ទម្លាប់មិនល្អមួយដែលក្មេងភាគច្រើនមាន ហើយទម្រាំកែបានពិបាកដូចពុះទុរេននោះគឺ បៀមបាយ។ កូនបៀមបាយ ជាកង្វល់ដែលម៉ាក់ប៉ាបញ្ចុកបាយកូនត្រូវក្រពុលមុខជាមួយ ទម្រាំតែអស់មួយចានៗ ជួនកាលបញ្ចុកកូនបណ្ដើរ វាយកូនបណ្ដើរ ដើម្បីកុំឲ្យបៀមបាយ។
ហេតុអ្វីបានកូនបៀមបាយពេលញ៉ាំអាហារម្ដងៗ?
១. បញ្ហាជីវហាវិញ្ញាណ
ក្មេងមួយចំនួនធំបៀមបាយដោយសារពួកគេមិនចូលចិត្តអាហារនោះ ឬខ្លះភ្លេចខ្លួនថាក្នុងមាត់នៅមានអាហារសល់។ វាកើតឡើងនៅពេលអូនតូចមានបញ្ហាជីវហាវិញ្ញាណ ទើបបណ្ដាលឲ្យអាអូនបៀមបាយច្រើនក្នុងមាត់ ដើម្បីទទួលអារម្មណ៍ថាមានអាហារក្នុងនោះ។
២. ជំនាញប្រើសាច់ដុំមាត់
ហេតុផលកូនបៀមបាយមួយទៀតនោះក៏ព្រោះតែកូនមានបញ្ហាប្រើប្រាស់សាច់ដុំប្រអប់មាត់។ ការប្រើសាច់ដុំមាត់ ទាក់ទងនឹងការសម្របសម្រួលនៃសាច់ដុំនៅក្នុងមាត់ រួមទាំងការផ្លាស់ទីអណ្ដាត ដើម្បីជួយក្នុងការលេប និងទំពាអាហារ ក៏ដូចជាការបិទមាត់ដើម្បីធានាថា មិនមានអ្វីហៀរចេញមកក្រៅ។ ប្រសិនបើកូនតូចមានជំនាញប្រើសាច់ដុំមាត់ខ្សោយ ពួកគេអាចមានបញ្ហាពិបាកលេប ឬដកអាហារចេញពីក្នុងមាត់។
៣. ឈឺចាប់ពេលលេបអាហារ
វាអាចផ្ដើមចេញពីការឈឺបំពង់ក ហើមបំពង់ក ដែលបណ្ដាលឲ្យកូនឈឺពេលលាបអាហារចូលទៅ ជាហេតុបណ្ដាលឲ្យក្មេងខ្លះមិនហ៊ានលេប ក៏កូនបៀមបាយក្នុងមាត់។
វេជ្ជ. ចាន់ ស៊ីណេត
ដោះស្រាយបែបណាទៅ?
១. បង្ហាញពីរបៀបញ៉ាំត្រឹមត្រូវ៖ បង្រៀនកូនឲ្យញ៉ាំអាហារសន្សឹមៗ ម្ដងមួយជំហាន ចាប់តាំងពីការញ៉ាំ ការទំពា រហូតដល់ការលេបអាហារចូល។
២. សម្អាតធ្មេញ៖ ម៉ាក់ប៉ាក៏ត្រូវបង្រៀនកូនដុសសម្អាតធ្មេញឲ្យទៀងទាត់ក្នុងមួយថ្ងៃ ដើម្បីកម្ចាត់រាល់កាកសំណល់ក្នុងមាត់ ចៀសវាងបញ្ហាធ្មេញកើតឡើង។
៣. ជួបជាមួយទន្តបណ្ឌិត៖ កូនបៀមបាយក្នុងមាត់អាចបណ្ដាលឲ្យប៉ះពាល់ដល់ធ្មេញ ហេតុនេះហើយម៉ាក់ប៉ាគួរតែនាំកូនទៅពិនិត្យមាត់ធ្មេញឲ្យបានទៀងទាត់។
អានបន្ថែម៖
- ខ្លាចដង្កូវស៊ីធ្មេញកូន? ការពារបញ្ហាពុកធ្មេញ ជាមួយតិចនិកប៉ុន្មាននេះ
- ក្មេងៗពេលណាបាក់ធ្មេញព្រៃ ហើយដុះធ្មេញស្រុកមកវិញ?
- កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?
- លម្អិតពីជំងឺជ្រាំងអណ្ដាតឧស្សាហ៍កើតលើក្មេងៗ និងវិធីបង្ការ
- តិចនិកបង្រៀនកូចតូចៗឲ្យចេះដុសសម្អាតធ្មេញ
[embed-health-tool-bmi]