backup og meta

ពណ៌នាគុណសម្បត្តិមហាសាលទឹកដោះដំបូង កុំឲ្យម៉ាក់ៗច្រឡំច្របាច់ចោល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 22, 2019

    ពណ៌នាគុណសម្បត្តិមហាសាលទឹកដោះដំបូង កុំឲ្យម៉ាក់ៗច្រឡំច្របាច់ចោល

    បើ​និយាយ​ពី​ទឹកដោះ​ដំបូង​ម៉ាក់​ៗ​ថ្មីថ្មោង​ភាគច្រើន​អាច​នឹង​មិន​ស្គាល់ ហើយ​មិន​ដឹង​ពី​ពណ៌ គុណភាព ឬ​បរិមាណ​វា​ឡើយ។ ដូចនេះ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​កាន់តែ​ច្បាស់​ពី​ទឹកដោះ​ដំបូង អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នឹងរៀប​រាប់​ពី​សណ្ឋាន និង​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ដំបូង ដូច​ខាងក្រោម។

    ១- ចំពោះ​ទឹកដោះ​ដំបូង​ខ្លះ ពណ៌​មើល​ទៅ​មិន​ស្អាត​ទេ​ ដោយ​ម៉ាក់​ៗ​ខ្លះ​មាន​ជា​ពណ៌​លឿង​ៗ និង​ខ្លះ​ទៀត​ពណ៌​ស​ដូច​ទឹក​បាយ ខាប់​ៗ ឬ​អន្តាយ​ៗ។

    ២- ចំពោះ​បរិមាណ​ក៏​មិន​ច្រើន​ណាស់ណា​ដែរ អាច​ត្រឹម​មួយ​ចម្អែត​ពោះ​កូន​ប៉ុណ្ណោះ ឬ​ម៉ាក់​ៗ​ខ្លះ​ចេញ​តិច​ៗ​ត្រឹម ២-៣ ដំណក់កូន​ម៉ឹម​មិន​ឆ្អែត​ផង។

    ៣- ព្រោះតែ​ពណ៌ទឹកដោះ​ដំបូង​មិន​សូវ​ល្អ ទើប​ម៉ាក់​ៗ​ខ្លះ​គិត​ថា​ជា​ទឹកដោះ​ផ្អូម ឬ​ជា​ខូច​គុណភាព តែ​នោះ​ជា​យល់​ខុស​ទាំងស្រុង។ ផ្ទុយទៅវិញ​វា​មាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប​ដូចជា វីតាមីន A ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ សារធាតុ​រ៉ែ និង​អង់ទីករសម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​ជំងឺ​ដូចជា បាក់តេរី និង​វីរុស។

    អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ម៉ាក់ៗមិនចេញទឹកដោះ ធ្វើម៉េច?

    បំបៅដោះ

    ៤- អង់ទីករ​ដែល​មាន​នៅ​ក្នុង​ទឹកដោះ​ដំបូង​មាន​កម្រិត​ខ្ពស់​ជាង​ទឹកដោះ​ធម្មតា ១០០ ដង​ឯណោះ។

    ៥- អង់ទីករដែល​មាន​នៅ​ក្នុង​ទឹកដោះ​ដំបូង​ ​ខ្លាំង​វិសេសវិសាល ដោយ​អាច​ការពារ​រាង​កាយ​កូន​ពី​ជំងឺ​ផ្សេង​ៗ​បាន​ច្រើន​ប្រភេទ។

    ៦- ក្រោយ​កូន​សម្រាល​បាន​យ៉ាងហោចណាស់ ១ ម៉ោង ត្រូវ​យក​កូន​ទៅ​បៅ​ទឹកដោះ​ម៉ាក់ៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម