backup og meta

អ្នកជំនាញណែនាំតិចនិកជួយឲ្យកូនអាយុក្រោម ៥ឆ្នាំ​ លូតលាស់​បាន​ល្អ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 10, 2021

    អ្នកជំនាញណែនាំតិចនិកជួយឲ្យកូនអាយុក្រោម ៥ឆ្នាំ​ លូតលាស់​បាន​ល្អ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​

    ក្មេងអាយុក្រោម៥ឆ្នាំ ជា​វ័យ​មួយ​ដែល​អា​អូន​កំពុង​សប្បាយ​នឹង​ការ​លូតលាស់ និង​ជា​វ័យ​ដែល​កូន​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ពិភពលោក​ជុំ​វិញ​ខ្លួន។ ចុះ​ដើម្បី​ឲ្យ​កូន​លូតលាស់​បាន​ល្អ ម៉ាក់​ប៉ា​គួរ​ចិញ្ចឹមកូន​យ៉ាង​ម៉េច​ទើប​ស័ក្ដិសម​នឹង​វ័យ​អូន​? ​

    វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ​លោក​ស្រី កុសល កណិការ បាន​ពន្យល់​បន្ថែម​ថា ដើម្បី​ឲ្យ​កុមារ​តូច​អាយុ​ក្រោម​៥ឆ្នាំ​មាន​ការ​លូតលាស់​ល្អ​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ដូច​ខាង​ក្រោម៖

    – ឲ្យ​កុមារ​លេង​ឲ្យ​បាន​ច្រើន​ ​សំដៅ​ដល់​ការ​លេង​ដែលក្មេងៗ​អាច​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ទៅ​តាម​អាយុ​របស់​ពួកគេ

    – កាត់​បន្ថយ​ការ​ឲ្យ​កុមារ​អង្គុយ​១​កន្លែង ឬ​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ​ ដែល​សំដៅ​ដល់​ការ​អង្គុយ​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍ ប៉ុន្តែ​ការ​នាំ​កូន​អាន​សៀវភៅ ឬ​លេង​ល្បែង​ផ្គុំ​រូប​ជាដើម ត្រូវ​បាន​លើក​ទឹក​ចិត្ត ព្រោះ​នេះ​ជា​ពេល​ដែល​ម៉ាក់​ប៉ា​ត្រូវ​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធជាមួយ​កូន និង​ជា​សកម្មភាព​ជួយ​បង្កើន​ភាព​វៃ​ឆ្លាត​ដល់​កូន

    – អនុញ្ញាត​ឲ្យ​កុមារ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចាប់​ពី​ ១០-១៣​ម៉ោង

    បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​នូវ​សុខភាព​ល្អ​គ្រប់​ផ្នែក យើង​គួរ​ធ្វើ​អ្វី​ៗ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​តាំង​ពី​ក្មេង​ៗ​មក​។ កុមារ​ភាព គឺ​ជា​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស និង​ជា​ពេល​វេលា ​ដែល​គំរូ​នៃ​ការ​រស់​នៅ​ក្នុង​គ្រួសារ ក្លាយ​ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​អា​អូន​លូតលាស់​ឆ្ពោះ​ទៅ​រក​ការ​ស្រលាញ់​សុខភាព​ល្អ។

    ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សកម្មភាព​រាងកាយ កាត់បន្ថយ​ភាព​តានតឹង​របស់​កូន និង​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចំពោះ​កូន ជួយ​ពង្រឹង​នូវ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត និង​ជួយ​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​ធាត់ និង​ជំងឺ​ដែល​អាច​កើត​ឡើង​ទៅ​ថ្ងៃ​អនាគត ពេល​កូន​ធំ​ឡើង។

    ក្មេងលូតលាស់ក្រោម៥ឆ្នាំ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម