក៏​ដោយ​។ យើង​ត្រូវ​ចាំ​ថា ក​​​អា​អូនជា​កន្លែង​​​ងាយ​ស្រួល​បត់​​​​ដូច​នេះ​​ត្រូវ​ការពា​របេប៊ី​ពី​បញ្ហា​ថប់​ផ្លូវ​ដង្ហើម​​។ ប្រការ​សំខាន់​បំផុត យើង​ត្រូវ​ឧស្សាហ៍​ឱន​មើល​មុខ​អូន​តូច​ឲ្យ​បាន​ញឹក​ញាប់ ធ្វើ​បែប​នេះ​បេប៊ី​នឹង​ខំ​ប្រឹង​ងើប​ក្បាល។ ម្យ៉ាង​វិញ​ទៀត​ម៉ាក់ប៉ា​អាច​យក​កន្សែង ឬ​ភួយ​មក​កល់​ក្រោម​ខ្នង​របស់​អាអូន ដើម្បី​ជួយ​ឲ្យកូនងើប​ក្បាល​ខ្លួង​ឯង​បាន​លឿន ហើយ​ប្រព័ន្ធ​ប្រសាទ​បញ្ជា​សាច់ដុំ​ក៏​ចាប់ផ្តើម​ធ្វើការ​ពេញ​លេញ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ដល់ពេលយក​បេប៊ី​​ទៅ​ជួប​​គ្រូពេទ្យ​តាម​ការ​ណាត់​ហើយ គ្រូពេទ្យ​នឹង​​ពិនិត្យដូច​ជា​៖ – បូម​ឈាម​កែង​ជើងរក​មើល​ជំងឺ​ប្រ​ព័ន្ធទឹកនោម – ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ – ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺខាន់​ស្លាក់ ក្អក​មាន់​ និង​តេតាណុស​ – ធ្វើ​តេស្ត​កម្រិត​​ស្តាប់​ឮ។ ៣- ត្រូវដឹងពីអីខ្លះ? បេប៊ី​អាយុ​តិចជាង​ ១​ ខែយំ​ច្រើនណាស់ ម្យ៉ាង​វិញ​ទៀតការ​ឈឺ​ក្នុង​ពោះ​ធ្វើ​ឲ្យ​អាអូន​យំ​កាន់​តែ​ខ្លាំង​។​ បញ្ហា​នេះ​កើត​​លើ​បេប៊ី​មាន​អាយុ​តិច​ជាង​៣​ខែ​ប្រហែល​ ១០​%-២៥%។ ការ​ឈឺ​ចាប់​ក្នុង​ពោះ​ច្រើន​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​ល្ងាច ដែលធ្វើឲ្យអាអូន​យំ​ខ្លាំង​មិន​ឈប់​ ហើយ​លើក​ដៃ​​ជើង​ខុស​ពី​ធម្មតា​។ ​ប៉ុន្តែ​បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ពេល​បេប៊ី​មាន​អាយុ​ប្រហែល​៣​ខែ ដូច្នេះ​ម៉ាក់ប៉ា​មិន​បាច់​ភ័យ​ព្រួយ​ពេក​ទេ។ ​​វិធីបញ្ជៀស​បេប៊ី​ពី​ការ​យំ​ច្រើន៖ -បង្កើត​បរិយាកាស​ស្រដៀង​គ្នា​នៅ​ក្នុង​ស្បូន​​​ ដោយយក​ភួយ​រុំ​ខ្លួន​​អាអូន​ហើយ​​យក​​មក​​ថ្នម​​ក្នុង​ដៃ ធ្វើ​បែប​នេះ​អាអូន​​កក់​ក្តៅ​ ស្ងប់​ស្ងាត់ ​និង​មាន​ផាសុកភាព​។​​ -បេប៊ីមួយ​ចំនួន​មាន​​ក្តី​សុខ​​ពេល​ឮ​សំឡេង ដូចជា​សំឡេង​ម៉ាស៊ីន​បូម​ធូលី​ ម៉ាស៊ីន​លាង​ចាន ឬ​ម៉ាស៊ីន​ផ្លុំ​សក់ ​ដែល​ធ្វើ​ឲ្យ​អាអូន​នឹក​ដល់​សំឡេងនៅ​ក្នុង​ពោះ​ម៉ាក់​។ ការព្រួយបារម្ភ៤- អ្វីខ្លះត្រូវបារម្ភ? ម៉ាក់ប៉ា​ត្រូវ​ចាប់​អារម្មណ៍​លើ​​​ផ្សែង​បារី​ដែល​ប៉ះ​ពាល់​សុខ​ភាព​បេប៊ី​។ […]


ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាគួរធ្វើអីខ្លះ ពេលអូនៗចាប់ផ្តើមរៀននិយាយ?

បើគ្នា​យើង​ទើប​មាន​អូនៗ​ដំបូង ស្រាប់​តែ​ពេល​គ្នា​ចេះ​និយាយ បែរ​ជា​និយាយ អ៊ីអ៊ុះៗ ស្តាប់​មិន​បាន កុំភ័យ​ថា​អូនៗ​អត់​ចេះ​និយាយ ព្រោះ​ក្មេង​តូចៗ​មាន​ភាសា​របស់​ក្មេង ទោះ​អូនៗ​និយាយ​ស្តាប់​មិន​បាន ប៉ុន្តែ​ត្រូវ​ដឹង​អូនៗ​កំពុង​ព្យាយាម​និយាយ​ជាមួយ​ម៉ាក់ប៉ា។ អ៊ីចឹង អាន​អត្ថបទ “Hello គ្រូពេទ្យ” ដើម្បី​ដឹង​ពី​ភាសា​អូនៗ។ អ្នក​ជំនាញ​លើក​ឡើង​ថា ការ​រៀន​និយាយ​អាច​ជួយ​អូនៗ​អភិវឌ្ឍ​ការ​អាន សរសេរ និង​ជំនាញ​ទំនាក់​ទំនង​ទៀត​ផង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- អូនៗរៀននិយាយដោយរបៀបណា? ម៉ាក់ប៉ា​ច្បាស់​ជា​ឆ្ងល់ អូនៗ​រៀន​និយាយ​ពី​ពេល​ណា? តាម​វិធី​ណា? ក្មេងៗ​ចាប់ផ្តើម​រៀន​និយាយ​នៅ​អាយុ​ខុសៗ​គ្នា។ ខ្លះ​ចាប់ផ្តើម​និយាយ​មួយ​ម៉ាត់ៗ​នៅ​អាយុ ១២ ខែ ឯខ្លះ​ទៀត​នៅ​អាយុ ១៨ ខែ ហើយ​ការ​វិវត្ត​របស់​អូនៗ​ត្រូវ​ចែក​ចេញ​ជា ៣៖ - ១-៣ ខែ៖ អំឡុង​ពេល​នេះ អូនៗ​អាច​ចំណាំ​សំឡេង​ប៉ាម៉ាក់​បាន អាច​ឆ្លើយ​តប​វិញ​ដោយ​ញញឹម សើច ឬ​គ្រវី​ដៃ មាន​ន័យថា អូនៗ​កំពុង​និយាយ​រក​យើង។ - ៤-៧ ខែ៖ អំឡុង​ពេល​នេះ អូនៗ​អាច​បញ្ចេញ​សំឡេង អឹអឹ និង​រង់ចាំ​ប្រតិកម្ម​ពី​ប៉ាម៉ាក់ ហើយ​ពេល​យើង​សួរ​ទៅ​វិញ អូនៗ​អាច​ចេះ​លើកដាក់​សំឡេង​ដូច​គ្នា។ - ៨-១២ ខែ៖ អូនៗ​ខ្លះ​មាន​ការ​វិវត្ដ​លឿន អាច​នឹង​ចេះ​ហៅ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣សប្តាហ៍៖ ម៉ាក់ៗដាច់ខាតត្រូវសំឡឹងមើលភ្នែកបេប៊ីពេលបំបៅដោះឲ្យច្រើន

ការលូតលាស់ និងអាកប្បកិរិយាអាយុ​បាន៣​សប្តាហ៍​ ភ្នែក​របស់​បេប៊ីអាច​មើល​បាន​ឆ្ងាយ​ជាង​មុន​​ ចម្ងាយពី​ ២០​-៣៥​សង់​ទី​ម៉ែត្រ​ ពោលក្នុង​ចម្ងាយពី​ភ្នែក​អូនតូច​មើល​មក​ម៉ាក់​ពេល​​បំបៅ​ដោះ។ ​​អាយុប៉ុណ្ណេះ​បេប៊ី​ផ្តោត​មើល​មុខ​មនុស្ស​ជាង​មើល​​វត្ថុ​ផ្សេង​ៗ​ ដូច​នេះ​ម៉ាក់ៗគួរ​​ព្យាយាម​មើល​មុខ​អាអូន​ពេល​បំបៅ​ដោះ ​ដើម្បី​ជួយលើ​ការ​ផ្តោត​អារម្មណ៍​របស់​អូនតូច​។ ក្នុង​សប្តាហ៍​ទី​៣នេះ​អូន​តូច​នឹង​ចាប់​ផ្តើម​ធ្វើចលនា​ដៃ​ជើង​កាន់​តែ​ច្រើន។   ១- បង្រៀនកូនពីអីខ្លះ? មិន​មាន​អ្វី​សាំញ៉ាំច្រើន​ពេក​ទេ ពេល​អា​អូន​អាយុ​បាន​៣សប្តាហ៍​ម៉ាក់​ប៉ា​អាច​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ បេប៊ី​ដោយ​ប្រើ​សំឡេង ឬ​ប៉ះ​ផ្ទាល់​ក៏​បាន ព្រោះ​ពេល​ខ្លះ​អាអូន​អាច​ចំណាំ​សំឡេង​របស់​យើងជាង​គេ​ក្នុង​ចំណោម​សំឡេង​មនុស្ស​ជា​ច្រើន។ អាអូន​ចូល​ចិត្ត​ឲ្យ​ម៉ាក់ប៉ា​លើកព ថើប បី​ថ្នាក់​ថ្នម ហើយ​ជួល​កាល​បេប៊ី​អាច​បញ្ចេញ​សំឡេង “អា” នៅ​ពេល​បាន​ឃើញ​មុខ ឬ​ឮ​សំឡេងយើងក៏​មាន។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? យើង​មិន​ចាំបាច់​យក​បេប៊ី​ទៅ​ជួប​គ្រូពេទ្យ​នោះ​ទេ បើ​សុខភាព​អាអូន​កំពុង​វិវត្ត​ធម្មតា។ ទោះ​ជា​យ៉ាង​ណា​ម៉ាក់ប៉ា​គួរ​សង្កេត​មើល​សញ្ញា​នៃ​បញ្ហា​មួយ​ចំនួនខាងក្រោមនេះ៖ – មើលបរិមាណទឹកនោម – មើលបញ្ហាឈាមកក។ ៣- ត្រូវដឹងពីអីខ្លះ? ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៃ​ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី (SIDS) និង​របៀប​ការពារ​ខ្លះៗ។ ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី សំដៅ​លើ​ការ​ស្លាប់​អំឡុង​គេង​លក់ ដែល​បេប៊ីមាន​អាយុ​ក្រោម ១ ឆ្នាំ​ហាក់​ងាយ​ប្រឈម​នឹង​ស្ថានភាព​នេះ​ជាង​គេ។ មិនមាន​មូលហេតុ​ពិត​ប្រាកដ​អំពី​ជំងឺ​នេះ​ទេ ប៉ុន្តែ​យើង​អាច​ការពារ​អូនតូច​បាន​តាម​វិធី​ខាងក្រោម​នេះ៖ – សម្អាតកន្លែងគេងបេប៊ីទៀងទាត់ – បោកគក់ខ្នើយកម្រាលឲ្យស្អាត – កុំជក់បារីនៅក្បែរបេប៊ី។ ការព្រួយបារម្ភ៤- អ្វីខ្លះត្រូវបារម្ភ? ២-៣ សប្តាហ៍​ដំបូង​បេប៊ី​យំ​ច្រើន​បន្តិច ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​បារម្ភ​ច្រើន។ មិន​មាន​អ្វី​ចម្លែក​នោះទេ ​អាអូន​យំ​បែប​នេះ​គឺ​ជា​វិធី​ប្រាស្រ័យ​​​ទាក់​ទងមក​កាន់​​ម៉ាក់​ប៉ា​ទៅ​វិញ​ទេ។ បើអូន​តូច​យំ​ខ្លាំង​មិន​ឈប់ ​​​ត្រូវ​ប្រញាប់​រក​មូល​ហេតុ​ឲ្យ​ឃើញ​ តើ​មក​ពី​អ្វី? បេប៊ី​យំ ១ ថ្ងៃ លើស​ ៣ ម៉ោង​ក្នុង​រយៈ​ពេល​ប្រហែល ៣ សប្តាហ៍​នោះ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស