backup og meta

ឮតែគេនិយាយថាស្រឺតៗ ចុះជំងឺស្រឺតហ្នឹងយ៉ាងម៉េចឲ្យប្រាកដ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 03, 2020

    ឮតែគេនិយាយថាស្រឺតៗ ចុះជំងឺស្រឺតហ្នឹងយ៉ាងម៉េចឲ្យប្រាកដ?

    ក្នុង​ចំណោម​មនុស្ស១០០​នាក់ មាន​មនុស្ស២-៥នាក់​ហើយ​ដែល​អាច​កើត​ជំងឺស្រឺត។​ ប្រជាជន​នៅ​កម្ពុជា​ភាគច្រើន​ស្គាល់​ជំងឺ​ស្រឺត ជា​ជំងឺខ្យល់​ព្រោះ​វា​មាន​រោគសញ្ញា​ស្រដៀង​គ្នា ប៉ុន្តែ​តែង​លាយ​នឹង​អារម្មណ៍​ភ័យ​ខ្លាច​ថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។

    ផេកផ្លូវការរបស់មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺស្រឺត​បណ្តាល​មក​ពី​ខួរក្បាល​ដំណើរ​ការ​មិន​ល្អ នាំ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​ដូចជា ឧស្សាហ៍​ធ្វើ​ទុក្ខ ពិបាក​ក្នុង​ខ្លួន​មួយភ្លែតៗ​ ណែន​ទ្រូង ថប់ៗ ធេង​ធោង អស់​ដៃ​អស់​ជើង ចង់​សន្លប់​ជា​ដើម។​ ជំងឺ​ស្រឺត​នេះ អាច​កើត​មាន​លើ​ស្រ្តី២-៣ដង​ច្រើន​ជាង​បុរស។ វា​អាច​នៅ​បន្ត​ដល់​រាប់​ឆ្នាំ ឬ​មួយ​ជីវិត​បាន បើ​មិន​ព្យាបាល ព្រោះ​ជំងឺស្រឺត​ច្រើន​មាន​លក្ខណៈ​រ៉ាំរ៉ៃ។

    អ្នក​ដែល​មាន​ជំងឺ​ស្រឺត​អាច​ពិបាក​ក្នុង​ការ​បំំពេញ​កិច្ចការ​ប្រចាំថ្ងៃ មិន​ហ៊ាន​ធ្វើ​អី ហើយ​អាច​ឈាន​ដល់​ទៅ​ឃុំ​ខ្លួន​នៅ​ផ្ទះ និង​ទាមទារ​ឲ្យ​មាន​មនុស្ស​នៅ​ក្បែរ។​ ក្នុង​ករណី​ខ្លះ​ទៀត អ្នក​ជំងឺ​ស្រឺត​អស់​សង្ឃឹម​លែង​ចង់​រស់ ឬ​ចាប់ផ្តើម​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង ផឹក​ស្រា ដែល​នាំ​ហានិភ័យ​ដល់់​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ។

    ជំងឺ​ស្រឺត​នេះ អាច​ព្យាបាល​ជា​សះស្បើយ​ក្នុង​រយៈ​ពេល​ពី​៣-៦ខែ ក្រោម​ការ​ព្យាបាល​ត្រឹមត្រូវ និង​អាច​បង្ការ​ការ​លាប់​ឡើង​វិញ​រហូត​យ៉ាង​តិច​១​ឆ្នាំ​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​ប្រើប្រាស់​ឱសថ និង​ការ​ព្យាបាល​ចិត្តសាស្រ្ត។​

    អត្ថបទពាក់ព័ន្ធ៖

  • សញ្ញា​គាំងបេះដូង ស្រីៗភាគ​ច្រើន​មិន​សូវ​ខ្វល់ តែ​គ្រោះ​ថ្នាក់​ធ្ងន់
  • ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម