backup og meta

ម្សៅលាបទារក និងកុមារផ្ទុកសារធាតុអាសបេស្ដុស បង្កគ្រោះថ្នាក់អ្វីខ្លះ?

ម្សៅលាបទារក និងកុមារផ្ទុកសារធាតុអាសបេស្ដុស បង្កគ្រោះថ្នាក់អ្វីខ្លះ?

ផលិតផលម្សៅលាបទារក និង​កុមារ ១២ប្រភេទ រក​ឃើញ​ថាមានផ្ទុកសារធាតុគ្រោះថ្នាក់ អាសបេស្ដុស (Asbestos) នេះ​បើ​តាម​ការបញ្ជាក់​របស់ អគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ផលិតផលនាំចូលទាំងនោះផលិតដោយក្រុមហ៊ុនចំនួន៥ និង នាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ឆ្លងកាត់ការយកសំណាកគំរូពិសោធន៍ស្វែងរកសារធាតុពុលដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ ពិសេសទារក និង​កុមារ ក.ប.ប បង្ហាញថា ផលិតផលជំនួន១២មុខជាប្រភេទម្សៅលាបទារក និង កុមារ មានផ្ទុកសារធាតុ អា​សបេស្ដុស ជាធាតុអាចបង្កគ្រោះថ្នាក់កើតជំងឺមហារីកចំពោះអ្នកប្រើប្រាស់។

ក.ប.ប បានបញ្ជាក់ទៀតថា សារធាតុនេះគឺមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងវិស័យ គ្រឿងសម្អាងជាដាច់ខាតព្រោះបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ពិសេសបង្កឲ្យកើតជាជំងឺមហារីកបាន។ មកទល់ពេលនេះរដ្ឋា​ភិបាលបានសម្រេចចាត់វិធានការ តម្រូវឲ្យក្រុមហ៊ុន ប្រមូលផលិតផលទាំងនេះពីផ្សារមកវិញ និងផ្អាកដំណើរការក្រុមហ៊ុនបណ្ដោះអាសន្ន នឹងរង់ចាំការសម្រេចបន្ដទៀត។

តើសារធាតុអាសបេស្ដុសជាអ្វី?

អាសបេស្ដុស គឺជាសារធាតុរ៉ែចម្រុះដែលបង្កើតឡើងពីធម្មជាតិ វាមានរាងជាសរសៃតូចៗល្អិត ស្វិត រឹងមាំ អាចធន់នឹង កម្ដៅ ពន្លឺ ការកកិត និងមិនចម្លងអគ្គិសនី។ វាមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យដូចជា គ្រឿងសំណង់ យានយន្ដ ជ័រប្លាស្ទិក និងផលិតផលផ្សេងជាច្រើនទៀត ដែលបង្ហាញពីភាពរឹងមាំជាប់ធន់។ ប៉ុន្ដែចំណុចមិនល្អរបស់វា អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា រលាកដុំសាច់ និងឈានដល់កើតជំងឺមហារីក។

តើសារធាតុនេះបង្កគ្រោះថ្នាក់អ្វីខ្លះដល់សុខភាព?

អាសបេស្ដុសគឺជាសារធាតុសរសៃតូចៗល្អិតអាចភាយក្នុងបរិយាកាសបាន។ នៅពេលដែលយើង បានស្រូបវាចូលទៅក្នុងប្រព័ន្ធផ្លូវដង្ហើម ចូលសួត សារធាតុទាំងនោះនឹងមិនរលាយនោះទេ វាអាចរក្សាកំហាប់អស់រយៈពេលយូរហើយ​វិវត្ដទៅជា ការរលាក បង្កជាជំងឹហារីក និងអាចបំផ្លាញ់ហ្សែនផងដែរ។ វាងាយបង្កគ្រោះថ្នាក់សម្រាប់កុមារ និង មនុស្សចាស់ ដែលប្រឈមនឹងការប៉ះផ្ទាល់ជាមួយសារធាតុនេះ។

លាបម្សៅ

ហេតុអ្វីកុមារងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងពីការប៉ះពាល់សារធាតុនេះ?

ជាក់ស្ដែងណាស់ សុខភាពប្រព័ន្ធផ្លូវដង្ហើមកុមារស្ថិតក្នុងដំណាក់កាល នៃការលូតលាស់កោសិកា ទំហំសួត​មិនសូធំ មិនសូវស៊ាំដូចដូចមនុស្សពេញពេញវ័យ។ កុមារមានសន្ទុះនៃការដកដង្ហើមខ្លី ហើយញាប់ ការណ៍នេះអាចធ្វើឲ្យពួកគេងាយនឹង​ស្រូប​យកសារធាតុ​អាសបេស្ដុសច្រើន។ កុមារងាយនឹងប្រឈមការកើតជំងឺមហារីកសួតឈ្មោះថា Peritoneal mesothelioma ជំងឺនេះបង្កឡើងដោយការស្រូបសារធាតុ អាសបេស្ដុសនេះឯង។

តើសារធាតុនេះមានប្រភពមកពីណា?

ថ្វីដ្បិតទីផ្សារផលិតផលប្រើប្រាស់សារធាតុនេះមានច្រើនប្រទេស ប៉ុន្ដែវត្ថុធាតុដើមសំខាន់ គឺមានប្រទេសចំនួន៣បាននាំចេញ នោះគឺ ប្រទេសរុស្ស៊ី ចិន និង​កាហ្សាស្ថាន សម្រាប់​ទី​ផ្សារពិភពលោក។

អត្ថបទគួរអាន៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Talcum Powder and Cancer

https://www.cancer.org/cancer/risk-prevention/chemicals/talcum-powder-and-cancer.html

Asbestos in commercial cosmetic talcum powder as a cause of mesothelioma in women

https://www.ncbi.nlm.nih.gov/pmc/articles/PMC4164883/

Cosmetics companies face major concern over asbestos contamination of talc

https://www.ewg.org/news-insights/news/2023/05/cosmetics-companies-face-major-concern-over-asbestos-contamination-talc

កំណែ​ប្រែបច្ចុប្បន្ន

25/05/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗថ្មីថ្មោងដឹងអត់ថា ទារកទើបកើត អាចងូតទឹកលើកដំបូងនៅ​ពេល​ណា?

អូមីក្រុងកើតលើទារកមានរោគសញ្ញាអ្វីខ្លះ? គួរការពារបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 25, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម