ប៉ាម៉ាក់អាចមានការព្រួយបារម្ភច្រើន ប្រសិនបើដឹងថាកូនមានការអភិវឌ្ឍលូតលាស់យឺតយ៉ាវ។ យ៉ាងណាមិញ បញ្ហាមួយនេះអាចធ្វើការដោះស្រាយបាន ហើយក៏មិនអាចកំណត់ពីភាពឆ្លាតវៃនាពេលអនាគតរបស់ក្មេងនោះដែរ។ ពិតណាស់ ក្មេងម្នាក់ៗមានការលូតលាស់ និងចេះដឹងខុសៗគ្នា ហើយការអភិវឌ្ឍយឺតយ៉ាវសំដៅលើកុមារដែលមិនទាន់ទទួលបានជំនាញអភិវឌ្ឍន៍ដែលរំពឹងទុក បើធៀបទៅនឹងក្មេងដែលមានអាយុស្របាលគ្នា។ ភាពយឺតយ៉ាវនេះ កើតឡើងនៅផ្នែកនៃមុខងារសរសៃប្រសាទ សម្ដី ភាសា ការយល់ដឹង ការលេង និងជំនាញសង្គម។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
មូលហេតុនៃការអភិវឌ្ឍយឺតយ៉ាវ
កត្តាដែលអាចរួមចំណែកនៅមុនពេលកូនកើត អំឡុងពេលសម្រាល និងក្រោយសម្រាល រួមមាន៖
- លក្ខខណ្ឌហ្សែន ឬតំណពូជដូចជាជំងឺDown syndrome
- វិបត្តិមេតាប៉ូលីស
- របួសខួរក្បាលដោយសារអង្រួន ឬរលាក់
- ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ
- ប៉ះពាល់នឹងសារធាតុពុលមួយចំនួន
- ការឆ្លងមេរោគធ្ងន់ធ្ងរផ្សេងៗ។
សញ្ញា និងរោគសញ្ញានៃការអភិវឌ្ឍយឺតយ៉ាវ
សញ្ញា និងរោគសញ្ញានៃការអភិវឌ្ឍយឺតយ៉ាវ មានលក្ខណៈផ្សេងៗគ្នាជាច្រើន ដែលអាចកើតលើកុមារ ព្រមទាំងមានការប្រែប្រួលអាស្រ័យលើលក្ខណៈជាក់លាក់។ ជួនកាល ប៉ាម៉ាក់អាចសង្កេតឃើញសញ្ញាទាំងនេះ នៅពេលដែលកូននៅតូចៗ ប៉ុន្តែក្នុងករណីខ្លះទៀត ប៉ាម៉ាក់ត្រូវរង់ចាំរហូតទាល់តែកូនចូលរៀន។ រោគសញ្ញាទូទៅ រួមមាន៖
- រៀនសូត្រ និងអភិវឌ្ឍយឺតយ៉ាវជាងក្មេងអាយុស្របាលគ្នា
- ចេះក្រឡាប់ អង្គុយ វារ ឬដើរយឺតជាងធម្មតា
- ពិបាកក្នុងការទំនាក់ទំនង ឬចូលរួមក្នុងសង្គមជាមួយក្មេងដទៃ
- ពិបាកនិយាយ ឬនិយាយយឺត
- មានបញ្ហាក្នុងការចងចាំរឿងរ៉ាវ
- ពិបាកក្នុងការដោះស្រាយបញ្ហា
- ពិបាកក្នុងការរៀននៅសាលារៀន
- អសមត្ថភាពក្នុងការធ្វើកិច្ចការប្រចាំថ្ងៃ ដូចជាស្លៀកពាក់ ឬប្រើបន្ទប់ទឹកដោយខ្លួនឯង។
ប្រសិនបើការអភិវឌ្ឍយឺតយ៉ាវ បណ្ដាលមកពីហេតុផលវេជ្ជសាស្ត្រណាមួយ យើងចាំបាច់ត្រូវធ្វើការកំណត់ និងព្យាបាលលក្ខខណ្ឌនោះ ដើម្បីជួយឲ្យជំនាញអភិវឌ្ឍន៍របស់ក្មេងកាន់តែប្រសើរឡើង។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
[embed-health-tool-vaccination-tool]