backup og meta

បញ្ហាផ្លូវចិត្តកើតលើក្មេងជំទង់ ប៉ាម៉ាក់អាចសង្កេតមើលចំណុចទាំងនេះ

បញ្ហាផ្លូវចិត្តកើតលើក្មេងជំទង់ ប៉ាម៉ាក់អាចសង្កេតមើលចំណុចទាំងនេះ

ជា​ធម្មតា ក្មេង​ជំទង់​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​អារម្មណ៍​ជា​ញឹកញាប់​ ប៉ុន្តែ​ករណី​ខ្លះ ក៏​អាច​បង្ហាញ​ពី​សញ្ញា​​នៃ​បញ្ហា​ផ្លូវ​ចិត្ត​ដូច​គ្នា។ ជាក់ស្តែង ជំងឺ​ផ្លូវ​ចិត្ត​ជា​ច្រើន​ប្រភេទ អាច​ព្យាបាល​ជា​សះស្បើយ ប្រសិនបើ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ។

បើ​កូន​មាន​រោគសញ្ញា​ទាំង​៧​នេះ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ធ្វើ​រោគវិនិច្ឆ័យ

  • ប្រែប្រួល​ដំណេក​
  • មាន​អារម្មណ៍​ថា​ខុស​ឆ្គង
  • ប្រែប្រួល​ថាមពល
  • ប្រែប្រួល​ការ​ផ្ដោត​អារម្មណ៍
  • ប្រែប្រួល​ចំណង់​អាហារ
  • ប្រែប្រួល​អារម្មណ៍
  • មាន​គំនិត​ចង់​សម្លាប់​ខ្លួន។

ក្នុង​ករណី​ដែល​ក្មេង​ជំទង់​​ប្រឈម​នឹង​រោគសញ្ញា​ចំនួន​៥​ ក្នុង​ចំណោម​រោគសញ្ញា​ទាំង​អស់​ជា​រៀង​រាល់​ថ្ងៃ និង​មាន​រយៈពេល​ប្រហែល​២​សប្តាហ៍​ឡើង​ទៅ នោះ​កូន​អាច​នឹង​​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ ។​​​​​

ប្រភេទ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កើត​លើ​ក្មេង​ជំទង់

  • ការ​ថប់​បារម្ភ​ទូទៅ៖ ព្រួយ​បារម្ភ​ច្រើន​ជ្រុល​ពី​បញ្ហា​ប្រចាំ​ថ្ងៃ
  • ការ​ភ័យ​ខ្លាច​ក្នុង​សង្គម ៖ គ្មាន​អារម្មណ៍​សុវត្ថិភាព​នៅ​ពេល​ចូលរួម​​នៅ​ក្នុង​សង្គម
  • ជំងឺ​បាក់​ទឹក​ចិត្ត៖ មាន​អារម្មណ៍​កើត​ទុក្ខ ឬ​ថប់​បារម្ភ។

សញ្ញា​ព្រមាន​នៃ​ជំងឺ​ផ្លូវ​ចិត្ត​កើត​ឡើង​លើ​ក្មេង​ជំទង់​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា។ ចំពោះ​កុមារ​ភាគ​ច្រើន​ អាច​​ជួប​នឹង​បញ្ហា​ធ្លាក់​ចំណាត់​ថ្នាក់​ ឬ​ប្រែប្រួល​ទម្លាប់​នៅ​ក្នុង​សង្គម​ដូចជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា ​ដក​ខ្លួន​ពី​មិត្តភ័ក្ដិ និង​សកម្មភាព​ដែល​ខ្លួន​ធ្លាប់​តែ​ចូលចិត្ត។

រោគសញ្ញា​ជាក់លាក់​នៃ​ការ​ថប់​បារម្ភ​ទូទៅ ​រួម​មាន​៖

  • មាន​អារម្មណ៍​មិន​ស្ងប់​ល្អ
  • ឆាប់​អស់​កម្លាំង
  • ពិបាក​ផ្ដោត​អារម្មណ៍
  • ឆាប់​ខឹង​
  • មាន​អារម្មណ៍​តឹង​សាច់ដុំ
  • ពិបាក​គ្រប់គ្រង​ការ​ព្រួយ​បារម្ភ
  • ពិបាក​ក្នុង​ការ​គេង។

ជំងឺផ្លូវចិត្តលើក្មេងជំទង់២

​​​​រោគសញ្ញា​ជាក់លាក់​នៃ​ការ​ថប់​បារម្ភ​ក្នុង​សង្គម ​រួម​មាន​៖

  • ថប់​បារម្ភ​នៅ​ពេល​នៅ​ជិត​អ្នក​ដទៃ និង​ពិបាក​ជជែក​នឹង​អ្នក​ឯ​ទៀត
  • ភ័យ​ខ្លាច​ការ​សើច​ចំអក ឬការ​បដិសេធ​
  • អន្ទះអន្ទែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ព្រឹត្តិការណ៍​សង្គម​ចាប់ផ្តើម
  • ជៀសវាង​កន្លែង​ដែល​​មាន​មនុស្ស​ច្រើន
  • ពិបាក​រាប់អាន​មិត្តភ័ក្ដិ
  • មាន​អាការៈ​ចង្អោរ​នៅ​ពេល​នៅ​ជិត​មនុស្ស​ច្រើន។

[embed-health-tool-child-growth-chart]

​​​រោគសញ្ញា​ជាក់លាក់​នៃ​ការ​​បាក់​ទឹក​ចិត្ត ​រួម​មាន​៖

  • មាន​អារម្មណ៍​កើត​ទុក្ខ អន្ទះអន្ទែង​​ញឹកញាប់
  • អស់​សង្ឃឹម​
  • មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ឆ្គង គ្មាន​តម្លៃ ឬ​​គ្មាន​ទី​ពឹង
  • លែង​ចាប់អារម្មណ៍​ចំពោះ​សកម្មភាព​ដែល​ធ្លាប់​លេង​សប្បាយ
  • គ្មាន​កម្លាំង​កំហែង
  • មាន​អារម្មណ៍​រសាប់រសល់​
  • មាន​គំនិត​ចង់​សម្លាប់​ខ្លួន​
  • ប្រែប្រួល​ចំណង់​អាហារ ឬ​ទម្ងន់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Facts Parents Should Know about Mental Illness in Teens

https://www.pennmedicine.org/updates/blogs/health-and-wellness/2017/may/teens-mental-health

Teen Mental Health: How to Know When Your Child Needs Help

https://www.healthychildren.org/English/ages-stages/teen/Pages/Mental-Health-and-Teens-Watch-for-Danger-Signs.aspx

Four things you can do to support your teen’s mental health

https://www.unicef.org/parenting/health/four-things-you-can-do-support-your-teens-mental-health

កំណែ​ប្រែបច្ចុប្បន្ន

06/04/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម