សេរ៉ូមប្រៃជាមធ្យោបាយល្អមួយ បំបាត់អាការៈតឹងច្រមុះដែលបណ្ដាលមកពីឈឺផ្ដាសាយ ឬឆ្លងមេរោគប្រព័ន្ធផ្លូវដង្ហើម។ សេរ៉ូមប្រៃជួយបំបាត់សំបោរដែលកកនៅក្នុងច្រមុះ ធ្វើឲ្យយើងអាចដកដង្ហើមបានស្រួលជាងមុន។ ម៉ាក់ប៉ាមួយចំនួនឲ្យតែពេលកូនតូចៗតឹងច្រមុះ និយមប្រើសេរ៉ូមប្រៃ ចុះបើទារកទើបតែតឹងច្រមុះវិញ យើងអាចបន្តក់សេរ៉ូមប្រៃឲ្យកូនដែរ ឬអត់?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យដឹងថា ជារឿយៗ សេរ៉ូមប្រៃត្រូវបានណែនាំឲ្យប្រើបានចំពោះមនុស្សគ្រប់វ័យ ដោយសារវាគ្មានផ្ទុកសារធាតុថ្នាំអីដែលអាចប៉ះពាល់ទេ។ ចំពោះគ្រូពេទ្យក្មេងភាគច្រើន ណែនាំថា យើងអាចប្រើសេរ៉ូមប្រៃនៅលើទារកទើបកើតបានពេលដែលអាអូនតឹងច្រមុះ ពិបាកដកដង្ហើម។
ប៉ុន្តែ បើកូនកេកកុក មិនព្រមឲ្យដាក់អ្វីចូលច្រមុះ លើកដៃលើកជើងពេញនឹង ច្បាស់ណាស់ថា ចង់បន្តក់សេរ៉ូមប្រៃឲ្យកូនគឺមិនមែនជារឿងងាយស្រួលទេ។ ហេតុនេះ ម៉ាក់ប៉ាគួរដឹងពីតិចនិកខ្លះៗ ដើម្បីងាយស្រួលដល់ការបន្តក់សេរ៉ូមប្រៃចូលច្រមុះកូនរូមមាន៖
១. រកមនុស្សមកជួយកាន់កូន បើអាអូនរើចុះរើឡើង ពិបាកបន្តក់សេរ៉ូមប្រៃ
២. បន្តក់សេរ៉ូមប្រៃមុនម៉ោងកូនម៉ឹម និងមុនចូលគេង
៣. ប្រើកំណាត់ ឬសម្លីជ្រលក់ទឹកក្ដៅឧណ្ហៗជូតសម្អាតសម្បោរស្ងួត ស្អិតចេញពីច្រមុះ
៤. បើប្រើស៊ឺរាំងបាញ់សេរ៉ូមប្រៃចូលច្រមុះកូន ត្រូវលាងសម្លាប់មេរោគឲ្យបានស្អាត
៥. តាមដានការដកដង្ហើមកូន បើកូននៅតែពិបាកដកដង្ហើមទៀត គូរនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យ
[embed-health-tool-vaccination-tool]
គុណប្រយោជន៍របស់សេរ៉ូមប្រៃមិនមែនមានត្រឹមតែជួយបំបាត់អាការៈតឹងច្រមុះទេ យើងអាចយកវាទៅប្រើបាននៅពេលដែលទារកមានបញ្ហារលាកកញ្ចក់ភ្នែក ពេលសត្វចូលត្រចៀក និងលាងសម្អាត របួសដែលដាច់រលាត់មុននឹងលាបថ្នាំ ហើយ និងប្រើក្នុងការជ្រលក់កំណាត់រុំដើម្បីរុំរបួសប្រភេទនោះផងដែរ ដើម្បីឲ្យរបួសឆាប់ជាសះ។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?