ញើសចេញពីដងខ្លួន ហើយមានធុំក្លិន គឺជារឿងធម្មតាទេ ប៉ុន្តែវាធំុំក្លិនចាញ់ញើស ចេញដោយសារបញ្ហាស្ត្រេស ព្រោះក្រពេញញើសមួយនេះមានឈ្មោះថា ក្រពេញអាប៉ូគ្រីន។ ញើសបញ្ចេញដោយសារស្ត្រេស មិនសូវមានជាតិទឹកប៉ុន្មានទេ ប៉ុន្តែវាទាក់ទាញបាក់តេរីខ្លាំងណាស់។ ដូចនេះ យើងអាចសម្រាកខ្លះៗ ដើម្បីកាត់បន្ថយស្ត្រេស ហើយត្រូវបោកសម្អាតសម្លៀកបំពាក់ជាប្រចាំ ដើម្បីសម្លាប់បាក់តេរីមិនល្អទាំងអស់ចោល។
៤- គ្រឿងស្រវឹង
ពិសារគ្រឿងស្រវឹងចូលក្នុងខ្លួនបន្តិច អាចឲ្យខ្លួនមានប្រតិកម្មយ៉ាងរហ័ស។ ដោយសារពេលជាតិអាល់កុលជ្រៀបចូលក្នុងសរសៃឈាម រាងកាយនឹងចាត់ទុកជាសារធាតុពុលមួយ ហេតុនេះនាំឲ្យរាងកាយ នឹងឆាប់បញ្ចេញអាចអាល់កុលចេញពីក្នុងខ្លួនយ៉ាងលឿនតាមអាចធ្វើបាន។ លោក Buddy T អ្នកជំនាញផ្នែកជាតិអាល់កុលរបស់អាមេរិក បានពន្យល់ពីដំណើរការបញ្ចេញចោលជាតិអាល់កុលពីក្នុងខ្លួន។ ថ្លើមជាកន្លែងសម្រាប់បំបែកជាតិអាល់កុល ហើយបន្ទាប់មកទៀត អាល់កុលចេញពីក្នុងខ្លួនតាមរយៈទឹកនោម។ បើយើងនាំជាតិអាល់កុលចូលក្នុងខ្លួនច្រើនជាងសមត្ថភាពបន្សាបរបស់ថ្លើម នោះក្លិនមិនល្អ នឹងចេញមកតាមផ្លូវដង្ហើម ញើសរបស់យើងមិនខាន។
៥- ពាក់អាវក្នុងយូរពេក ឬពាក់អាវក្នុងមិនបានបោកទឹក
ភាគច្រើនស្រីៗ មិនសូវបានគិតដល់រឿងបោកសម្អាត និងប្ដូរអាវក្នុងប៉ុន្មានទេ។ ហើយអាវក្នុង គឺគ្របលើផ្នែកនៃដងខ្លួន ងាយនឹងហូរញើសមានដូចជា ក្រោមដើមដៃ ខ្នង និងទ្រូង។ សារធាតុផលិតអាវទ្រនាប់ ងាយស្រូបសំណើម ហើយសំណើមនោះ ជាជម្រកដ៏ល្អសម្រាប់បាក់តេរី និងពពួកផ្សិតរីកលូតលាស់បានយ៉ាងលឿន។