ទឹកនោមជាសារធាតុរាវដែលតម្រងនោមបញ្ចេញមកក្រៅរាងកាយ ហើយជាទូទៅមានក្លិនឆ្អេះ ប៉ុន្តែមិនមានក្លិនឆួលខ្លំាងទេ។ បើទឹកនោមអាអូនមានក្លិនឆួលខ្លាំង មានបញ្ហាដែរឬទេ? ឬបណ្តាលមកពីចំណីអាហារ?
ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអាចបណ្តាលឱ្យទឹកនោមអាអូនឆ្អេះ ឬមានក្លិនឆួលខ្លាំង៖
១. ខ្វះជាតិទឹក
ទឹកនោមផ្សំឡើងពីជាតិទឹក និងកាកសំណល់មួយចំនួន។ ប្រសិនរាងកាយអាអូនខ្វះជាតិទឹក ទឹកនោមនឹងមានកាកសំណល់ច្រើនជាងជាតិទឹក ដែលអាចធ្វើឱ្យទឹកនោមមានក្លិនឆួលខ្លាំង។
ដូច្នេះ ម៉ាក់ប៉ាអាចពិនិត្យពណ៌ទឹកនោមរបស់អាអូនដើម្បីបញ្ជាក់ថា មានខ្វះជាតិទឹកដែរឬអត់។ បើទឹកនោមអាអូនមានពណ៌លឿងចាស់ បញ្ជាក់ថាខ្វះជាតិទឹកហើយ។ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញជាតិទឹកក្នុងខ្លួន។
[embed-health-tool-ovulation]
២. ទល់លាមក
ការទល់លាមកអាចធ្វើឱ្យប្លោកនោម កូនមិនអាចបញ្ចេញទឹកនោមអស់ពីប្លោកនោម ហើយទឹកនោមដែលនៅសេសសល់អាចប្រែទៅជាមានក្លិនឆួលខ្លាំង ព្រោះនៅក្នុងប្លោកនោមយូរពេក។ ដូច្នេះម៉ាក់ប៉ាអាចឱ្យអាអូនញុំាបន្លែ ផ្លែឈើឱ្យបានច្រើន ជាពិសេសល្ហុងទុំដើម្បីកាត់បន្ថយអាការៈទល់លាមក។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ញុំាអាហារ វីតាមីន ឬថ្នាំមួយចំនួន
អាហារដូចជាទំពាំងបារាំង ខ្ទឹមបារាំង ខ្ទឹមស ការី ឬត្រីសាល់ម៉ុនជាដើម និងថ្នាំដូចជា វីតាមីន ឬ ថ្នាំផ្សះជាដើមក៏អាចធ្វើឱ្យទឹកនោមមានក្លិនឆួលដែរ។ ពេលអស់ជាតិអាហារ វីតាមីន ឬថ្នាំទាំងនេះទឹកនោមអាអូននឹងប្រែមកសភាពដើមវិញហើយ។
៤. ឆ្លងមេរោគផ្លូវទឹកនោម
បើអាអូនមានអាការៈបន្ថែមដូចជាឈឺ ឬផ្សាពេលនោម នោមញឹកញាប់ ទឹកនោមល្អក់ ឬក្តៅខ្លួន អាអូនអាចឆ្លងមេរោគផ្លូវទឹកនោមដែលកើតឡើងដោយសារបាក់តេរីឆ្លងចូលទៅក្នុងប្រព័ន្ធទឹកនោមតាមរយៈបង្ហួរនោម ហើយបន្ទាប់មកចាប់ផ្តើមបំបែកខ្លួននៅក្នុងប្លោកនោម។
បើទឹកនោមអាអូនមានក្លិនឆួលខ្លាំង ហើយមានអាការៈគួរឱ្យបារម្ភ ម៉ាក់ប៉ាគួរនាំអាអូនទៅជួបពេទ្យ។
អត្ថបទគួរអាន៖
- ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេកកូនឱ្យសើច
- ចោះត្រចៀកកូនហើយគួរថែទាំបែបណាទើបមិនឆ្លងមេរោគ?
- វិធីសាស្រ្តការពារកូនតូចពីការរលាកត្រចៀក ឬអំបៅអំបែក
- វិធីសាស្រ្ត ៣ យ៉ាងអាចទាយកម្ពស់កូននាពេលអនាគ
- ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
- ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង
ចំណុចសំខាន់
- ខ្វះជាតិទឹក
- ទល់លាមក
- ញុំាអាហារ វីតាមីន ឬថ្នាំមួយចំនួន
- ឆ្លងមេរោគផ្លូវទឹកនោម