អត្ថប្រយោជន៍
ពងក្រួចគឺមានសារធាតុចិញ្ចឹមច្រើន និងជួយធ្វើឲ្យរាងកាយមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលអាចបម្រុងកោសិកាថ្មីជំនួសឲ្យកោសិកាខូចខាត និងព្យាបាលអាការៈអាលែកហ្សី។
ការសិក្សាមួយបានធ្វើទៅលើមនុស្ស៧៧នាក់រលាកច្រមុះដោយសារអាលែកហ្សី (Allergic Rhinitis) មានអាការៈដូចជា កណ្ដាស់ តឹងច្រមុះ និងហៀសំបោរ។ ក្រោយទទួលបានទសារធាតុប្រឆាំងអ៊ុកស៊ីតកម្មពីពងក្រួច និងសារធាតុស័ង្កសី (Zinc) បន្ថែម អាការៈនៃអាលែកហ្ស៊ីច្រមុះនេះក៏បានប្រសើរឡើងក្នុងរយៈពេលមួយម៉ោង។ ទោះបីជាការសិក្សានេះមានភាពជោគជ័យក៏ដោយ ក៏នៅតែត្រូវការការសិក្សាទៅលើបញ្ហានេះបន្ថែមទៀត។
ការប្រុងប្រយ័ត្ន
ពងក្រួចភាគច្រើនគឺមិនបានធ្វើការសម្លាប់មេរោគទេ ដូចនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយគួរចៀសវាងបរិភោគពងក្រួច ឬត្រូវចម្អិនឲ្យបានឆ្អិនល្អមុននឹងបរិភោគ។
សម្រាប់អ្នកដែលមានអាលែកហ្សីជាមួយនឹងពងមាន់ ក៏អាចមានអាលែកហ្សីជាមួយពងក្រួចដែរ។ រីឯអ្នកដែលមិនមានអាលែកហ្សីជាមួយនឹងពងមាន់ ក៏អាចមានអាលែកហ្សីជាមួយពងក្រួចដូចគ្នា។ ដោយហេតុនេះបើមានអ្វីសង្ស័យគ្នាយើងអាចទៅពិគ្រោះជាគ្រូពេទ្យទៅលើបញ្ហាដែលបានរៀបរាប់ខាងលើនេះ។