backup og meta

គន្លឹះទាំង៥ជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 06, 2023

    គន្លឹះទាំង៥ជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង

    ចូល​ដល់​រដូវ​ភ្លៀង​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​​លើ​សុខភាព​របស់​កូនៗ ពីព្រោះ​ក្មេង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ គ្រុន​ក្តៅ និង​ជំងឺ​បំពង់​ក​ជា​ដើម។ ហេតុ​នេះ​ហើយ​ ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។

    គន្លឹះ​ទាំង​៥​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ

    ១. ឲ្យ​កូន​ញ៉ាំ​របប​អាហារ​ល្អៗ

    ក្មេង​ៗ​តែង​គិត​ថា អាហារ​សុខភាព​មិន​សូវ​ឆ្ងាញ់​ប៉ុន្មាន​ទេ ប៉ុន្តែ​​ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​គំនិត​របស់​កូន​ ដោយ​សាកល្បង​រូបមន្ត​ធ្វើ​ម្ហូប​ថ្មី​ៗ និង​​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​ល្អៗ។ មួយ​វិញ​ទៀត គួរ​ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ដោយ​ជំនួស​មក​វិញ​នូវ​ពពួក​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។

    ២. ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ

    ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កាត់បន្ថយ​ម៉ោង​លេង​ទូរស័ព្ទ ឬ iPad។

    ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់

    បែបបទ​រស់នៅ​ល្អ គឺ​ត្រូវ​រួម​បញ្ចូល​នូវ​ការ​គេង​គ្រប់គ្រាន់ និង​ស្កប់ស្កល់។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ចូល​គេង​ឲ្យ​ទៀង​ម៉ោង និង​ជៀសវាង​ប្រើប្រាស់​ទូរស័ព្ទ​​ដៃ​នៅ​កៀក​នឹង​ម៉ោង​គេង។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. រក្សា​អនាម័យ​ល្អ

    ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​ និង​ការ​រាលដាល​នៃ​ជំងឺ​ឆ្លង​ផ្សេងៗ។ អ៊ីចឹង​ហើយ​ ​ប៉ា​ម៉ាក់​ចាំបាច់​ឲ្យ​កូន​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ជា​ពិសេស​នៅ​មុន​ពេល​ញ៉ាំ​អាហារ ក្រោយ​ចេញ​ពី​បន្ទប់​ទឹក​ ក្រោយ​ប៉ះពាល់​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ក្រោយ​លេង​នៅ​ខាង​ក្រៅ ក្រោយ​ក្អក ឬ​កណ្ដាស់​ជា​ដើម។

    ៥. ការ​ចាក់​ថ្នាំ​បង្ការ

    ពិត​ណាស់​ ការពារ​ប្រសើរ​ជាង​ព្យាបាល។ ដូច​នេះ យើង​គួរ​ឲ្យ​កូន​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ដែល​ចាំបាច់​ទៅ​តាម​អាយុ​របស់​ក្មេង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម