ខែភ្លៀង ឬរដូវវស្សាធ្វើឱ្យអាកាសធាតុប្រែប្រួលមិនទៀងដូចជា បន្តិចក្តៅ បន្តិចស្រទំ បន្តិចភ្លៀង បន្តិចត្រជាក់ បន្តិចក៏ក្តៅវិញ មានជំនន់ទឹកភ្លៀង និងទឹកដក់ជាដើមដែលជាកត្តាងាយបង្កឱ្យកុមារឈឺ ព្រោះប្រព័ន្ធការពាររាងកាយក្មេងនៅខ្សោយ។ តើជំងឺឧស្សាហ៍កើតលើកុមារនៅខែភ្លៀងមានអ្វីខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីការពារកូនពីជំងឺ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឱ្យដឹងថា ជំងឺឧស្សាហ៍កើតលើកុមារនៅរដូវវស្សារួមមាន៖
១. ជំងឺបង្កដោយមូស
ជំងឺបណ្តាលមកពីមូសខ្លាញីខាំ មានជំងឺគ្រុនឈាម និងគ្រុនឈីកដែលបង្កឱ្យមានរោគសញ្ញាដូចជាក្តៅខ្លួនមានស្នាមអុចៗក្រហមលើស្បែក ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ និងសន្លាក់ដៃជើង។ ឯជំងឺគ្រុនចាញ់បង្កឡើងដោយមូសដែកគោញីខាំ ហើយមានរោគសញ្ញាដូចជា គ្រុន រងារញាក់ បែកញើស ក្អួតចង្អោរ និងវង្វេងវង្វាន់ ឬសន្លប់ (ក្នុងករណីធ្ងន់ធ្ងរ )។
២. ជំងឺរលាកផ្លូវដង្ហើម
ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស ហើយមានជំងឺដូចជា ផ្តាសាយ ផ្តាសាយធំ រលាកច្រមុះ រលាកបំពង់ក រលាកទងសួត ហើមសួត និងរលាកសួតជាដើមដែលបណ្តាលឱ្យកុមារមានអាការៈដូចជា ក្តៅខ្លួន ហៀរសម្បោរ តឹងច្រមុះ កណ្តាស់ ឈឺក្បាល ណែនទ្រូង ឬឈឺទ្រូង ដកដង្ហើមញាប់ ក្អក ឡើងស្លេស្ម មិនឈ្លានជាដើម។
[embed-health-tool-vaccination-tool]
៣. រលាកក្រពះពោះវៀន
ជំងឺរលាកក្រពះពោះវៀនបង្កឡើងដោយវីរុស ឬបាក់តេរីដែលមាននៅក្នុងទឹក អាហារ ឬផ្ទៃវត្ថុមិនស្អាត និងធ្វើឱ្យកុមារក្អួត រាក និងក្តៅខ្លួន។
៤. រលាកថ្លើមប្រភេទ A
ជំងឺរលាកថ្លើមប្រភេទ A បង្កមកពីវីរុស និងបណ្តាលមកពីការញុំាទឹក ឬចំណីអាហារមិនមានអនាម័យ ឬឆ្អិនល្អដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ A។ អាការៈជំងឺនេះរួមមានភ្នែក និងស្បែកឡើងលឿង ឈឺពោះ ក្អួត មិនឃ្លាន រាក និងអស់កម្លាំង។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនពីជំងឺខាងលើ ម៉ាក់ប៉ាគួរ៖
– នាំកូនចាក់វ៉ាក់សាំងតាមកម្មវិធីជាតិ និងវ៉ាក់សាំងផ្តាសាយបន្ថែមបើអាច
– ឧស្សាហ៍លាងដៃខ្លួនឯង (ម៉ាក់ប៉ា) និងលាងដៃឱ្យកូន ឬប្រាប់កូនឱ្យលាងដៃឱ្យបានញឹកញាប់ជាពិសេសមុនញុំាអាហារ
– ប្រើប្រាស់ទឹកស្អាត និងចៀសវាងឱ្យកូនញុំាអាហារ ឬទឹកចម្អិនមិនបានឆ្អិនល្អ ឬមានរុយរោម
– បំបាត់ជម្រកមូសដោយរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ ឱ្យមានពន្លឺ និងខ្យល់ចេញចូល កុំឱ្យមានទឹកដក់ និងឱ្យកូនគេងក្នុងមុង
– ចៀសវាងឱ្យកូនត្រូវទឹកភ្លៀង ងូតទឹកភ្លៀង លេងទឹកដក់ ឬដើរជើងទទេរនៅក្រៅផ្ទះ
– អាចឱ្យកូនងូតទឹកក្ដៅឧណ្ហៗបើអាកាសធាតុត្រជាក់ពេក និងឱ្យកូនគេងឱ្យបានគ្រប់គ្រាន់
– ឱ្យកូនញុំាទឹកឱ្យបានគ្រប់គ្រាន់ អាហារពីគ្រប់ក្រុមអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើនព្រោះបន្លែ និងផ្លែឈើស្រស់សម្បូរទៅដោយវីតាមីន និងជាតិសរសៃ Prebiotics (ដែលជាអាហារជំនួយដល់បាក់តេរីល្អក្នុងពោះរៀនឱ្យលូតលាស់ល្អ)
– ឱ្យកូនញុំាអាហារដែលសម្បូរទៅដោយបាក់តេរីល្អ (Probiotics) ដែលមាននៅក្នុងទឹកដោះគោជូរ គីមឈី និងជ្រក់ជាដើមដែលជួយរក្សាតុល្យភាពបាក់តេរីល្អនៅក្នុងពោះរៀន និងពង្រឹងប្រព័ន្ធ ការពាររាងកាយ ព្រោះ៧០% នៃប្រព័ន្ធការពាររាងកាយយើងស្ថិតនៅក្នុងពោះវៀន
ម៉ាក់ប៉ាក៏អាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អៗ (Probiotics) ជាមួយនឹងអាហារជំនួយបាក់តេរីល្អៗ (Prebiotics) ដើម្បីឱ្យកូនមានប្រព័ន្ធការពាររឹងមុំាដែលអាចប្រឆាំងនឹងបាក់តេរីអាក្រក់ ឬវីរុស និងអាចចៀសផុតពីជំងឺនានា។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
- អាហារល្អសម្រាប់សុខភាពក្រពះ-ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
ចំណុចសំខាន់
- ជំងឺគ្រុនឈាម គ្រុនឈីក និងគ្រុនចាញ់
- ជំងឺរលាកផ្លូវដង្ហើម
- ជំងឺរលាកក្រពះពោះវៀន
- ជំងឺរលាកថ្លើមប្រភេទ A
- នាំកូនចាក់វ៉ាក់សាំង
- អនាម័យសុខភាពខ្ពស់
- ប្រើប្រាស់ទឹកស្អាត
- កម្ចាត់ជម្រកមូស និងឱ្យកូនគេងក្នុងមុង
- ឱ្យកូនញុំាអាហារល្អចំពោះសុខភាព
- ឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS បន្ថែមពីរបបអាហារដើម្បីកូនមានសុខភាពពោះវៀនល្អ និងមានប្រព័ន្ធភាពសុំារឹងមុំា