backup og meta

រោគសញ្ញាដុំសាច់ក្នុងខួរក្បាលលើកុមារ ម៉ាក់ប៉ាគួរដឹង

រោគសញ្ញាដុំសាច់ក្នុងខួរក្បាលលើកុមារ ម៉ាក់ប៉ាគួរដឹង

ដុំសាច់ក្នុងខួរក្បាលអាចសង្កត់សរសៃប្រសាទនៅក្នុងខួរក្បាលដែលអាចធ្វើឱ្យកុមារខូចអវយវៈ ឬ​គ្រោះថ្នាក់ដល់ជីវិត។ តើអាការៈរោគសញ្ញាដុំសាច់​ក្នុងខួរក្បាលលើកុមារមានអ្វីខ្លះ? ហើយអាច​ព្យាបាល​ជាដែរឬទេ?

លោកវេជ្ជបណ្ឌិត គង់ វុឌ្ឍី ឯកទេសសល្យសាស្រ្តទូទៅ និងប្រព័ន្ធប្រសាទកុមារ​នៅមន្ទីរពេទ្យ​គន្ធបុប្ជា​ទី៤ បានឱ្យដឹងថា ដុំសាច់ក្នុងខួរក្បាលគឺ​ជា​ដុំមិនធម្មតាដែលដុះក្នុងខួរក្បាល ឬនៅក្បែរៗ​ខួរក្បាល​ដូចជាស្រោម​ខួរ​ក្បាល ឆ្អឹងលលាដ៏ក្បាល ឬអាចដុះមកពីកន្លែងផ្សេង ឧទាហរណ៍ កុមារ​មានដុំសាច់មហារីកនៅតម្រងនោម តែរាលដាលទៅដុះក្នុងខួរក្បាល។

១. អាការៈ ឬរោគសញ្ញាដុំសាច់ក្នុងខួរក្បាល

ដោយសារខួរក្បាលមានផ្នែកៗជាច្រើន ដូច្នេះរោគសញ្ញានៃដុំសាច់ក្នុងខួរក្បាលក៏​ប្រែប្រួលច្រើន​ទៅ​តាម​ទីតំាងដែលដុំសាច់ដុះ ប្រភេទនៃដុំសាច់ និងអាយុរបស់កុមារ​ដែរ តែជាទូទៅរោគសញ្ញា​ដែល​កើតឡើងញឹកញាប់មានដូចជា៖

  • ឈឺក្បាល
  • ក្អួត
  • ទំហំក្បាលរីកធំ (ចំពោះកុមារដែលលលាដ៏ក្បាល ឬបង្ហើយដុះមិនទាន់ជិត)
  • ទន់ដៃទន់ជើង (ដំណើរមិនត្រង់ ដើរ ឬរត់អត់បាន)
  • ប្រកាច់
  • ភ្នែកមើលមិនច្បាស់ (អាចភ្នែកម្ខាង ឬទាំងសងខាង)

២. កត្តាបង្កឱ្យកុមារដុះដុំសាច់ក្នុងខួរក្បាល

អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុច្បាស់ដែលបង្កឱ្យកុមារមានដុំសាច់​ក្នុងខួរក្បាលនៅឡើយទេ តែភាគច្រើនយើងសង្កេតឃើញ​ដុំសាច់ក្នុងខួរក្បាលច្រើនកើតលើកុមារ​មានប្រវត្តិគ្រួសារ​ធ្លាប់​មាន​ដុំសាច់ក្នុង​ខួរក្បាល ឬមានដុំដូចជា ដុំដោះ​ ឬដុំនៅកន្លែងផ្សេងៗ។

លោកវេជ្ជបណ្ឌិត គង់ វុឌ្ឍី
លោកវេជ្ជបណ្ឌិត គង់ វុឌ្ឍី ឯកទេសសល្យសាស្រ្តទូទៅនិង ប្រព័ន្ធប្រសាទកុមារ​នៅមន្ទីរពេទ្យ​គន្ធបុប្ជា​ទី៤

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. ប្រភេទដុំសាច់ក្នុងខួរក្បាល

  • ដុំស្លូត៖ ជាដុំដែលក្រោយពីព្យាបាលដោយការវះកាត់ កុមារអាចជា ហើយមិនដុះឡើងវិញ​ក្នុងករណី​គ្រូពេទ្យ​បានយកដុំចេញអស់។
  • ដុំកាច៖ ជាដុំដែលអាចដុះលឿន ហើយអាចរាលដាលទៅផ្នែកផ្សេងទៀតនៃខួរក្បាល ឬខួរឆ្អឹងខ្នង ទៅតាមភាពកាចសាហាវរបស់ដុំសាច់ ហើយអាចដុះមកវិញបន្ទាប់ពីធ្វើការព្យាបាលរួច​។

[embed-health-tool-due-date]

៤. វិធីព្យាបាល

វិធីព្យាបាលដុំសាច់ក្នុងខួរក្បាលគឺអាស្រ័យទៅតាមប្រភេទ ទំហំ និងទីតាំង​របស់ដុំសាច់​ដែល​រួម​មាន៖

  • វះកាត់យកចេញ (ភាគច្រើន ហើយចាំបាច់)
  • ចាក់គីមី
  • បាញ់កាំរស្មី

បើដុំសាច់ជាប្រភេទស្លូត ក្រោយធ្វើការវះកាត់ហើយ កុមារអាចជាសះស្បើយ តែប្រភេទដុំសាច់​ខ្លះ​ជា​ប្រភេទ​ស្លួតដែរ ប៉ុន្តែគ្រូពេទ្យមិនអាចធ្វើការវះបានអស់ទេ ព្រោះពេលគ្រូពេទ្យវះយកអស់អាច​ប៉ះពាល់​ដល់កន្លែងល្អ ឬធ្វើឱ្យកុមារ​ទៅ​ជាពិការ ដូច្នេះគ្រូពេទ្យត្រូវបង្ខំចិត្តទុកដុំខ្លះ ហើយដុំដែលនៅ​សល់​​អាច​ដុះមកវិញ អញ្ចឹងគ្រូពេទ្យត្រូវព្យាបាលបន្តដោយចាក់គីមី ឬបាញ់កាំរស្មី។

មួយវិញទៀត ដុំប្រភេទខ្លះអាចធ្វើការព្យាបាលដោយចាក់គីមី ឬបាញ់កាំរស្មី តែមុននឹងធ្វើការ​ព្យាបាល គ្រូពេទ្យត្រូវការច្រិបសាច់បន្តិចដើម្បី​យកទៅវិភាគមើល ឬធ្វើ MRI សិន។

តែបើដុំជាប្រភេទកាច គ្រូពេទ្យត្រូវវះយកចេញ ហើយទោះជាវះអស់ ឬមិនអស់ក៏ដោយ គ្រូពេទ្យ​ត្រូវ​ព្យាបាលបន្តដោយចាក់គីមី និងបាញ់កាំរស្មីបន្ថែមទៀត។

លោកវេជ្ជបណ្ឌិតបន្ថែមថា ក្រោយពេលព្យាបាលហើយ កុមារអាចមានផលវិបាក​តិចតួច​ដូចជា ទន់ដៃទន់ជើង ដែល​ជា​ហេតុ​តម្រូវ​ឲ្យកុមារត្រូវព្យាបាលដោយ​ចលនាដើម្បីឱ្យសាច់ដុំ​អាចធ្វើ​ចលនា​ឡើងវិញ។

បើដុំសាច់ក្នុងខួរក្បាលជាប្រភេទកាច ពេលខ្លះក្រោយពីព្យាបាល​ហើយក៏មិនអាច​ជាសះ​ស្បើយ​ដែរ គ្រាន់តែអាចពន្យារពេលកុំឱ្យដុំសាច់ដុះឡើងវិញ ឬរីករាលដាលទៅកាន់កន្លែងផ្សេងបាន ៣ ទៅ ៥ ឆ្នាំទៅតាម​ប្រភេទនៃដុំសាច់ប៉ុណ្ណោះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Brain Tumors in Children
https://www.nationwidechildrens.org/conditions/health-library/brain-tumors-in-children

Brain Tumors in Children
https://www.hopkinsmedicine.org/health/conditions-and-diseases/brain-tumor/pediatric-brain-tumors

Pediatric brain tumors
https://www.mayoclinic.org/diseases-conditions/pediatric-brain-tumor/symptoms-causes/syc-20361694

កំណែ​ប្រែបច្ចុប្បន្ន

07/07/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត គង់ វុឌ្ឍី

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល

ឈឺក្បាល ស្រវាំងភ្នែក ជាប្រចាំអាចជារោគសញ្ញាដុំសាច់ខួរក្បាល


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត គង់ វុឌ្ឍី

ជំងឺកុមារ · មន្ទីរពេទ្យ គន្ធបប្ផាទី៤


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម