backup og meta

Laughing gas ក្មេងជំទង់ខ្លះនិយម​ប្រើ​ដើម្បី​សប្បាយ តើ​ជាអ្វីឲ្យពិតប្រាកដ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 28, 2022

    Laughing gas ក្មេងជំទង់ខ្លះនិយម​ប្រើ​ដើម្បី​សប្បាយ តើ​ជាអ្វីឲ្យពិតប្រាកដ?

    សម័យ​នេះ ក្មេងៗ​វ័យ​ជំទង់​មួយ​ចំនួន​អាច​ទទួល​រង​សម្ពាធ​ច្រើន​ទៅ​លើ​ផ្លូវ​អារម្មណ៍ ដែល​អាច​បណ្ដាល​មក​ពី​ការងារ កិច្ចការ​សាលា គ្រួសារ ឬ​សូម្បី​តែ​បណ្ដាញ​សង្គម។ ដូច​គ្នា​ដែរ ក្មេង​ៗ​សម័យ​នេះមួយ​ចំនួន​ក៏​​ចូលចិត្ត​សប្បាយ​ជាមួយ​គ្រឿង​ស្រវឹង ឬ​ប្រើប្រាស់​សារធាតុ​ជួយ​បន្ធូរ​អារម្មណ៍​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ដូច Laughing Gas ជាដើម។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    អ្វី​ទៅ​ជា Laughing Gas?

    Laughing Gas ឬ Hippy Crack ឬ Nitro Oxide ជា​ឧស្ម័ន​គ្មាន​ពណ៌ ដែល​ជាទូទៅ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​រំងាប់​អារម្មណ៍ និង​បំបាត់​ការ​ឈឺចាប់​ទៅ​លើ​អ្នក​ជំងឺ ពិសេស​ប្រើ​ប្រាស់​នៅ​ក្នុង​ទន្តពេទ្យ ឬ​ស្ត្រី​ជិត​សម្រាល​កូន ប៉ុន្តែ​ឧស្ម័ន​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ឲ្យ​មាន​អារម្មណ៍​សឺៗ ដូច​ស្រវឹង ឬ​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយ​មួយ​រយៈ​ពេល​ខ្លី។ បើ​និយាយ​ទៅ Laughing Gas ប្រៀប​បាន​ទៅ​នឹង​ថ្នាំ​សណ្ដំ​មួយ ហើយ​វា​ក៏​កំពុង​តែ​ពេញ​និយម​នៅ​ក្នុង​ចំណោម​ក្មេងៗ​វ័យ​ជំទង់​ផង​ដែរ ពិសេស​ក្មេងៗ​និយម​ចូល​ក្លឹប​កម្សាន្ត ឬ​បារ។

    Laughing Gas ដែល​ប្រើ​ដើម្បី​សប្បាយ​ខុស​វេជ្ជបញ្ជា​ពេទ្យ ភាគ​ច្រើន​គឺ​ដាក់​នៅ​ក្នុង​ប៉ោងៗ រួច​យើង​បឺត​ឧស្ម័ន​នេះ​ចេញ​ពី​ប៉ោងៗ​ចូល​ទៅ​ក្នុង​ខ្លួន។ ដោយ​សារ​តែ​វា​ដូច​នឹង​ថ្នាំ​សណ្ដំ ក្រោយ​ប្រើ​ក្មេងៗ​អាច​មាន​អារម្មណ៍​ដូច​ជា៖

    • សប្បាយ​រីករាយ
    • សើច​កក្អឹក
    • ស្រាល​ក្បាល
    • អារម្មណ៍​ធូរ​ស្រាល

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    បើ​និយាយ​កាន់​តែ​ស្រួល​ស្ដាប់ គឺ​ធ្វើ​ឲ្យ​អ្នកប្រើ​​មាន​អារម្មណ៍រីករាយ​ខ្លាំង ហើយ​ដោយ​សារ​តែ​អាការៈ​ទាំង​នេះ​ហើយ ទើប​វា​បាន​ឈ្មោះ​ថា Laughing Gas ។ ត្បិត​តែ​វា​ជា​ថ្នាំ​សណ្ដំ ជួយ​បន្ធូរ​អារម្មណ៍​​ឲ្យ​បាន​ធូរ​ស្រាល​មួយ​រយៈ​ពេល​ខ្លី​មែន ប៉ុន្តែ​ក៏​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​សុខភាពដែរ​បើ​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ផល​ប៉ះពាល់​ដែល​មិន​​គួរ​មើល​រំលង​​រួម​មាន៖

    • ឈឺ​ក្បាល ចង្អោរ
    • សម្ពាធ​ឈាម​ធ្លាក់​ចុះ
    • សន្លប់
    • គាំង​បេះដូង
    • បាត់​បង់​អុកស៊ីសែន​​ធ្ងន់ធ្ងរ
    • ខ្វះ​វីតាមីន B12 ឬ​​ស្លេកស្លាំង
    • ខូច​ខាត​ដល់​សរសៃ​ប្រសាទ។

    ចំណាំ៖ ក្នុង​ករណី​ដែល​អ្នកប្រើ​ប្រាស់​​បឺត ឬ​ប្រើ​ប្រាស់ Laughing Gas ញឹក​ញាប់ ឬ​ក្នុង​រយៈ​ពេល​យូរ​នោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់ទឹកចិត្ត សមត្ថភាព​ចងចាំ​ចុះ​ខ្សោយ និង​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​រឹងមាំ​ជាដើម។

    Laughing Gas

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម