ដុំសាច់ក្នុងខួរក្បាលអាចសង្កត់សរសៃប្រសាទនៅក្នុងខួរក្បាលដែលអាចធ្វើឱ្យកុមារខូចអវយវៈ ឬគ្រោះថ្នាក់ដល់ជីវិត។ តើអាការៈរោគសញ្ញាដុំសាច់ក្នុងខួរក្បាលលើកុមារមានអ្វីខ្លះ? ហើយអាចព្យាបាលជាដែរឬទេ?
ដុំសាច់ក្នុងខួរក្បាលអាចសង្កត់សរសៃប្រសាទនៅក្នុងខួរក្បាលដែលអាចធ្វើឱ្យកុមារខូចអវយវៈ ឬគ្រោះថ្នាក់ដល់ជីវិត។ តើអាការៈរោគសញ្ញាដុំសាច់ក្នុងខួរក្បាលលើកុមារមានអ្វីខ្លះ? ហើយអាចព្យាបាលជាដែរឬទេ?

លោកវេជ្ជបណ្ឌិត គង់ វុឌ្ឍី ឯកទេសសល្យសាស្រ្តទូទៅ និងប្រព័ន្ធប្រសាទកុមារនៅមន្ទីរពេទ្យគន្ធបុប្ជាទី៤ បានឱ្យដឹងថា ដុំសាច់ក្នុងខួរក្បាលគឺជាដុំមិនធម្មតាដែលដុះក្នុងខួរក្បាល ឬនៅក្បែរៗខួរក្បាលដូចជាស្រោមខួរក្បាល ឆ្អឹងលលាដ៏ក្បាល ឬអាចដុះមកពីកន្លែងផ្សេង ឧទាហរណ៍ កុមារមានដុំសាច់មហារីកនៅតម្រងនោម តែរាលដាលទៅដុះក្នុងខួរក្បាល។
ដោយសារខួរក្បាលមានផ្នែកៗជាច្រើន ដូច្នេះរោគសញ្ញានៃដុំសាច់ក្នុងខួរក្បាលក៏ប្រែប្រួលច្រើនទៅតាមទីតំាងដែលដុំសាច់ដុះ ប្រភេទនៃដុំសាច់ និងអាយុរបស់កុមារដែរ តែជាទូទៅរោគសញ្ញាដែលកើតឡើងញឹកញាប់មានដូចជា៖
អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុច្បាស់ដែលបង្កឱ្យកុមារមានដុំសាច់ក្នុងខួរក្បាលនៅឡើយទេ តែភាគច្រើនយើងសង្កេតឃើញដុំសាច់ក្នុងខួរក្បាលច្រើនកើតលើកុមារមានប្រវត្តិគ្រួសារធ្លាប់មានដុំសាច់ក្នុងខួរក្បាល ឬមានដុំដូចជា ដុំដោះ ឬដុំនៅកន្លែងផ្សេងៗ។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
វិធីព្យាបាលដុំសាច់ក្នុងខួរក្បាលគឺអាស្រ័យទៅតាមប្រភេទ ទំហំ និងទីតាំងរបស់ដុំសាច់ដែលរួមមាន៖
បើដុំសាច់ជាប្រភេទស្លូត ក្រោយធ្វើការវះកាត់ហើយ កុមារអាចជាសះស្បើយ តែប្រភេទដុំសាច់ខ្លះជាប្រភេទស្លួតដែរ ប៉ុន្តែគ្រូពេទ្យមិនអាចធ្វើការវះបានអស់ទេ ព្រោះពេលគ្រូពេទ្យវះយកអស់អាចប៉ះពាល់ដល់កន្លែងល្អ ឬធ្វើឱ្យកុមារទៅជាពិការ ដូច្នេះគ្រូពេទ្យត្រូវបង្ខំចិត្តទុកដុំខ្លះ ហើយដុំដែលនៅសល់អាចដុះមកវិញ អញ្ចឹងគ្រូពេទ្យត្រូវព្យាបាលបន្តដោយចាក់គីមី ឬបាញ់កាំរស្មី។
មួយវិញទៀត ដុំប្រភេទខ្លះអាចធ្វើការព្យាបាលដោយចាក់គីមី ឬបាញ់កាំរស្មី តែមុននឹងធ្វើការព្យាបាល គ្រូពេទ្យត្រូវការច្រិបសាច់បន្តិចដើម្បីយកទៅវិភាគមើល ឬធ្វើ MRI សិន។
តែបើដុំជាប្រភេទកាច គ្រូពេទ្យត្រូវវះយកចេញ ហើយទោះជាវះអស់ ឬមិនអស់ក៏ដោយ គ្រូពេទ្យត្រូវព្យាបាលបន្តដោយចាក់គីមី និងបាញ់កាំរស្មីបន្ថែមទៀត។
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្រោយពេលព្យាបាលហើយ កុមារអាចមានផលវិបាកតិចតួចដូចជា ទន់ដៃទន់ជើង ដែលជាហេតុតម្រូវឲ្យកុមារត្រូវព្យាបាលដោយចលនាដើម្បីឱ្យសាច់ដុំអាចធ្វើចលនាឡើងវិញ។
បើដុំសាច់ក្នុងខួរក្បាលជាប្រភេទកាច ពេលខ្លះក្រោយពីព្យាបាលហើយក៏មិនអាចជាសះស្បើយដែរ គ្រាន់តែអាចពន្យារពេលកុំឱ្យដុំសាច់ដុះឡើងវិញ ឬរីករាលដាលទៅកាន់កន្លែងផ្សេងបាន ៣ ទៅ ៥ ឆ្នាំទៅតាមប្រភេទនៃដុំសាច់ប៉ុណ្ណោះ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Brain Tumors in Children
https://www.nationwidechildrens.org/conditions/health-library/brain-tumors-in-children
Brain Tumors in Children
https://www.hopkinsmedicine.org/health/conditions-and-diseases/brain-tumor/pediatric-brain-tumors
Pediatric brain tumors
https://www.mayoclinic.org/diseases-conditions/pediatric-brain-tumor/symptoms-causes/syc-20361694
កំណែប្រែបច្ចុប្បន្ន
07/07/2023
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត គង់ វុឌ្ឍី
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ