backup og meta

មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ

មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ

មនុស្ស​ពេញ​វ័យ​សុខភាព​មាំ​ទាំ​ខំ​ប្រឹង​អនាម័យ​សឹង​អី​នៅ​ឆ្លង​មេរោគ​កើត​ជា​ជំងឺ​បាន ចុះ​ទម្រាំ​កូន​ក្មេង​ចូល​ចិត្ត​រត់​លេង របស់​អី​ក៏​យក​ដាក់​មាត់ ហើយ​មិន​ទាន់​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ឯង​ទៀត​នោះ? កូន​តូច​ងាយ​ឆ្លង​មេរោគ បង្ក​ជា​ជំងឺ​ណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​នៅ​ខ្ចី មិន​ងាយ​នឹង​វាយ​ឈ្នះ​វីរុស​ចូល​ទៅ​បង្ក​រឿង​ដល់​សុខភាព​ទេ។ បើ​មិន​ចង់​ឲ្យ​កូន​ពិបាក យក​ល្អ​យើង​ជា​ម៉ាក់​ប៉ា​គួរ​ដឹង​គន្លឹះ​ប៉ុន្មាន​ខាង​ក្រោម​នេះ។

១. ញ៉ាំ​អាហារ​ចម្រុះ​ល្អៗ

របប​អាហារ​មាន​ផ្លែឈើ និង​បន្លែ​ចម្រុះ​ពណ៌​ច្រើន នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កូន។ នៅ​ក្នុង​របប​អាហារ​កូន​ប្រចាំ​ថ្ងៃ គួរ​តែ​មាន​អាហារ​សម្បូរ​វីតាមីន C (ផ្លែ​ក្រូច ស្ត្របឺរី ឬប្រូខូលី) និង​វីតាមីន D (ធូណា គ្រាប់​ធញ្ញជាតិ) និង​អាច​បន្ថែម​យ៉ាអួរ​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ Probiotics ដើម្បី​ជួយ​សុខភាព​ក្រពះពោះវៀន​កូន និង​រនាំង​ការពារ​រាងកាយ។

[embed-health-tool-child-growth-chart]

ដើម្បី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល យើង​អាច​ផ្ដល់​ទឹក​ដោះ​គោ​ដែល​មាន​ផ្ទុក​រូបមន្ត​ថ្មី​ស្រឡាង ភ្នាស​កោសិកា​ខ្លាញ់​ទឹក​ដោះ ឬ MFGM ជា​សមាស​ធាតុ​កុំប្លិច​មាន​ក្នុង​ទឹក​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ​ម្សៅ ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​ខួរក្បាល ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​មិន​ងាយ​ឈឺ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ។ ក្នុង​ករណី កូនឧស្សាហ៍ហើមពោះ ឈឺពោះ ម៉ាក់ប៉ាគួរបន្ថែម Partially hydrolyzed protein ឬ PHP ចូលទៅក្នុងរបបអាហារកូនដែរ ព្រោះវាងាយស្រួលរំលាយ ស័ក្តិសមសម្រាប់ប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេង។

ចិញ្ចឹមកូន

២. ចាក់​វ៉ាក់សាំង

បើ​យើង​មិន​ចង់​ឲ្យ​កូន​តូច​ងាយ​ឆ្លង​មេរោគ​កើត​ជា​ជំងឺ​នោះ គ្មាន​មធ្យោបាយ​អ្វី​ល្អ​ប្រសើរ​ជាង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នោះ​ទេ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​ជា​មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់ ដើម្បី​ការ​ពារ​សុខភាព​កូន​ពី​ជំងឺ​នានា។

«សុខភាព​ក្មេង​តូច​ងាយ​នឹង​កើត​ជំងឺ​ដោយសារ​ពពួក​មេរោគ​តូច​ធំ​នានា​ណាស់ ដូច្នេះ​ម៉ាក់​ប៉ា​គួរ​តែ​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​តាមគោលគារណ៍​ថ្នាក់​ជាតិ​ឲ្យ​បាន​គ្រប់​ចំនួន ឬ​អាច​ចាក់​បន្ថែម​ប៉ុន្មានមុខ​ផ្សេង​ទៀត​តាម​លទ្ធភាព ដើម្បី​ការពារ​សុខភាព​កូន»។ -វេជ្ជ. ចាន់ ស៊ីណេត

អត្ថបទគួរអាន៖

៣. មាន​អនាម័យ

ការ​មាន​អនាម័យ ពិសេស​នោះ​គឺ​អនាម័យ​ដៃ ជួយ​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម និង​ក្រពះ​ពោះវៀន​បាន​យ៉ាង​ខ្លាំង ហេតុ​នេះ​ហើយ​ដើម្បី​ការពារ​កូន​តូចពីមេរោគ យើង​គួរ​បង្កើត​ទម្លាប់​លាង​សម្អាត​ដៃ មុន និង​ក្រោយ​ពេល​ចាប់​កាន់​អាហារ​ញ៉ាំ ឬ​ក្រោយ​ពេល​ចូល​បន្ទប់​ទឹក​រួច។ យើង​អាច​បង្រៀន​កូន​ឲ្យ​ច្រៀង​បទ Happy Birthday ឲ្យ​បាន​២ដង ពេល​ដុស​សាប៊ូ​ដៃមុន​នឹង​លាង​ជាមួយ​ទឹក​ស្អាត ព្រោះ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​លាង​ដៃ​រយៈ​ពេល ១៥-២០វិនាទី។

៤. កុំ​ជក់​បារី​ក្បែរ​កូន

ក្នុង​ករណី​ដែល​យើង​ជា​អ្នក​ជក់​បារី ព្យាយាម​ជក់​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន ចៀសវាង​អា​អូន​ស្រូប​ផ្សែង​បារី​ចូល​ទៅ​ក្នុង​ខ្លួន ឬគួរ​ឈប់​ជក់បារីតែម្ដង​។ អ្នក​ណា​ៗ​ក៏​ដឹង​ថា ការ​ជក់​បារី​គ្មាន​ប្រយោជន៍​អី​ដល់​សុខភាព​ទេ ហើយ​អ្នក​ស្រូប​ផ្សែង​បារី ពិសេស​កូន​ក្មេង​អាច​ទទួល​ផល​ប៉ះពាល់​ដូច​ជា កើត​ជំងឺ​ហឺត ឆ្លង​មេរោគ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ឆ្លង​មេរោគ​ត្រចៀក ឬ​ចំពោះ​ទារក អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ស្លាប់​ភ្លាម​ៗ (SIDS)ក៏​ថា​បាន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Prevention and control of infectious diseases

https://www.cdc.gov/earlycare/infectious-diseases/index.html

Reducing the Spread of Illness in Child Care

https://www.healthychildren.org/English/health-issues/conditions/prevention/Pages/Prevention-In-Child-Care-or-School.aspx

Find out what you can do to help protect your baby against common infectious illnesses.

https://www.bliss.org.uk/parents/about-your-baby/common-infectious-illnesses/how-can-i-help-my-baby-avoid-infections

កំណែ​ប្រែបច្ចុប្បន្ន

12/06/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូមមួយណាល្អជាង?

ម៉ាក់ៗថ្មីថ្មោងដឹងអត់ថា ទារកទើបកើត អាចងូតទឹកលើកដំបូងនៅ​ពេល​ណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 12, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម