backup og meta

ឆ្ងល់អត់ ម៉ាក់ៗកើតទឹកនោមផ្អែម អាចបំបៅដោះកូនបានទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 15, 2020

    ឆ្ងល់អត់ ម៉ាក់ៗកើតទឹកនោមផ្អែម អាចបំបៅដោះកូនបានទេ?

    ការ​ដែលស្ត្រី​កើត​មាន​ទឹក​នោម​ផ្អែម​នៅ​ពេល​ពពោះ គឺ​បណ្ដាល​មក​ពី​សរីរាង្គ​របស់​កូន បញ្ចេញ​អ័រម៉ូន​ម៉្យាង​ដែល​ទៅ​ប្រឆាំង​នឹង​អាំងស៊ុយលីន​របស់​ម្ដាយ​ ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​ម្ដាយ​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា។ ម៉្យាង​វិញ​ទៀត វា​អាច​បណ្ដាល​មក​ពី​ចំណី​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ​នៅ​ពេល​ពពោះ ក៏​អាច​ប្រឈម​នឹង​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

    កើត​ទឹក​នោម​ផ្អែម ម្ដាយ​អាច​​បំបៅ​ដោះ​កូន​បាន​ទេ?

    វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ថា ចំពោះ​ម៉ាក់​ៗ​ដែល​កើត​ទឹក​នោម​ផ្អែម គឺ​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា​ដដែល មាន​ន័យ​ថា វា​មិន​បង្ក​ជា​ហានិភ័យ​អី​ប៉ះពាល់​ទៅ​ដល់​កូន​តូច​នោះ​ទេ។ ស្រប​គ្នា​នេះ ទោះ​បី​ជា​ម៉ាក់ៗ​ប្រើ​ប្រភេទ​ថ្នាំ​គ្រាប់ ឬ​ថ្នាំ​ចាក់ ក៏​នៅ​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ណាមួយ​​បាន​បញ្ជាក់​ថា អាច​ប៉ះពាល់​ទៅ​ដល់​កូន ប្រសិន​បើ​ម្ដាយ​កើត​ទឹក​នោម​ផ្អែម​ហើយ​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។

    ជាទូទៅ អំឡុង​ពេល​មាន​ផ្ទៃពោះ ខាង​គ្រូពេទ្យ​គឺ​តែង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​ម្ដាយ បើ​ពេទ្យ​រក​ឃើញ​ថា​កើត​ទឹក​នោម​ផ្អែម​មុន ឬ​អំឡុង​ពេល​ពពោះ ត្រូវ​ទាម​ទារ​ឲ្យ​ម្ដាយ​តាម​ដាន​សុខភាព​ដូច​ជា កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ និង​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​កុំ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ។ ក្នុង​ករណី​ដែល​ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​អំឡុង​ពេល​ពពោះ អាច​បង្ក​ជា​ផល​ប៉ះពាល់​ច្រើន​ដូច​ជា៖

    – កូន​អាច​លើស​ទម្ងន់​ (ពិបាក​សម្រាល​ធម្មជាតិ)

    – ទឹក​ភ្លោះ​ច្រើន អាច​ធ្វើ​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ

    – ម្ដាយ​អាច​ធ្លាក់​ឈាម​ច្រើន​ពេល​សម្រាល ។ល។

    លោកវេជ្ជបណ្ឌិត ​បាន​បញ្ជាក់​បន្ថែម​ថា ទោះ​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម គ្រូពេទ្យ​​នៅ​តែជំរុញ​ទឹក​ចិត្ត​ឲ្យ​បំបៅ​ដោះ​កូន​ធម្មតា​ដដែល ពី​ព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​ទារក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម