backup og meta

ក្មេងរលាកភ្លើង ឬទឹកក្តៅ ប៉ាម៉ាក់ត្រូវធ្វើបែបណា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងរលាកភ្លើង ឬទឹកក្តៅ ប៉ាម៉ាក់ត្រូវធ្វើបែបណា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារ​តូច​ៗ​ដែល​កំពុង​ពេញ​លូតលាស់​ និង​អភិវឌ្ឍន៍​​​អាច​ប្រឈម​នឹង​ការ​​រងរបួស​ផ្សេង​ៗ ដូច​ជា​ដួល ឬ​​រលាក​​ស្បែក​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​កូន​ប្រឈម​នឹង​បញ្ហា​រលាក​ស្បែក​ដោយ​ភ្លើង ឬ​ទឹក​ក្តៅ តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​ល្អ?

វិធីសាស្ត្រ​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រលាក​​ភ្លើង ឬ​ទឹក​ក្តៅ

  • ឆាប់​យក​កូន​ចេញ​ពី​​ប្រភព​នៃ​ការ​រលាក​ឲ្យ​បាន​លឿន​បំផុត
  • បើក​​ទឹក​រ៉ូប៊ីណេ​ត្រជាក់​ឲ្យ​ហូរ​តិចៗ​​​លើ​​ស្បែក​ដែល​រលាក​ យ៉ាង​ហោច​ណាស់​​ឲ្យ​បាន​១០​ ទៅ​២០​នាទី
  • ​ជៀសវាង​ផ្លុំ​នៅ​បរិវេណ​ដែល​រលាក​ ពីព្រោះ​របួស​ងាយ​នឹង​ឆ្លង​មេរោគ
  • ដោះ​សំលៀកបំពាក់​រឹប​តឹង​ដែល​នៅ​ជិត​បរិវេណ​ដែល​រលាក​ មុន​ពេល​ដែល​បរិវេណ​នោះ​ចាប់ផ្តើម​ហើម​ ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​ត្រូវ​ដោះ​សំលៀក​បំពាក់ ជាប់​ស្បែក​ដែល​រលាក​ឡើយ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ?

ក្នុង​ករណី​ដែល​កូន​រលាក​ស្បែក​ដោយ​កម្តៅ​ ឬ​មាន​ពង​បែក​ទំហំ​ធំ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ជ្រើសរើស​ក្រែម​លាប​ស្បែក​ដែល​ស័ក្តិសម ឬទទួល​​​ការព្យាបាល និង​ថែទាំ​ដ៏​ត្រឹមត្រូវ។ ប៉ុន្តែ បើ​​កូន​​ចេញ​រោគសញ្ញា​​នៃ​ការ​ឆ្លង​មេរោគ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ម្តង​ទៀត។

រលាកស្បែក២

[embed-health-tool-child-growth-chart]

រោគសញ្ញា​​នៃ​ការ​ឆ្លង​មេរោគ

  • ឈឺ​ចាប់​កាន់​តែ​ខ្លាំង
  • ហើម​ និង​ក្រហម
  • មាន​ខ្ទុះ និង​ក្លិន
  • ហើម​កូន​កណ្តុរ
  • គ្រុន​ក្តៅ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Burn Prevention: Infant and Toddler

https://www.nationwidechildrens.org/family-resources-education/health-wellness-and-safety-resources/helping-hands/burn-prevention-infant-and-toddler

Burn safety: Protect your child from burns

https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/child-safety/art-20044027

Burns – prevention and first aid

https://www.rch.org.au/kidsinfo/fact_sheets/Burns_prevention_and_first_aid/

កំណែ​ប្រែបច្ចុប្បន្ន

06/12/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

គន្លឹះងាយៗជួយឲ្យកូនមានការចងចាំល្អ ព្រមទាំងរៀនសូត្រពូកែ

ក្មេងជំទង់ក៏អាចមានស្នាមជ្រីវជ្រួញដែរ បើប្រឈមនឹងកត្តាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម