ដ្បិតតែក្នុងខែភ្លៀងអាកាសធាតុត្រជាក់ក៏ពិតមែន ប៉ុន្តែវាធ្វើឲ្យមានទឹកដក់ អាចបង្កជាជំងឺផ្សេងៗបាន ពិសេសងាយឆ្លងទៅកូនតូចៗ ព្រោះអាអូនមានប្រព័ន្ធភាពស៊ាំខ្ចីនៅឡើយ។ តាមវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ពេលអាកាសធាតុមានភ្លៀងធ្លាក់ ក្មេងតូចៗភាគច្រើនតែងប្រឈមនឹងកើតជំងឺរដូវភ្លៀងដូចជា៖
១. ជំងឺគ្រុនចាញ់ – គ្រុនចាញ់បង្កឡើងដោយមូសដែកគោលញីខាំពីមនុស្សឈឺ រួចបន្តទៅខាំមនុស្សជា។ មូសដែកគោលញីភាគច្រើនរស់នៅតំបន់ព្រៃភ្នំ។ រោគសញ្ញាជំងឺគ្រុនចាញ់មាន គ្រុន រងាញាក់ បែកញើស ក្អួតចង្អោរ ដំណាក់កាលធ្ងន់ធ្ងរ អាចវង្វេងវង្វាន់ ឬសន្លប់។
២. ជំងឺគ្រុនឈាម – គ្រុនឈាមកើតឡើងលើមនុស្សទាំងក្មេងទាំងចាស់។ ភ្នាក់ងារចម្លងជំងឺរដូវភ្លៀងនេះគឺមូសខ្លាញី ដែលខាំនៅពេលថ្ងៃ។ រោគសញ្ញាជំងឺគ្រុនឈាមមានក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្នុងភ្នែក ល្ហិតល្ហៃ ចេញកន្ទួលក្រហមលើស្បែក ក្អួត រាក ក្អក ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចឈឺពោះខ្លាំង ចេញជាំកន្ទួលលើស្បែក ក្អួត ឬបត់ជើងធំមានឈាម ឈាមច្រមុះ និងប្រកាច់។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៣. ជំងឺគ្រុនឈីក – ដូចគ្នានឹងជំងឺគ្រុនឈាមដែរ គ្រុនឈីកកើតលើមនុស្សគ្រប់វ័យ និងបង្កឡើងដោយមូសខ្លាញីខាំ ពិសេសនៅពេលថ្ងៃ។ រោគសញ្ញាមានដូចជា គ្រុនក្ដៅ ឈឺសន្លាក់ឆ្អឹង មានស្នាមកន្ទួលក្រហមលើស្បែក។
៤. អាសន្នរោគ – ទោះបីមិនមែនជាជំងឺបង្កឡើងដោយមូសក៏ដោយតែវាអាចបណ្ដាលអ្នកឈឺស្លាប់បាន ហើយជាធម្មតាវាឆ្លងទៅលើមនុស្សដែលចូលចិត្តញ៉ាំអាហារខាងក្រៅ ឬអាហារគ្មានអនាម័យក្នុងរដូវភ្លៀង។ ជំងឺរដូវភ្លៀងមួយនេះ មានរោគសញ្ញាដូចជារាករូសញឹកញាប់ និងខ្សោះជាតិទឹកក្នុងរាងកាយ។
៥. ជំងឺគ្រុនពោះវៀន – ជំងឺគ្រុនពោះវៀន ជាជំងឺឆ្លងតាមរយៈបាក់តេរី ហើយភាគច្រើនកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឬប្រទេសដែលមានអនាម័យមិនល្អ។ ចំពោះជំងឺនេះ ប្រសិនបើកើតលើក្មេង វាអាចមានសភាពធ្ងន់ ឬអាចបណ្ដាលឲ្យអាអូនស្លាប់បាន បើមិនព្យាបាលត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?
[embed-health-tool-vaccination-tool]