backup og meta

ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ

ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ

ការ​រមួល​សាច់​ដុំ​ ឬគ្នា​យើង​​និយម​ហៅ​ថា​រមួលក្រពើនោះ​គឺ​ជា​ផល​រំខានមួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​។ មូល​ហេតុ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​ការ​រមួល​ក្រពើគឺ​បណ្ដាល​មក​ពី​ចលនា​ឈាម​រត់​ទៅ​ចិញ្ចឹម​ចុង​ដៃ​ ចុង​ជើង​មិន​គ្រប់​គ្រាន់​នៅ​ពេល​ដែល​មាន​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក​ ​មិន​បាន​ពន្យឺត​សាច់​ដុំ​ឲ្យ​បាន​ស្រួល​បួល​សិន​ដែល​វា​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ​ សរសៃ​ប្រសាទ​ស្ពឹក​អស់​ខ្វះ​ជាតិ​ទឹក​ និង​បាត់​បង់​ជាតិ​ប៉ូតាស្យូម​​និង​ម៉ាញេស្យូម​ ឬ​ក៏​របួស​នៅ​ជុំវិញ​ឆ្អឹង​កង​ខ្នង​ជា​ដើម។

ប្រព័ន្ធ​របត់​ឈាម​គឺ​ជា​ប្រព័ន្ធ​ដ៏​សំខាន់​របស់​សារពាង្គកាយ​យើង។ ចលនា​ឈាម​រត់​​​នាំ​ទៅ​ជាមួយ​នឹង​អុកស៊ីហ្សែន សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​តាម​សរសៃ​អាទ័រ​ទៅ​ចិញ្ចឹម​សរីរាង្គ​កាយ​របស់​យើង​ដើម្បី​មាន​ការ​លូត​លាស់​ និង​បន្ត​មុខងារ​បាន​ល្អ។ សញ្ញា​ដែល​មាន​លំហូរ​ឈាម​មិន​គ្រប់​គ្រាន់​រួម​មាន​ការ​រមាស់​ ឬ​ឆៀប​ៗ​ចុង​ដៃ ​ឬ​តំបន់​ដែល​ប៉ះពាល់​នោះ​ខុស​ពី​ធម្មតា​តែ​ម្ដង។ ​ការ​ឈឺ​ចាក់​ៗ​នៅ​តំបន់​ដែល​ប៉ះពាល់​ក៏​ដូចជា​ការ​កន្ត្រាក់​សាច់​ដុំ​​អាច​ជា​សញ្ញា​​បញ្ជាក់​ថា​មាន​លំហូរ​ឈាម​​​មិន​គ្រប់​គ្រាន់​។

អត្ថបទពាក់ព័ន្ធ៖ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ

មាន​វិធី​ងាយ​ស្រួល​ដើម្បី​ដោះ​ស្រាយ​ពេល​​មាន​ចលនា​ឈាម​រត់​ខ្សោយ​ និង​ធ្វើ​ឲ្យ​មាន​ការ​រមួល​សាច់​ដុំ​ឬរមួលក្រពើនេះ​។នៅ​ពេលយើង​មាន​សាច់​ដុំ​រមួល​ យើង​​ត្រូវ​ក្រោក​ឈរ​ឡើង​ហើយ​ដើរ​ចុះ​ឡើង​ដើម្បី​ឲ្យ​ឈាម​មាន​ចលនា​​រត់​ទៅ​តំបន់​ដែល​ប៉ះពាល់។ យើង​មិន​ត្រូវ​ប្រើ​ពេល​វេលា​សង្កត់ ​ឬ​ស្អំ​ដោយ​មិន​ព្រម​ធ្វើ​ចលនា​យូរ​ពេក​នោះ​ទេ។ យើង​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ដើម្បី​ឲ្យ​ប្រព័ន្ធ​របត់​ឈាម​ធ្វើ​ការ​បាន​ដូចជា​ក្រោក​ដើរ​ជា​ដើម។

ទាញ​ដៃ​ទាញ​ជើង​ចុះ​ឡើង​ក៏​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ទន់​ងាយ​ឲ្យ​ឈាម​រត់​ឆ្លង​កាត់​ដែរ។ ការ​អនុវត្ត​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ជួយ​មិន​ឲ្យ​រមួល​សាច់​ដុំ​ទេ តែ​​ថែម​ទាំង​អាច​ជួយ​ឲ្យ​ចលនា​ឈាម​រត់​នាំ​យក​សារធាតុ​ចិញ្ចឹម​ដែល​មាន​អុកស៊ីហ្សែន​ទៅ​ទូ​ទាំង​សារពាង្គ​កាយ​បាន​ល្អ​ក៏​ដូច​ជា​ធ្វើ​ឲ្យ​សរីរាង្ គ​និង​សាច់ដុំ​បំពេញ​មុខងារ​បាន​ល្អ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង

ការ​តាំង​សមាធិ​ក៏​អាច​ជំរុញ​ចលនា​ឈាម​រត់​បាន​ស្រួល​ផង​ដែរ។ ដក​ដង្ហើម​វែង​ៗ​ តាំង​សមាធិ​និង​ហាត់​យ៉ូហ្កា​គឺ​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​កាត់​បន្ថយ​សំពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ល្អ។ ការធ្វើសមាធិ ឬយ៉ូហ្កា យើង​អាច​​អនុវត្ត​បាន​នៅ​ផ្ទះ ​ឬ​ចុះ​ឈ្មោះ​ជា​ក្រុម​នៅ​តាម​សហគមន៍​។ លំហាត់​ប្រាណ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​ជួយ​ឲ្យ​យើង​ចូល​រួម​ជាមួយ​សង្គម​ស្គាល់​គេ​ឯង​បាន​ច្រើន​ផង​ដែរ​នៅ​ពេល​ដែល​យើង​ហាត់​ជា​ក្រុម​។

នៅ​ពេល​ដែល​ឈាម​ហូរ​ទៅ​មិន​គ្រប់​គ្រាន់​វា​នឹង​បាត់​បង់​ជាតិ​ទឹក​ហើយ​លទ្ធផល​គឺ​រមួល​សាច់​ដុំ​ ឬរមួលក្រពើ​នេះ​តែ​ម្ដង។បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ពេល​ដែល​ស្រេក។ យក​ដប​ទឹក​តាម​ខ្លួន​គ្រប់​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​ណា​ក៏​ដោយហើយ​ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ឲ្យ​បាន​ល្អ​ពិសេស​ពេល​បែក​ញើស​ បន្ទាប់​ពី​បន្ទោបង់​ក៏​ដូច​ជា​មុន​និង​ក្រោយ​ពេល​ហាត់​ប្រាណ។

ដើម្បី​បង្កើន​ចលនា​ឈាម​រត់​ និង​កាត់​បន្ថយ​ការ​រមួល​ក្រពើ អាហារ​ក៏​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​នេះ​ដែរ។ ផ្លែ​ក្រូច​គឺ​សម្បូរ​​ទៅ​ដោយ​វីតាមីន​C ​ដែល​ជួយ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​រឹង​មាំ​ និង​ការពារ​មិន​ឲ្យ​មាន​ការ​កក​ស្ទះ។ មាន​ការ​សិក្សា​ស្ដី​ពី​​របត់​ឈាម​នៃ​សមាគម​បេះដូង​ប្រទេស​អាមេរិក​បញ្ជាក់​ថា​សូកូឡា​ពណ៌​ខ្មៅ​គឺ​មាន​ជាតិ ​flavonid ច្រើន​ដែល​ជួយ​បំប៉ន​ចលនា​ឈាម​រត់។ ការ​សិក្សា​ដទៃ​ទៀត​បង្ហាញ​ថា​ត្រី​សាល់​ម៉ុន ​និង​ផ្លែ​ប័រ​គឺ​ជួយ​ប្រព័ន្ធ​ឈាម​រត់​ក៏​ដូច​ជា​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​បាន​ល្អ​ដោយ​សារ​តែ​មាន​ជាតិ​អូមេហ្គា​៣។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. https://www.webmd.com/pain-management/qa/what-causes-muscle-cramps

 

  1. https://www.health24.com/Fitness/Sport/Cycling/4-reasons-your-muscles-are-cramping-up-20171020

 

  1. https://www.healthline.com/health/poor-circulation-symptoms-causes

 

  1. https://www.avogel.co.uk/health/circulation/8-natural-ways-to-boost-your-blood-circulation/

 

  1. https://www.veinclinics.com/blog/six-tips-to-improve-blood-circulation/

 

  1. https://us.revitive.com/health-information/foods-to-improve-circulation/

 

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម