ប្រតិកម្មឡើងរោលរមាស់សំដៅលើការប្រើថ្នាំផ្សះ ឬអាម៉ុកស៊ីស៊ីលីន។ ប៉ុន្តែ “Hello គ្រូពេទ្យ” លើកយកតែបញ្ហា អាម៉ុកស៊ីស៊ីលីន មកបកស្រាយ ព្រោះថ្នាំនេះអាចឲ្យឡើងរមាស់ជាងថ្នាំផ្សះផ្សេងៗទៀត។ បើកូនរមាស់ដោយថ្នាំនេះ តើគួរជួយកូនយ៉ាងម៉េច?
១- អាម៉ុកស៊ីស៊ីលីន (Amoxicillin rash)
ជាទូទៅរមាស់រោល កើតមានដោយសារប្រើថ្នាំផ្សះ (Antibiotics)។ អាម៉ុកស៊ីស៊ីលីន ជាប្រភេទថ្នាំផ្សះ ដែលអាចធ្វើឲ្យរមាស់រោល ជាងថ្នាំផ្សះផ្សេងៗ។ អាម៉ុកស៊ីស៊ីលីន និងអំពីស៊ីលីន ជាក្រុមថ្នាំប៉េនីស៊ីលីន ដែលអាចមានប្រតិកម្មច្រើន។
២- បញ្ហាអាម៉ុកស៊ីស៊ីលីន
– រមាស់រោល ដោយសារអាម៉ុកស៊ីស៊ីលីន ច្រើនកើតលើស្រីៗជាងប្រុសៗ ឬក្មេងស្រីជាងក្មេងប្រុស
– អ្នកមានជំងឺ Mononucleosis (ជំងឺមួយប្រភេទបង្កដោយ Epstein-Barr virus) និង Leukemia lymphatic ( មហារីកឈាមមួយប្រភេទ ដែលខួរឆ្អឹងបង្កើតកោសិកាឈាម ស ឡាំហ្វូស៊ីត (Lymphocyte) ) ច្រើនងាយមានរមាស់រោលដោយសារ អាម៉ុកស៊ីស៊ីលីន ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៣- វិធីព្យាបាល
កន្ទាលត្រអាក និងរមាស់រោល បណ្ដាលពីអាម៉ុកស៊ីស៊ីលីន អាចព្យាបាលដោយថ្នាំដែលមិន ចាំបាច់វេជ្ជបញ្ជា គឺថ្នាំ Benadryl មកប្រើតាមកម្រិតថ្នាំសម្រាប់ក្មេង។
ឈប់ឲ្យថ្នាំផ្សះកូនញ៉ាំ ហើយត្រូវទៅពេទ្យ បើប្រតិកម្មខ្លាំង ឈានដល់អាលែកហ្ស៊ី។ រមាស់រោល នេះមិនអាចទាយទុកមុនទេ ពេលខ្លះវាមិនមានអ្វីធ្ងន់ ហើយពេលខ្លះមានសញ្ញាព្រមានពីការប្រឆាំង ជាមួយប្រព័ន្ធភាពស៊ាំ ។
៤- ពេលណាគួរទៅពេទ្យ?
រមាស់រោល ដោយសារអាម៉ុកស៊ីស៊ីលីន នឹងបាត់ដោយខ្លួនឯង បន្ទាប់ពីឈប់ឲ្យកូនញ៉ាំថ្នាំផ្សះ ឬពេលជាតិថ្នាំសាបអស់។ បើនៅតែរមាស់ អាចសួរពេទ្យរកក្រែម Steroid លាប ឬមាន ដំណោះស្រាយផ្សេង។
៥- រមាស់រោលដោយអាម៉ុកស៊ីស៊ីលីនគ្រោះថា្នក់អត់?
ការរលាកមិនគ្រោះថ្នាក់ទេ ប៉ុន្តែបើរមាស់ដោយសារអាលែកហ្ស៊ី ទើបគួរឲ្យព្រួយបារម្ភ ព្រោះបើកូន អាលែកហ្ស៊ី ខ្លាំងប៉ុនណា គ្រោះថ្នាក់អាចខ្លាំងប៉ុណ្ណោះដែរ។ តែបើនៅបន្ដឲ្យកូនញ៉ាំថ្នាំផ្សះពេល កំពុងរមាស់រោល គេអាចឈានដល់ Analphylactic
Shock ជាអាលែកហ្ស៊ីធ្ងន់ធ្ងរ អាចធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតបាន។
៦- វិធីបង្ការ
សំខាន់បំផុតត្រូវប្រាប់ពេទ្យពីថ្នាំដែលឲ្យកូនលេបមុនអាលែកហ្ស៊ី និងបញ្ជាក់់ឲ្យច្បាស់ពីរបៀប ប្រតិកម្ម ដើម្បីពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំផ្សេងជំនួសវិញ។
[embed-health-tool-child-growth-chart]
៧- ដំណោះស្រាយបើឡើងរមាស់ដោយអាម៉ុកស៊ីស៊ីលីន
ខាងក្រោមនេះ ជាវិធីសាស្ត្រខ្លះៗ ដើម្បីជួយឲ្យកូនធូរស្បើយ៖
– ផឹកទឹកឲ្យច្រើន ព្រោះទឹកជាជម្រើសល្អបំផុត អាចជួយឲ្យកូនឆាប់សាបជាតិថ្នាំក្នុងខ្លួន និងអាចជួយ បំបាត់រមាស់រោល។
– ងូតទឹកលាយសារធាតុពពួកអង្ករស្រូវសាលី (Oatmeal bath) ដែលមានតាមផ្សារទំនើប និងឱសថស្ថាន ឬយើងអាចធ្វើខ្លួនឯងបាន ដោយលាយសារធាតុស្រូវ សាលីមួយពែងជាមួយទឹកក្តៅឧណ្ហៗ។ ឲ្យកូនត្រាំប្រហែល ១៥-៣០នាទី ដើម្បីកម្ចាត់អារម្មណ៍មិនស្រួល។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ