ប៉ាម៉ាក់មានដែលសម្គាល់ខ្លួនឯងទេ ថាមានធ្លាប់ដាក់សម្ពាធលើកូន ថាត្រូវតែរៀនឲ្យពូកែ យកឈ្នះមិត្តរួមថ្នាក់ ឬត្រូវបានលេខ១ ជានិច្ចរាល់ពេលប្រឡងម្ដងៗ? បើប៉ាម៉ាក់យើងធ្លាប់មាន ឬក៏មានគំនិតបែបនេះគួរតែកែតម្រូវឡើងវិញខ្លះៗហើយ។ ហេតុអ្វី?
ប៉ាម៉ាក់ដឹងទេ ការដាក់សម្ពាធឲ្យអូនៗរៀនបានលេខល្អជានិច្ច ឬធ្វើអ្វីៗត្រូវតែល្អលើសគេ គឺមិនបានជួយកូនឲ្យជោគជ័យប៉ុន្មាននោះទេ តែបែរជាធ្វើឲ្យកូនយើងមានសម្ពាធផ្លូវចិត្តទៅវិញ។
ក្មេងៗដែលរងសម្ពាធបែបនេះពីប៉ាម៉ាក់នឹងធ្វើឲ្យពួកគេប្រឈមខ្ពស់នឹងការកើតស្រ្តេស ឬក៏ធ្វើឲ្យសុខភាពផ្លូវចិត្តរងផលអវិជ្ជមានណាមួយមិនខាន។ រឿងនេះគឺពិតជាអាចកើតមានចំពោះកូនយើងមែន បើប៉ាម៉ាក់ឲ្យតម្លៃខ្លាំងលើពិន្ទុក្នុងថ្នាក់ ជាជាងអ្វីដែលកូនចង់បាន ក្ដីសន្ដោសឲ្យគ្នា និងទំនាក់ទំនងក្នុងសង្គម ជាដើម។
ការសិក្សាបានរកឃើញថាកូនៗដែលមានប៉ាម៉ាក់ដាក់សម្ពាធដាច់ខាតឲ្យរៀនបានលេខល្អ ពិន្ទុល្អ ជាជាងការចេះយោគយល់ គោរពរាប់អានអ្នកដទៃ គឺច្រើនមានបញ្ហាសុខភាពផ្លូវចិត្តដូចជាថប់បារម្ភ បាក់ទឹកចិត្ត ឬពេលខ្លះធ្វើឲ្យកូនៗទាំងនោះមានបញ្ហាអាកប្បកិរិយាទៀតផង និងនាំឲ្យពួកគេរៀនខ្សោយទៅវិញក៏មាន។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
បើអ៊ីចឹងតើប៉ាម៉ាក់គួរធ្វើបែបណា?
ប៉ាម៉ាក់ត្រូវចាំថា ការធ្វើឲ្យកូនយល់ពីអ្វីដែលប៉ាម៉ាក់ចង់បានពីកូនគឺមានឥទ្ធិពលខ្លាំងណាស់លើភាពជោគជ័យរបស់កូននៅពេលធំឡើង។ ពេលកូនយើងចាប់ចូលរៀនថ្នាក់មធ្យមសិក្សា ពួកគេនឹងមានការប្រែប្រួលច្រើន ដែលការប្រែប្រួលនេះនឹងកំណត់ពីអ្វីគេចង់បាន និងអ្វីពួកគេគិតចំពោះពិភពជុំវិញខ្លួន។ ក្នុងដំណាក់កាលនេះ បើប៉ាក់ម៉ាក់ដាក់សម្ពាធខ្លាំង ឬជួយលើកទឹកចិត្តកូនតាមគម្រូណាមួយនោះ គឺមានឥទ្ធិពលខ្លាំងណាស់ដល់កូន។
វាមិនមែនជារឿងខុសទេដែលប៉ាម៉ាក់គ្រប់រូបតែងចង់ឃើញកូនរៀនពូកែ និងខំធ្វើអ្វីមួយបានល្អអស់ពីសមត្ថភាពនោះ។ អ្វីដែលជាបញ្ហាគឺថាប៉ាម៉ាក់ជំរុញកូនពេក ចង់ឲ្យកូនឈ្នះពេក ឬចង់ឲ្យកូនធ្វើអ្វីៗគឺត្រូវតែល្អទាំងអស់។ ជំនួសឲ្យការធ្វើបែបនេះ ប៉ាម៉ាក់គួរលើកទឹកចិត្តកូន គាំទ្រកូននូវអ្វីដែលគេពេញចិត្តធ្វើទៅតាមទេពកោសល្យ និងលទ្ធភាពអាចទៅរួច។ ដូចនេះហើយ ការលើកទឹកចិត្តកូនឲ្យបញ្ចេញសមត្ថភាពគឺជារឿងល្អ ហើយប៉ាម៉ាក់ចាំជួយផ្ដល់ជាយោបល់ និងណែនាំខ្លះៗ។
[embed-health-tool-vaccination-tool]
ប៉ាម៉ាក់ត្រូវចាំថា ទោះបីជាប៉ាម៉ាក់ជាមនុស្សពូកែរកស៊ី អ្នកធ្វើការបានចំណូលច្រើន តែយើងមិនអាចយកជោគជ័យរបស់យើងមកអួតប្រាប់កូន ហើយតម្រូវឲ្យកូនធ្វើតាមឲ្យខាងតែបាននោះទេ។ ផ្ទុយមកវិញ ការធ្វើជាគម្រូ និងសកម្មភាពរបស់ប៉ាម៉ាក់ទៅវិញទេ ដែលកូនអាចចង់ធ្វើតាមបាន ហើយយើងត្រូវចាំជួយពេលកូនជួបបញ្ហា និងប្រាប់គេឲ្យមានមោទនភាពលើអ្វីដែលគេខំធ្វើ។
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ទម្លាប់ឲ្យកូនអង្គុយបត់កង្កែប ប្រយ័ត្នប៉ះពាល់ឆ្អឹងអាអូនធ្ងន់ធ្ងរ
- ក្មេងខ្សោយបញ្ញាក្រោយពេលកើត អាចមកពីមូលហេតុសំខាន់ប៉ុន្មាននេះ
- កូនកើតមកមានជំងឺ Down syndrome មកពីមូលហេតុអី? មានវិធីការពារទេ?ប៉ាម៉ាក់ចូលចិត្តលេងទូរសព្ទនៅផ្ទះ អាចនាំឲ្យបាត់ទំនាក់ទំនងល្អជាមួយកូនៗ
- កាយវិការ៤ប្រភេទ ម៉ាក់ប៉ាគួរតែប្រុងប្រយ័ត្នចំពោះកូនតូច
- ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់