backup og meta

កូនបៀមបាយរាល់ថ្ងៃបណ្ដាលមកពីអ្វី? ប៉ះពាល់ដល់កម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 26, 2022

    កូនបៀមបាយរាល់ថ្ងៃបណ្ដាលមកពីអ្វី? ប៉ះពាល់ដល់កម្រិតណា?

    ទម្លាប់​មិន​ល្អ​មួយ​ដែល​ក្មេង​ភាគ​ច្រើន​មាន ហើយ​ទម្រាំ​កែ​បាន​ពិបាក​ដូច​ពុះ​ទុរេន​នោះ​គឺ បៀម​បាយ។ កូន​បៀម​បាយ ជា​កង្វល់​ដែល​ម៉ាក់​ប៉ា​បញ្ចុក​បាយ​កូន​ត្រូវ​ក្រពុល​មុខ​ជា​មួយ ទម្រាំ​តែ​អស់​មួយ​ចានៗ ជួន​កាល​បញ្ចុក​កូន​បណ្ដើរ វាយ​កូន​បណ្ដើរ ដើម្បី​កុំ​ឲ្យ​បៀម​បាយ។

    ហេតុ​អ្វី​បាន​កូន​បៀម​បាយ​ពេល​ញ៉ាំ​អាហារ​ម្ដងៗ?

    ១. បញ្ហា​ជី​វ​ហា​វិញ្ញាណ

    ក្មេង​មួយ​ចំនួន​ធំ​បៀម​បាយ​ដោយ​សារ​ពួក​គេ​មិន​ចូល​ចិត្ត​អាហារ​នោះ ឬ​ខ្លះ​ភ្លេច​ខ្លួន​ថា​ក្នុង​មាត់​នៅ​មាន​អាហារ​សល់។ វា​កើត​ឡើង​នៅ​ពេល​អូន​តូច​មាន​បញ្ហា​ជី​វ​ហា​វិញ្ញាណ ទើប​បណ្ដាល​ឲ្យ​អា​អូន​បៀម​បាយ​ច្រើន​ក្នុង​មាត់ ដើម្បី​ទទួល​អារម្មណ៍​ថា​មាន​អាហារ​ក្នុង​នោះ។

    ២. ជំនាញ​ប្រើ​សាច់​ដុំ​មាត់

    ហេតុ​ផល​កូន​បៀម​បាយ​មួយ​ទៀត​នោះ​ក៏​ព្រោះ​តែ​កូន​មាន​បញ្ហា​ប្រើ​ប្រាស់​សាច់​ដុំ​ប្រអប់​មាត់។ ការ​ប្រើ​សាច់​ដុំ​មាត់ ទាក់​ទង​នឹង​ការ​សម្រប​សម្រួល​នៃ​សាច់ដុំ​នៅ​ក្នុង​មាត់ រួម​ទាំង​ការ​ផ្លាស់​ទី​អណ្ដាត ដើម្បី​ជួយ​ក្នុង​ការ​លេប និង​ទំពា​អាហារ ក៏​ដូច​ជា​ការ​បិទ​មាត់​ដើម្បី​ធានា​ថា មិន​មាន​អ្វី​ហៀរ​ចេញ​មក​ក្រៅ។ ប្រសិន​បើ​កូន​តូច​មាន​ជំនាញ​ប្រើ​សាច់​ដុំ​មាត់​ខ្សោយ ពួក​គេ​អាច​មាន​បញ្ហា​ពិបាក​លេប ឬ​ដក​អាហារ​ចេញ​ពី​ក្នុង​មាត់។

    កូន​បៀម​បាយ

    ៣. ឈឺ​ចាប់​ពេល​លេប​អាហារ

    វា​អាច​ផ្ដើម​ចេញ​ពី​ការ​ឈឺ​បំពង់​ក ហើម​បំពង់​ក ដែល​បណ្ដាល​ឲ្យ​កូន​ឈឺ​ពេល​លាប​អាហារ​ចូល​ទៅ ជា​ហេតុ​បណ្ដាល​ឲ្យ​ក្មេង​ខ្លះ​មិន​ហ៊ាន​លេប ក៏​កូន​បៀម​បាយ​ក្នុង​មាត់។

    បើកូនបៀមបាយ អាអូនមិនបានទទួលអាហាររូបត្ថមគ្រប់គ្រាន់ ធ្វើអោយកូនមិនលូតលាស់ល្អ ពុកធ្មេញ ឬខូចធ្មេញ និងអាចរលាកបំពង់ក ឬច្រាលអាស៊ីដក្រពះឡើងមកដោយសារក្រពះកូនមិនមានអាហារកិនដែលអាចឲ្យកូនងាយប្រឈមរលាកក្រពះ។

    វេជ្ជ. ចាន់ ស៊ីណេត

    ដោះ​ស្រាយ​បែប​ណា​ទៅ?

    ១. បង្ហាញពីរបៀបញ៉ាំត្រឹមត្រូវ៖ បង្រៀន​កូន​ឲ្យ​ញ៉ាំ​អាហារ​សន្សឹម​ៗ ម្ដង​មួយ​ជំហាន ចាប់​តាំង​ពី​ការ​ញ៉ាំ ការ​ទំពា រហូត​ដល់​ការ​លេប​អាហារ​ចូល។

    ២. សម្អាត​ធ្មេញ៖ ម៉ាក់​ប៉ា​ក៏​ត្រូវ​បង្រៀន​កូន​ដុស​សម្អាត​ធ្មេញ​ឲ្យ​ទៀង​ទាត់​ក្នុង​មួយ​ថ្ងៃ ដើម្បី​កម្ចាត់​រាល់​កាក​សំណល់​ក្នុង​មាត់ ចៀសវាង​បញ្ហា​ធ្មេញ​កើត​ឡើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម