បញ្ហាជើងកែក ត្រូវបានចាត់ទុកថាជាការលូតលាត់ធម្មតាលើទារក និងកុមារតូចៗ។ ជាទូទៅ បញ្ហាជើងកែកនេះមិនបង្កជាការឈឺចាប់ ឬមិនស្រួលខ្លួន ឬក៏ប៉ះពាល់ដល់សមត្ថភាពដើរ ឬរត់លេងរបស់អាអូនឡើយ ហើយច្រើនតែកើតឡើងនៅចន្លោះអាយុ ១៨ ខែ ដល់ ២៤ ខែ។ ប៉ុន្តែ ក្នុងករណីកម្រខ្លះ វាក៏អាចជាសញ្ញានៃវិបត្តិការលូតលាស់ផងដែរ។
តើជើង និងជង្គង់របស់កុមារលូតលាស់យ៉ាងម៉េច?
- បញ្ហាជើងកែកចំពោះទារក៖ ច្រើនកើតឡើងនៅចន្លោះពេលដែលអាអូនទើបកើត និងអាយុ ២៤ ខែ។
- កុមារតូចៗ៖ ចន្លោះអាយុប្រហែល ២៤ ខែ ដល់ ៣៦ ខែ ជើងអាអូនអាចត្រលប់មកដូចធម្មតាវិញ
- នៅពេលដែលកុមារលូតលាស់ ជើងរបស់ក្មេងអាចនឹងវិលមកត្រង់បន្តិចម្តងៗ។ ត្រឹមអាយុ ៧ ឆ្នាំ ដល់ ៨ ឆ្នាំ ឬជិតចូលវ័យជំទង់ ការដើររបស់កុមារអាចនឹងត្រលប់មកធម្មតាវិញ ឬស្ទើរតែដូចធម្មតាទាំងស្រុង។
តើប៉ាម៉ាក់គួរបារម្ភអត់ បើកូនកើតមកមានបញ្ហាជើងកែក?
ក្នុងករណីដែលកុមារមានជើងកែក ហើយអមជាមួយនឹងរោគសញ្ញាខាងក្រោម ប៉ាម៉ាក់គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអាចជាសញ្ញានៃស្ថានភាពសុខភាពធ្ងន់ធ្ងរ៖
- ជើងកែកដែលកាន់តែធ្ងន់ធ្ងរទៅ ក្រោយអាយុ ២ ឆ្នាំ
- ជើងមិនស្មើនៅពេលដើរ
- ឈឺចាប់ត្រង់ជង្គង់ ឬត្រគាក។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ជើងកែកកើតឡើងបណ្តាលមកពីមូលហេតុអ្វី?
បញ្ហាជើងកែកចាប់ផ្តើមវិវត្តននៅរយៈពេល ១ ឆ្នាំដំបូងនៃជីវិតកុមារ ដែលជាផ្នែកមួយនៃការលូតលាស់តាមធម្មជាតិ ដោយមិនមានមូលហេតុជាក់លាក់ណាមួយឡើយ។ ទារកខ្លះកើតមក មានបញ្ហាជើងកែកស្រាប់ ដែលនេះអាចមកពីនៅពេលទារកលូតលាស់ក្នុងផ្ទៃ ស្បូនរបស់ម្តាយមានសភាពតឹងណែនពេក ធ្វើឱ្យឆ្អឹងជើងអាអូនទៅជាកែក។ យ៉ាងណាមិញ ក្មេងដែលមានបញ្ហាជើងកែក អាចវិលត្រលប់មកត្រង់វិញបាន នៅពេលដែលអាអូនលូតលាស់ និងកាន់តែធំបន្តិច។
[embed-health-tool-baby-poop-tool]
ប៉ុន្តែ នៅក្នុងលក្ខខណ្ឌមួយចំនួន ដូចជាវិបត្តិមេតាប៉ូលីស និងភាពមិនប្រក្រតីនៃឆ្អឹង ក៏អាចបណ្តាលឱ្យជើងអាអូនទៅជាកែកបានដែរ។
ទោះជាយ៉ាងនេះក្តី ប្រសិនបើជើងកុមារមិនវិលត្រលប់មកត្រង់វិញដោយខ្លួនឯង ឬជើងអាអូននៅតែបន្តកែកទៅៗ ក្រោយអាយុ ២ ឆ្នាំ គ្រូពេទ្យអាចណែនាំឱ្យប៉ាម៉ាក់ពិចារណាលើការដាក់រណបតម្រង់ ឬធ្វើការវះកាត់ ដើម្បីឱ្យជើងកូនវិលត្រលប់មកសភាពត្រង់ល្អវិញ។
ចំណុចសំខាន់

អត្ថបទគួរអាន៖
- វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?
- កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ