backup og meta

ម៉ាក់ប៉ាទម្លាប់បញ្ចុកបាយកូនរហូតដល់ធំ ល្អទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 18, 2019

    ម៉ាក់ប៉ាទម្លាប់បញ្ចុកបាយកូនរហូតដល់ធំ ល្អទេ?

    ម៉ាក់ប៉ា​ខ្លះ ​សង្កេត​ឃើញ​ថា​កូនចេះ​ចាប់ផ្ដើម​យក​ដៃ​ទៅ​ទាញ ឬ​ចាប់​ចំណី​មក​ដាក់​ក្នុង​មាត់​ខ្លួនឯងតាំងពី ៥-៦ខែ តែ​មាន​កូន​ខ្លះ​ក៏​មិន​ចេះ​ចាប់​កាន់​ចំណី​អាហារ​មក​ញ៉ាំ​ ទាល់តែ​តាម​បញ្ចុក​រហូត​ដល់​ធំ។ ដូចនេះ​ហើយ​តែង​មាន​ម៉ាក់​ប៉ា​សួរ​ថា តើ​ម៉ាក់ប៉ាបញ្ចុកបាយកូនរហូតដល់ធំល្អទេ?

    តាម​ការ​ណែនាំ​របស់​លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​កុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា កូន​តូច​ចាប់ពី​អាយុ ១ ឆ្នាំ​ទៅ គួរតែ​បណ្ដោយ​ឲ្យ​ញ៉ាំ​អាហារ​ខ្លួនឯង​បណ្ដើរ​ៗ​ទៅ ទម្រាំ​ដល់​កូនអាយុបាន ១ ឆ្នាំ​ ​កូន​អាច​ញ៉ាំ​បាន​ដោយ​ខ្លួនឯង។ លោក​បាន​លើក​ឡើង​ថា ឧបសគ្គ​ដែល​ម៉ាក់​ប៉ា​តែង​ជួប​ពេល​ឲ្យ​កូន​ញ៉ាំ​ដោយ​ខ្លួន​ឯង​នោះ គឺ​កូន​មិន​ព្រម​ញ៉ាំ​អាហារ​តាម​បរិមាណ​កំណត់ ឬ​កូន​ខ្លះ​ទៀត​ញ៉ាំ​តែ​សាច់ មិន​ញ៉ាំ​បន្លែ​ធ្វើឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​រាងកាយ។

    កត្តា​នេះ​ហើយ​ទើប​អាណាព្យាបាល​ភាគច្រើន​មិន​ផ្ដល់​ហ៊ាន​ឲ្យ​កូន​តូច​ញ៉ាំ​អាហារ​ដោយខ្លួនឯង រហូត​ដល់​កូន​ទម្លាប់​ដល់​វ័យ ៥-៦ ឆ្នាំ​ក៏​នៅតែ​តាម​បញ្ចុក។ វេជ្ជបណ្ឌិត អៀប តិចឆេង ក៏​បន្ត​ទៀត​ថា ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដោយ​ខ្លួនឯង​អស់​មួយ​ចាន​ៗ មិនមែន​ងាយស្រួល​ឡើយ កូន​ខ្លះ​ទាមទារ​ការ​លួងលោម និង​ចំណាយ​ពេល​យូរ ខណៈ​កូន​ខ្លះ​ទៀត​ត្រូវ​សន្យា​ឲ្យ​អ្វី​មួយ​ដូចជា​ទូរស័ព្ទ​មើល ឬ​ទិញ​អ្វី​ឲ្យ​លេង​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

    របបអាហារ

    មាន​វិធី​មួយ​ទៀត គឺ​ពេល​កូន​ញ៉ាំ​ខ្លួនឯង​មិន​អស់ យើង​អាច​ជួយ​បញ្ចុក​តិច​ៗ​តែ​មិនមែន​ទាំងអស់ ហើយ​គួរ​ធ្វើ​ម្ហូប​ណា​ដែល​កូន​ចូលចិត្ត​ញ៉ាំ​ឲ្យ​បាន​ញឹកញាប់ ទើប​ក្មេង​ព្រម​ញ៉ាំ​អាហារ​អស់​តាម​ការ​កំណត់។ បន្ថែម​ពី​នោះ​គួរ​ឲ្យ​ផ្លែឈើ ក៏​ដូចជា​ចំណី​ណា​ដែល​ល្អ​ៗ ដើម្បីឲ្យកូន​ទទួល​បាន​សារជាតិ​ថែម​ទៀត។

    ចំពោះ​ចម្ងល់​ថា តើ​ក្មេង​ត្រូវ​ញ៉ាំ​ដោយ​យើង​បញ្ចុក​រហូត​ដល់​ធំ មាន​បញ្ហា​អ្វី​អត់? គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ទម្លាប់​បញ្ចុក​កូន​វា​មិន​អាក្រក់​អ្វី​ចំពោះ​សុខភាព​ទេ គ្រាន់តែ​កូន​មិន​ចេះ​ញ៉ាំ​ខ្លួនឯង និង​ពិបាក​សម្រប​ខ្លួន​នឹង​បរិស្ថាន​ខាងក្រៅ ជាពិសេស​ពេល​ចូល​រៀន។ ការ​បង្រៀន​កូន​តាំងពី​តូច​ឲ្យ​ចេះ​ញ៉ាំ​ខ្លួនឯង ជួយ​ឲ្យ​កូន​ធំ​ឡើង​ដោយ​មាន​ទំនួលខុសត្រូវ​ខ្លួនឯង និង​ជួយ​សម្រួល​កិច្ចការ​ម៉ាក់ប៉ា​បាន​មួយ​កម្រិត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម