backup og meta

ពិតអត់ អាកាសធាតុត្រជាក់ ផឹកស្រាជួយរក្សាកម្ដៅខ្លួនមិនឲ្យរងា?

ពិតអត់ អាកាសធាតុត្រជាក់ ផឹកស្រាជួយរក្សាកម្ដៅខ្លួនមិនឲ្យរងា?

គ្នា​យើង​មាន​ចំណាំ​មើល៍​អត់ ឲ្យ​តែ​ពេល​យើង​ញ៉ាំ​ស្រា ឬស្រាបៀរ រាង​កាយ​មាន​អារម្មណ៍​ថា​ក្ដៅ ចេញ​ចំហាយ​ក្ដៅ​ភាយ​ៗ​ពី​ក្នុង​ខ្លួន​មក។ មាន​គ្នា​យើង​ខ្លះ​គិត​ថា នៅ​ក្នុង​រដូវ​រងា ឬ​ក្នុង​ថ្ងៃ​ដែល​អាកាសធាតុ​ចុះត្រជាក់ ដាក់​ស្រា ១-២ កែវ អាច​ជួយ​រក្សា​កម្ដៅ​ក្នុង​រាងកាយ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​យើង​បាន​ថែម​ទៀត។ តើ​ការ​ផឹក​ភេសជ្ជៈ​ជាតិ​អាល់កុល​ក្នុង​ខែ​រងា ពិត​ជា​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​យើង​មែន ឬ​យ៉ាង​ណា?

យើង​ប្រហែល​គិត​ថា គ្រឿង​ស្រវឹង​អាច​ជា​ភេសជ្ជៈ​ល្អ​មួយ​ពេល​អាកាសធាតុ​ត្រជាក់ ព្រោះ​ផឹក​ទៅ វា​បង្កើត​អារម្មណ៍​កក់​ក្ដៅ​ដល់​រាង​កាយ​យើង។ ប៉ុន្តែតាម​ការ​ស្រាវជ្រាវ​កន្លង​មក ស្រា​កាត់​បន្ថយ​សីតុណ្ហភាព​ស្នូល​នៃ​រាងកាយ​របស់​យើង និង​បង្កើន​ហានិភ័យ​ដល់​អាការៈ​ថយ​ចុះ​កម្ដៅ របស់​រាងកាយ​យើង​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

ជាតិ​អាល់កុល​ពង្រីក​សរសៃ​ឈាម​ក្នុង​ខ្លួន​យើង ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​បាន​តែ​ដំបូង តែ​វា​ធ្វើ​ឲ្យ​រាងកាយ​យើង​ពិបាក​ក្នុង​ការ​ពង្រួម​សរសៃ​ឈាម​មក​ធម្មតា​វិញ​ដែរ។ ក្រោយ​ពេល​ផឹក​ស្រា​បាន​មួយ​កែវ​រួច​មក រាងកាយ​យើង​នឹង​ព្យាយាម​ប្រឆាំង​កម្ដៅ ដែល​បណ្ដាល​មក​ពី​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​ស្បែក ដោយ​បង្កើន​អត្រា​នៃ​ការ​បែក​ញើស ជា​លទ្ធផល​បណ្ដាល​ឲ្យ​រាង​កាយ​យើង​បាត់​បង់​សីតុណ្ហភាព​ក្ដៅ​កាន់​តែ​ខ្លាំង។

[embed-health-tool-heart-rate]

វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ថា ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា រាងកាយ​ចុះ​កម្ដៅ វា​ក៏​ផ្ដល់​ជា​ផល​វិបាក​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជា៖

– ស្លាប់​ជាលិកា​រាងកាយ (កើត​ឡើង​នៅ​ពេល​ដែល​ជាលិកា​រាងកាយ​កក)

– រលាក​ចុង​ដៃ​ចុង​ជើង ដោយ​សារ​ត្រជាក់

– របួស​ដោយ​សារ​ត្រជាក់

– រលួយ​ជើង។ល។

និយាយ​រួម បញ្ហា​នៃ​ការ​ចុះ​កម្ដៅ​រាងកាយ ឬ hypothermia ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ផល​វិបាក​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​កើត​ឡើង។ ប្រសិន​បើ​យើង​រង់ចាំ​កាន់​តែ​យូរ យើង​នឹង​អាច​ជួប​ផល​វិបាក​ដោយសារ​ការ​ចុះ​កម្ដៅ​រាងកាយ​កាន់​តែ​ច្រើន។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

លើស​ពី​នេះ យើង​ក៏​អាច​ការពារ​ខ្លួន​យើង​ពី​បញ្ហា​ឡើង​ត្រជាក់ ឬ​រក្សា​សីតុណ្ហភាព​ខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​អាកាសធាតុ​ត្រជាក់​ដោយ​មិន​ចាំ​បាច់​ប្រើ​គ្រឿង​ស្រវឹង​បាន​ដោយ ស្លៀក​សំលៀក​បំពាក់​ច្រើន​ជាន់ ពាក់​ស្រោម​ដៃ ស្រោម​ជើង និង​ចៀសវាង​រាងកាយ​សើម​ក្នុង​រយៈ​ពេល​យូរ​ដូច​ជា​ពេល​ហែល​ទឹក ឬ​ងូត​ទឹក​ជាដើម

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ask a doctor: Can drinking wine warm my body in the cold?

https://www.novanthealth.org/healthy-headlines/ask-a-doctor-can-drinking-wine-warm-my-body-in-the-cold

Drinking Alcohol in the Cold? 5 Tips on How To Stay Safe

https://health.clevelandclinic.org/having-a-cold-one-out-in-the-cold-5-safety-tips

The dangers of drinking in the summer heat

https://www.piedmont.org/living-real-change/the-dangers-of-drinking-in-the-summer-heat

កំណែ​ប្រែបច្ចុប្បន្ន

28/10/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មករដូវចំថ្ងៃមានកម្មវិធី ស្រី​ៗ​យើង​អាចផឹកស្រាបានអត់?

ករណីពុលស្រាសនៅកំពង់ឆ្នាំង បើមនុស្ស​ពេញ​វ័យហ៊ានផឹក ៣០០ មិល្លីលីត្រឡើងទៅអាចស្លាប់បាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 28

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម